ព័ត៌មានថ្មីៗ:“ជ្រោងទង់​ដ៏​មហិមា​ សម្រេច​សុបិន​ដ៏​មហិមា​”ស៊ី ជីងភីង ៖ ការប្រកាន់ខ្ជាប់នូវជំនឿទុកចិត្តខាងវប្បធម៌ គឺជា ចំណុចដ៏សំខាន់មួយយុទ្ធសាស្រ្ត "ខ្សែក្រវាត់មួយផ្លូវមួយ" ត្រូវបានលោក ស៊ី ជីនភីង បានគ្រោងស្ថាបនាបន្ទាប់ពី សមាជបក្សកុម្មុយនិស្តចិនលើកទី១៨ ដែលបានកន្លងផុតទៅពង្រឹងមូលដ្ឋានសុខភាពល្អប្រសើរ របស់ប្រទេសចិន ដើម្បីសម្រេចការធ្វើឲ្យ ប្រជាជាតិចិនងើបឡើងវិញអង្គការភ្លែនអន្តរជាតិ និងក្រសួងអប់រំ បំពេញក្តីស្រម៉ៃកុមារីមកពីជនបទឲ្យធ្វើជាអ្នកដឹកនាំ
ក្រសួងឧស្សាហកម្ម ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍គុណភាព ចំណីអាហារនិងសម្លៀកបំពាក់ក្នុងស្រុក
ចេញផ្សាយ  ១-សីហា-២០១៧    ដោយ : Kol Chhamnol
ក្រសួងឧស្សាហកម្ម ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍គុណភាព ចំណីអាហារនិងសម្លៀកបំពាក់ក្នុងស្រុក
អត្ថបទ ហុក សុខរិន ថ្ងៃទី ១ ខែសីហា ឆ្នាំ២០១៧
MC ក្រសួងឧស្សាហកម្មនិងសិប្បកម្មប្រកាសពង្រឹងសមត្ថភាពមន្ទីរពិសោធន៍គុណភាព ចំណីអាហារនិងសម្លៀកបំពាក់ក្នុងស្រុក ដើម្បីធានាបានសុវត្ថិភាពអ្នកប្រើប្រាស់ស្របតាម ស្តង់អន្តរជាតិ។ 
ក្នុងវគ្គបណ្តុះបណ្តាលស្តីពីក្បួននៃការរៀបចំប្រពន្ធ័គ្រប់គ្រងគុណភាពមន្ទីរពិសោធន៍ នៅព្រឹកថ្ងៃទី១ ខែសីហានេះ ឯឧ.ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និង សិប្បកម្មបានមានប្រសាសន៍ថា ការពង្រឹងគុណភាពមន្ទីរពិសោធន៍ក្នុងស្រុកនេះត្រូវធ្វើឡើង តាមរយៈបង្កើនការបណ្តុះបណ្តាល ដោយអញ្ចើញអ្នកជំនាញមកពីបរទេសធ្វើជាគ្រូមគ្គទេសបណ្តុះបណ្តាល។ ឯឧ.រដ្ឋលេខាធិកាបញ្ជាក់ថា  ការលើកកម្ពស់សមត្ថភាពមន្ទីរពិសោធន៍ក្នុង ស្រុក គឺជាកក្កតាមួយដ៏សំខាន់ ក្នុងការជួយសម្រួលដល់ការធ្វើពា ណិជ្ជកម្ម កាត់បន្ថយនូវការ ចំណាយសង្គម និងធុរកិច្ច ថែមទំាងរួមចំណែកកាត់បន្ថយរបាំ ងបច្ចេកទេសលើការធ្វើពាណិជ្ជ កម្ម អនាម័យផងដែរ។
ឯឧ.អៈអាងថា នៅពេលកម្ពុជាមានសមត្ថភាពពេញលេ ញក្នុងការពង្រឹងគុណភាព និងសុវត្ថិភាពទំនិញស្របតាមស្តង់ដាដែលទទួលស្គាល់ជាលក្ខណៈតំបន់និងអន្តរជាតិ មិនត្រឹមតែ ធានាឲ្យប្រជាពលរដ្ឋទទួលបានប្រើ ប្រាស់ទំនិញប្រកបដោយគុណភាពខ្ពស់ ប៉ុណ្ណោះទេ ថែម ទំាងជំរុញដល់ការនាំចេញទៅក្រៅប្ រទេសផងដែរ ខណៈដែលអាស៊ានបាននឹងកំពុងធ្វើសមាហរណកម្មសេដ្ឋកិច្ចស៊ានតែមួយ។   
ឯឧ.រដ្ឋលេខាធិការបានបញ្ជាក់ថា ជាចំនុចចាប់ផ្តើមនេះក្រសួងកំពុងតែពង្រឹងសមត្ថភាព មន្ទីរ ពិសោធន៍លើគុណភាព និងសុវត្ថិភាពចំណីអាហារក្នុងស្រុក ខណៈដែលមានការបំពុលចំណី អាហារលើប្រជាពលរដ្ឋជាញឹកញាប់។ ឯឧ.បានបន្តថា ក្រុមមន្រ្តីជំនាញនឹងចុះត្រួតពិ និត្យភ្លាម ៗនៅពេលដែលរោងចក្រសហគ្រាសផលិតចំណីអាហារណាដែលមានបញ្ហាធ្វើឱ្យអ្នកបរិភោគរងការពុល រួមទំាងការបំពុលបរិស្ថាននៅជុំវិ ញរោងចក្រជាដើម។
លោក ជ្រៀន សេងគង់ប្រធាននាយកដ្ឋានវាយមត្លៃ ទទួលស្គាល់នៃក្រសួងឧស្សាហកម្មនិង សិប្បកម្មមានប្រសាសន៍ថា ការបណ្តុះបណ្តាក្បួននៃការរៀបចំ ប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរ ពិសោធន៍នេះ គឺអនុវត្តតាមស្តង់ដារអន្តរជាតិ ISO 15189:2012  និង ISO/IEC 17025 : 2005 ។ លោកបន្តថា ប្រពន្ធ័ស្តង់ដារនេះជាជំហានឡើ ងនៃមន្ទីរពិសោធន៍នៅក្នុងប្រទេសកម្ពុជា ដែលទទួលបានការវាយតម្លៃទទួលស្គាល់ និងចុះបញ្ជីវាយតម្លៃទទួលស្គាល់ ជាលក្ខណៈជាតិ តំបន់ និងអន្តរជាតិ ដែលទទួលគ្នាគ្រប់ទីកន្លែងមានលទ្ធផលពិសោធន៍ដូចនៅក្រៅប្រទេស ដែរ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលដើម្បីបង្កើនសមត្ថភាពមន្ទីរពិសោធន៍ក្នុងស្រុកនេះមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី៤ ខែសីហា ដោយមានសិក្ខាកាមចូលរួមជាច្រើន ដូចជា ប្រធាន  និងអ្នកគ្រប់គ្រងមន្ទីរពិសោធន៍ វេជ្ជសាស្រ្ត ធ្វើតេស្ត និងព្យាសកម្ម នៃស្ថាបន័រដ្ឋ និង ឯកជន៕   

 
ត្រលប់ក្រោយ >>