ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
រាជរដ្ឋាភិបាលគ្រោងថវិកាជាង៦០លានដុល្លារ ដើម្បីសាងសង់កំណាត់ផ្លូវជាតិលេខ ២ឡើងវិញ
ចេញផ្សាយ  ២-សីហា-២០១៧    ដោយ : Kol Chhamnol

 រាជរដ្ឋាភិបាលគ្រោងថវិកាជាង៦០លានដុល្លារ ដើម្បីសាងសង់កំណាត់ផ្លូវជាតិលេខ ២ឡើងវិញ

វ៉ាង ភក្តី / ០២.០៨.២០១៧
MC:រាជរដ្ឋាភិបាល បានគ្រោងថវិកាជាង៦០លានដុល្លារអាមរិក ដើម្បីសាងសង់កំណាត់ផ្លូវជាតិ លេខ២ឡើងវិញ ដែលមានប្រព័ន្ធចរាចរកាន់តែធំទូលាយជាងមុន។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាស ការចុះត្រួតពិនិត្យការដ្ឋានជួសជុល និងសាងសង់ផ្លូវជាតិលេខ២ កាលពីយប់ថ្ងៃទី១ ខែសីហា បានឲ្យដឹងថា គម្រោងជួសជុលផ្លូវនេះ នឹងប្រើប្រាស់ថវិកាក្រោមកម្ចីឥណ ទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េប្រមាណ៥៦លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបា លកម្ពុជាប្រមាណ៨លាន៥សែនដុល្លារ គិតចាប់ពីរង្វង់មូលក្រុងតាខ្មៅ ដែលមានប្រវែងជាង១០០គីឡូម៉ែត្រ ដោយក្នុងនោះធ្វើការពង្រីក ទទឹងផ្លូវឲ្យបាន១៣ម៉ែត្រ តាមទំហំចរាចរណ៍ និងតាមដំណាក់កាល និងចាប់ពីរង្វង់មូលគួស្រូវ ទៅទិសខាងត្បូងប្រវែង៨គីឡូ ម៉ែត្រ នឹងពង្រីកជាបួនគន្លងចរាចរណ៍ ដោយក្រាលកៅស៊ូAC។
ឯកឧត្តមមានប្រសាសន៍ថា ផ្លូវជាតិលេខ២ដែលនឹងបើកការដ្ឋានសាងសង់ឡើងវិញនៅអំឡុងឆ្នាំ ២០១៨នេះ នឹងមានប្រព័ន្ធចរាចរណ៍ល្អប្រសើរនៅធ្វើពេលធ្វើការសាង់រួច ខណៈបច្ចុប្បន្នក្រុមវិស្ វករ កំពុងពន្លឿនការជួសជុល និងសាងសង់ផ្លូវបណ្តោះអាសន្ ននៅពេលយប់ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ពេលថ្ងៃ។ ឯកឧត្តមបានបញ្ជាក់ថា  បច្ចុប្បន្នដៃគូអភិវឌ្ឍន៍ភា គីកូរ៉េ កំពុងជ្រើសរើសទីប្រឹក្សា បច្ចេកទេស ដើម្បីចាប់ផ្តើមរៀបចំគូរប្លង់ និងជ្រើសរើសក្រុមហ៊ុនសាងសង់ ដោយដំណើរការនេះអាចចំណាយពេ ល១ឆ្នាំ ដើម្បីអនុវត្តការសាងសង់ជាក់ ស្តែង។
ឯកឧត្តម ស៊ុន ចាន់ថុល បានឲ្យដឹងបន្ថែមថា រាជរដ្ឋាភិបាល ក៏កំពុងចរចាថវិកាពីធនាគារពិ ភពលោក ដើម្បីអនុវត្តគម្រោងពង្រីក និងជួសជុលឡើងវិញកំណាត់ផ្លូវជាតិ លេខ៣ និងផ្លូវជាតិលេខ៤។
លោក ផាត់ វាសនា ដែលជាប្រជាពលរដ្ឋ បានគាំទ្រគម្រោងពង្រីកផ្លូវនានា នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែបានសុំឲ្យក្រសួងជំនាញពិនិត្យលើគុណភាពផ្លូវថ្នល់ដែលអនុ ញ្ញាតឲ្យក្រុមហ៊ុនទទួលម៉ៅការ សាងសង់ ព្រមទាំងចាត់វិធានឲ្យបានតឹ ងរឹងទៅលើយានយន្តកែច្នៃខុសបច្ចេកទេស ដើម្បីដឹកលើសទម្ងន់ ដែលនាំឲ្យខូចខាតផ្លូវថ្នល់ និងប៉ះពាល់ដល់សុវត្ថិភាពរបស់ ពលរដ្ឋ។
យ៉ាងណាក៏ដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្ យលក់ដូរទំនិញតាមដងផ្លូវ ដែលនាំឲ្យកកស្ទះចរាចរណ៍ និងចាក់ដីខ្ពស់ជាងផ្លូវ ដែលនាំឲ្យទឹកហូរចូលខូចផ្លូវ ខណៈរាជរដ្ឋាភិបាលចំណាយទឹកប្រាក់ជិត២០០លានដុល្លារ ក្នុងមួយឆ្នាំៗ ទៅលើការថែទាំ និងជួសជុលផ្លូវឡើងវិញ៕
 
ត្រលប់ក្រោយ >>