ព័ត៌មានថ្មីៗ:“ជ្រោងទង់​ដ៏​មហិមា​ សម្រេច​សុបិន​ដ៏​មហិមា​”ស៊ី ជីងភីង ៖ ការប្រកាន់ខ្ជាប់នូវជំនឿទុកចិត្តខាងវប្បធម៌ គឺជា ចំណុចដ៏សំខាន់មួយយុទ្ធសាស្រ្ត "ខ្សែក្រវាត់មួយផ្លូវមួយ" ត្រូវបានលោក ស៊ី ជីនភីង បានគ្រោងស្ថាបនាបន្ទាប់ពី សមាជបក្សកុម្មុយនិស្តចិនលើកទី១៨ ដែលបានកន្លងផុតទៅពង្រឹងមូលដ្ឋានសុខភាពល្អប្រសើរ របស់ប្រទេសចិន ដើម្បីសម្រេចការធ្វើឲ្យ ប្រជាជាតិចិនងើបឡើងវិញអង្គការភ្លែនអន្តរជាតិ និងក្រសួងអប់រំ បំពេញក្តីស្រម៉ៃកុមារីមកពីជនបទឲ្យធ្វើជាអ្នកដឹកនាំ
គ.ជ.ប ស្នើគ្រប់ភាគីចូលរួមធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត ឲ្យបានត្រឹមត្រូវ
ចេញផ្សាយ  ៣-សីហា-២០១៧    ដោយ : Kol Chhamnol
គ.ជ.ប ស្នើគ្រប់ភាគីចូលរួមធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត ឲ្យបានត្រឹមត្រូវ អត្ថបទ៖ វ៉ាង ភក្តី / ០៣.០៨.២០១៧ MC:គ.ជ.ប បានស្នើគ្រប់ភាគីពាក់ព័ន្ធចូលរួមធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ ឲ្យបានត្រឹមត្រូវ ខណៈបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ នៅមានភាពខ្វះចន្លោះ។ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប ក្នុងពិធីបិទវគ្គបណ្តុះបណ្តា លស្តីពីការធ្វើបច្ចុប្បន្នភាព បញ្ជីបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នាវិទ្យាស្ថានជាតិអប់រំ កាលពីរសៀលថ្ងៃទី២ ខែសីហា មានប្រសាសន៍ថា ការធ្វើបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ កាលពីឆ្នាំ២០១៦ ទើបតែបានប្រសើរជាង៩០ភាគរយប៉ុណ្ណោះ។ ឯកឧត្តម បានបញ្ជាក់ថា ការចូលរួមធ្វើបច្ចុប្បន្នភាព បញ្ជីបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ឲ្យកាន់តែត្រឹមត្រូវ ដោយគោរពតាមនីតិវិធីច្បាប់ដែលមានស្រាប់ និងបច្ចេកទេសនឹងរួមចំណែកដល់ការលើកកម្ពស់លទ្ធិប្រជាប្រធិបតេយ្យនៅកម្ពុជា ពិសេសធានាបាននូវការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ សម្រាប់អាណត្តិបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៨។ គ.ជ.ប នឹងធ្វើបច្ចុប្បន្នភាពបញ្ជីបោះ ឆ្នោត និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។ បច្ចុប្បន្នភាពបញ្ជីបោះឆ្នោតថ្មីនេះ ធ្វើឡើងតាមរយៈអ្នកចុះឈ្មោះបោះឆ្នោតថ្មី ឬអ្នកទើបផ្លាស់ប្តូរទីលំនៅ និងអ្នកគ្រប់អាយុ១៨ឆ្នាំគិតដល់ ថ្ងៃបោះឆ្នោត និងអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៦ ហើយចង់ឲ្យមានការកែតម្រូវកែតម្រូវឡើងវិញ។ ឯ.ឧ ស៊ិក ប៊ុនហុក មានប្រសាសន៍ថា នីតិវិធីនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧នេះ មានលក្ខណៈស្មុគស្មាញ ជាងនីតិវិធីពេលចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦កន្លងទៅ។ សូមបញ្ជាក់ថា គ.ជ.ប បានបើកវគ្គបណ្តុះបណ្តាលរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ទី២ ខែសីហា ដល់ក្រុមចុះឈ្មោះបោះឆ្នោត គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល ដើម្បីផ្តល់ចំណេះដឹងអំពីនីតិវិធីបច្ចេកទេស បទប្បញ្ញត្តិ និងគោលការណ៍ សំខាន់ៗ នៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ ខណៈកាលពីការចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៦ មានជាង៩លាននាក់។ មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានប៉ាន់ប្រមាណថា អ្នកមិនទាន់មានឈ្មោះក្នុងបញ្ជី ឬអ្នកទើបផ្លាស់ប្តូរទីលំនៅ និងអ្នកគ្រប់អាយុ១៨ឆ្នាំគិតដល់ ថ្ងៃបោះឆ្នោត ប្រហែលជាង២លាននាក់ តម្រូវឲ្យចុះឈ្មោះបោះឆ្នោ តថ្មី នៅក្នុងឃុំ-សង្កាត់ ដែលសាមីខ្លួនតាំងនៅ៕
ត្រលប់ក្រោយ >>