ព័ត៌មានថ្មីៗ:រាជរដ្ឋាភិបាលពន្លឿនការតាក់តែងក្រមការពារបរិស្ថាន និងធនធានធម្មជាតិ ឲ្យចប់នៅចុងឆ្នាំនេះក្រសួងសង្គមកិច្ចសម្រេចបង្កើតមជ្ឈមណ្ឌលដាច់ដោយឡែកមួយសម្រាប់ថែទំា កុមារ ដែលទំនាស់នឹងច្បាប់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អំពាវនាវដល់លោកគ្រូ អ្នកគ្រូជួយតាមដានសិស្សដែលជាមុខសញ្ញាគ្រឿងញៀនអាជ្ញាធរាជធានី ជំរុញឲ្យម្ចាស់អាជីវកម្មប្រេងឥន្ធនៈនិងឧស្មន័ត្រូវមានច្បាប់ត្រឹមត្រូ វគ.ជ.ប គ្រោងលុបឈ្មោះអ្នកបោះឆ្នោតជា ង៨ម៉ឺននាក់ចេញពីបញ្ជី
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើដល់ប្រទេសចំនួន៤ រួមគ្នាប្រយុទ្ធប្រឆាំងនឹងការធ្វើទេសន្តរប្រវេសន៍ ការងារដោយខុសច្បាប់
ចេញផ្សាយ  ២-សីហា-២០១៧    ដោយ : Kol Chhamnol

 ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើដល់ប្រទេសចំនួន៤  រួមគ្នាប្រយុទ្ធប្រឆាំងនឹងការធ្វើទេសន្តរប្រវេសន៍ ការងារដោយខុសច្បាប់

MC: ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើដល់ប្រទេសចំនួន៤  រួមគ្នាប្រយុទ្ធប្រឆាំងនឹងការធ្វើទេសន្តរប្រវេសន៍ ការងារដោយខុសច្បាប់។ 
ក្នុងសន្និសីទថ្នាក់រដ្ឋមន្រ្តីការងារ នៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ (CLMVT) លើកទី២ ដែលបានប្រព្រឹត្តទៅនៅទីក្រុងដាណាង ប្រទេសវៀតណាម នាថ្ងៃទី ១-២ ខែសីហា ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើរួមគ្នា អនុវត្តច្បាប់ដ៏តឹងរ៉ឹងចំពោះមេខ្យល់ និងនិយោជក ដែលជ្រើសរើស បញ្ជូន និងប្រើប្រាស់ កម្លាំងពលកម្មខុសច្បាប់ ទាំងប្រទេសបញ្ជូន និងប្រទេសទទួលពលករ។
ការស្នើនេះធ្វើឡើងខណៈបច្ចុប្បន្ន ពលករទេសន្តរប្រវេសន៍ដោយខុសច្បាប់ តែងតែទទួលរងការរំលោភបំពាន កេងប្រវ័ញ្ច កម្លាំងពលកម្ម ហើយក្លាយជាជនរងគ្រោះថែមទៀតផង។
ឯកឧត្តម បានបញ្ជាក់ថា ពលករទេសន្តប្រវេសន៍បានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលផលប្រយោជន៍ទាំងនេះសុទ្ធតែទទួលបានទាំងប្រទេសបញ្ជូន និងប្រទេសទទួល។
ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងអនុវត្តក្នុងធានាការពារដល់ពលករទេសន្តរប្រវេសន៍កម្ពុជា ទាំងការជ្រើសរើសពលករប្រកបដោយប្រសិទ្ធភាព កម្មវិធីតម្រង់ទិសមុនការចេញដំណើរ និងក្រោយការត្រឡប់មកវិញ កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍជំនាញ និងបញ្ហាវិស័យការងារផ្សេងៗទៀត រួមមានការងារបន្ត និងកិច្ចសហប្រតិបត្តិការនាពេលអនាគត។
សូមរំលឹកថា កន្លងមកប្រទេសកម្ពុជា បានចែករំលែកបទពិសោធន៍របស់ខ្លួន ក្នុងការគ្រប់គ្រងការបញ្ជូនពលករទេសន្តប្រវេសន៍ទៅ ធ្វើការប្រទេសថៃ ម៉ាឡេស៊ី សាធារណៈរដ្ឋកូរ៉េ សិង្ហបូរី និងជប៉ុន ដោយបានផ្តោតលើគោលនយោបាយ ច្បាប់ និងបទដ្ឋាននានា នីតិវិធី និងយន្តការសម្រាប់ផ្តល់ការគាំពារ ការពារសិទ្ធិ និងអត្ថប្រយោជន៍របស់ពលករទេសន្តប្រវេសន៍ ក្នុងសន្និសីទរដ្ឋមន្រ្តីការងារ លើកទី១ ស្តីពីកិច្ចសហប្រតិបត្តិការវិស័យការងារ នៅក្នុងប្រទេស CLMVT កាលពីឆ្នាំ២០១៥ និងកិច្ចប្រជុំកម្រិតខ្ពស់នៃប្រទេស CLMVT ស្តីពីសុវត្ថិភាពទេសន្តរប្រវេសន៍ កាលឆ្នាំ២០១៦ ។
សូមបញ្ជាក់ថា សន្និសីទនេះរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង តាមតួរអក្សរព្យញ្ជនៈនៃប្រទេសនីមួយៗ ប្រទេសកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទនេះនៅ ក្នុងឆ្នាំ២០១៩៕ចំណូល
 
ត្រលប់ក្រោយ >>