ព័ត៌មានថ្មីៗ:“ជ្រោងទង់​ដ៏​មហិមា​ សម្រេច​សុបិន​ដ៏​មហិមា​”ស៊ី ជីងភីង ៖ ការប្រកាន់ខ្ជាប់នូវជំនឿទុកចិត្តខាងវប្បធម៌ គឺជា ចំណុចដ៏សំខាន់មួយយុទ្ធសាស្រ្ត "ខ្សែក្រវាត់មួយផ្លូវមួយ" ត្រូវបានលោក ស៊ី ជីនភីង បានគ្រោងស្ថាបនាបន្ទាប់ពី សមាជបក្សកុម្មុយនិស្តចិនលើកទី១៨ ដែលបានកន្លងផុតទៅពង្រឹងមូលដ្ឋានសុខភាពល្អប្រសើរ របស់ប្រទេសចិន ដើម្បីសម្រេចការធ្វើឲ្យ ប្រជាជាតិចិនងើបឡើងវិញអង្គការភ្លែនអន្តរជាតិ និងក្រសួងអប់រំ បំពេញក្តីស្រម៉ៃកុមារីមកពីជនបទឲ្យធ្វើជាអ្នកដឹកនាំ
រដ្ឋាភិបាលជំរុញឲ្យអាជ្ញាធរ ក្រុង ស្រុក ខណ្ឌ បង្កើនការដោះស្រាយបញ្ហាសំរាមនៅ មូលដ្ឋាន
ចេញផ្សាយ  ២-សីហា-២០១៧    ដោយ : Kol Chhamnol

រដ្ឋាភិបាលជំរុញឲ្យអាជ្ញាធរ ក្រុង ស្រុក ខណ្ឌ បង្កើនការដោះស្រាយបញ្ហាសំរាមនៅ មូលដ្ឋាន

អត្ថបទ ហុក សុខរិន  ថ្ងៃទី ២ ខែសីហា ឆ្នាំ២០១៧
MC:គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ  ជំរុញឲ្យអាជ្ញាធរ ក្រុង ស្រុក ខណ្ឌ នៅទូទំាងរាជធានីខេត្តទំាងអស់បង្កើន ការដោះស្រាយបញ្ហាសំរាមឲ្យបានកាន់តែល្អប្រសើរ ដើម្បីធានាឲ្យមូលដ្ឋានរបស់ខ្លួនមាន អនាម័បរិស្ថានស្អាតមិនប៉ៈពាល់ដល់សុខភាពប្រជាពលរដ្ឋ។
ក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធមុខងារគ្រប់គ្រង សំរាម និងសំណល់រឹង នៅទីប្រជុំជនកាលពីថ្ងៃទី១ ខែសីហា ឯឧ.លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគ្រប់គ្ រងសំរាម សំណល់រឹងនៅទីប្រជុំជនបានណែនាំ ឲ្យរាជធានី ខេត្ត ចាប់ពីពេលនេះទៅត្រូវតែផ្ទេរភារកិច្ចគ្រប់គ្រងសំរាមទៅឲ្យថ្នាក់ខណ្ឌ ស្រុក វិញ ដើម្បីធានាប្រសិទ្ធិ ភាពក្នុងការគ្រប់គ្រងសំរាមនៅនឹងមូលដ្ឋានរបស់ខ្លួន។ឯឧ.អៈអាងថា ចំពោះក្រុងស្រុក ណា ដែលមិនទាន់មានក្រុមហ៊ុនឯកជន សហការវិនិយោគប្រមូលសំរាម ត្រូវរៀបចំបង្កើតប្រតិបត្តិ ការប្រមូលសំរាមដោយខ្លួនឯង ឬ សហការជាមួយក្រុង ស្រុកណាដែលនៅជិតនឹងមូលដ្ឋាន របស់ខ្លួន ខណៈដែលរាជរដ្ឋាភិបាលបានទំលាក់ ធនធានថវិកា និងមធ្យោបាយមួយចំនួនទៀត ដើម្បីដោះស្រាយវិបត្តិបញ្ហាសំរាម។
ឯឧ. ស៊ូ សាវុធ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ផ្ទេរភារកិច្ចគ្រប់គ្រងសំរាមទៅឲ្យថ្នាក់ខណ្ឌ ស្រុក  វិញ គឺបន្ទាប់ពីមានសំរាមគរ តាមទីប្រជុំជននានាហើយបំពុលបរិ ស្ថានដល់សុខភាពប្រជាពលរដ្ឋ។
លោក កៀង លក័្ស អភិបាលរងខណ្ឌ៧មករា រាជធានីភ្នំពេញបានបញ្ជាក់ថា បន្ទាប់ពីទទួល បានមុខងារបន្ថែមក្នុងការគ្រប់គ្ រងសំរាមនៅថ្នាក់ខណ្ឌនេះ អាជ្ញាធរខណ្ឌបានរៀបចំផែនការរួចជាស្រេចហើយ គឺដោះស្រាយបញ្ហាដេបូសំរាមដែលកើតមានច្រើននៅតាមទីសាធារណៈ ។
យោងតាមរបាយការណ៍នៅរាជធានីភ្នំពេញបញ្ហាសំរាមបានកើនឡើងជាង២០ភាគរយ  ដោយក្នុងមួយថ្ងៃប្រជាពលរដ្ឋ បានបង្កើតសំរាមរហូតដល់ជាង២៣០០តោន ដែលត្រូវដឹកទៅកាន់ទីលានចាក់សំរាមដង្កោ៕
 
ត្រលប់ក្រោយ >>