ព័ត៌មានថ្មីៗ:“ជ្រោងទង់​ដ៏​មហិមា​ សម្រេច​សុបិន​ដ៏​មហិមា​”ស៊ី ជីងភីង ៖ ការប្រកាន់ខ្ជាប់នូវជំនឿទុកចិត្តខាងវប្បធម៌ គឺជា ចំណុចដ៏សំខាន់មួយយុទ្ធសាស្រ្ត "ខ្សែក្រវាត់មួយផ្លូវមួយ" ត្រូវបានលោក ស៊ី ជីនភីង បានគ្រោងស្ថាបនាបន្ទាប់ពី សមាជបក្សកុម្មុយនិស្តចិនលើកទី១៨ ដែលបានកន្លងផុតទៅពង្រឹងមូលដ្ឋានសុខភាពល្អប្រសើរ របស់ប្រទេសចិន ដើម្បីសម្រេចការធ្វើឲ្យ ប្រជាជាតិចិនងើបឡើងវិញអង្គការភ្លែនអន្តរជាតិ និងក្រសួងអប់រំ បំពេញក្តីស្រម៉ៃកុមារីមកពីជនបទឲ្យធ្វើជាអ្នកដឹកនាំ
មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈតម្បាញសូត្រដំបូងគេបង្អស់មាននៅក្នុងខេត្តតាកែវ
ចេញផ្សាយ  ២-សីហា-២០១៧    ដោយ : Kol Chhamnol

 មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈតម្បាញសូត្រដំបូងគេបង្អស់មាននៅក្នុងខេត្តតាកែវ 

វ៉ាង ភក្តី / ០២.០៨.២០១៧
មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈតម្បាញសូត្រដំបូងគេបង្អស់ ត្រូវបានបង្កើតឡើងនៅក្នុងខេត្តតាកែវ ដើម្បីជំរុញឲ្យវិស័យវាយនភ័ណ្ឌប្រពៃណីរបស់ប្រទេសកម្ពុជាមួយនេះ ក្លាយជាប្រភពស្វែងចំណូលឲ្យកាន់តែប្រសើរថែមទៀត។ កន្លែងបណ្តុះបណ្តាលជំនាញតម្បាញសូត្រ ដែលកើតឡើងដោយការជួយជ្រោមជ្រែងពីមូលនិធិរបស់ធនាគារ មេឃប៊ែង(Maybank) និងអង្គការសូត្រពណ៌កម្ពុជានេះ នឹងជួយបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ពិសេសស្រ្តីដែលគ្មានលទ្ធភាពក្នុងការស្វែងរកចំណូលអាច បង្កើតប្រភពសេដ្ឋកិច្ចខ្លួងឯងដោយឯករាជ្យ។ នេះបើតាមការឲ្យដឹងរបស់លោក Shahril Azuar Jimin នាយកប្រតិបតិ្តនៃមូលនិធិ ធនាគារ មេឃប៊ែង កាលពីថ្ងៃច័ន្ទ ក្នុងអំឡុងពេលដឹកនាំអ្នកសារព័ត៌មានចុះទៅពិនិត្យមជ្ឈមណ្ឌលបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈតម្បាញសូត្រ ដែលស្ថិតក្នុងសហគមន៍ខេត្តតាកែវ។ លោក Shahril មានប្រសាសន៍ថា «មជ្ឈមណ្ឌលនេះ ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ឱកាស ដល់ស្រ្តីក្នុងសហគមន៍ ដែលរស់នៅក្នុងជីវភាពក្រីក្រយ៉ាងខ្លាំង ឲ្យមានសមត្ថភាព ក្នុងការបង្កើតសង្វាក់ផលិតកម្ម ដែលអាចផ្គត់ផ្គង់ជាផ្នែកហិរញ្ញវត្ថុ ដល់ក្រុមគ្រួសាររបស់ពួកគេ»។ លោកបន្តថា មជ្ឈមណ្ឌលនេះ នឹងជួយរួមចំណែកដល់កម្មវិធីកសិកម្មសូត្រតម្បាញរបស់កម្ពុជាកាន់តែប្រសើរថែមទៀត ក៏ដូចជាចូលរួមរក្សារអភិរក្សនិងលើកកម្ពស់បច្ចេកទេសវាយនភ័ណ្ឌប្រពៃណីដោយភាពទាន់សម័យ ដើម្បីភ្ជាប់ និងកំណត់តម្លៃរួមប្រកបដោយការគាំពារបរិស្ថាន។ លោក Shahril បានឲ្យដឹងថា គិតមកទល់បច្ចុប្បន្ន ធនាគារ មេឃប៊ែងបានជួយជ្រោមជ្រែងដល់គ្រួសារកសិករចំនួន១៤០គ្រួសារ និងបានដាំដើមទន់ប្រមាណជាង២១.០០០ដើម ដើម្បីផ្តល់ប្រភពចំណីអាហារដល់ដង្កូវនាង ក្នុងការផលិតសរសៃសូត្រ ដែលមានគុណភាពខ្ពស់។ លោករំពឹងថា អ្នកតម្បាញដែលទទួលការបណ្តុះបណ្តាលពីមជ្ឈមណ្ឌលនេះ នឹងអាចរកប្រាប់ចំណូលបានចន្លោះពី១៥០ ទៅ២០០ដុល្លារអាមេរិក ក្នុងមួយខែ។ មូលនិធិ ធនាគារ មេយប៊ែង បានផ្តួចផ្តើមកម្មវិធីមួយនេះដែលមានឈ្មោះថា "កម្មវិធីស្ត្រី និងតម្បាញ នាចុងឆ្នាំ ២០១៥ ហើយបច្ចុប្បន្នកម្មវិធីនេះកំពុងត្រូវបានអនុវត្តនៅក្នុងប្រទេសចំនួនបីគឺ ប្រទេសកម្ពុជា ប្រទេសឥណ្ឌូនេស៊ី និងប្រទេសឡាវ។ រហូតមកទល់ពេលបច្ចុប្បន្ននេះ ស្ត្រីអ្នកតម្បាញកម្ពុជាប្រមាណជាង៥០នាក់ ដែលបានទទួលបានការបណ្តុះបណ្តាលរួចមកហើយ។ មន្ត្រីអង្គការសូត្រពណ៌កម្ពុជា បានឲ្យដឹងថា នឹងចូលរួមស្វែងរក និងកំណត់យកនូវក្រុមគ្រួសារកសិករប្រមាណជាង២០០នាក់បន្ថែមទៀត សម្រាប់រយៈពេល៣ឆ្នាំ ដើម្បីធ្វើការដាំដុះដើមមនដែលជាប្រភពសំខាន់មួយនៃផលិតកម្មសូត្រ៕ 
 
ត្រលប់ក្រោយ >>