ព័ត៌មានថ្មីៗ:សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធរោងចក្រផលិតស៊ីម៉ង់ត៍ក្រុមហ៊ុនជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (CMIC)វៀតណាម ព្រមានប្រជាពលរដ្ឋខ្លួន មិនឱ្យទៅកម្សាន្តនៅប្រទេសម៉ាល់ឌីវប្រធានព្រឹទ្ធសភាកម្ពុជា វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយឥណ្ឌាគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាសម្រេចប្រគល់សេចក្តីព្រាងច្បាប់ ចំនួន៤ ទៅគណៈកម្មការជំនាញពិនិត្យ និងសិក្សាហើយធ្វើរាយការណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនិវត្តន៍មកដល់ប្រទេសវិញហើយ នៅព្រឹកថ្ងៃសៅរ៍នេះ បន្ទាប់ពីបានបំពេញទស្សនៈកិច្ចរយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រថៃ
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់ខិតខំប្រឹងប្រែងដើម្បីទទួលបានជ័យជំនះ
ចេញផ្សាយ  ៣-សីហា-២០១៧    ដោយ : Kol Chhamnol
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់ខិតខំប្រឹងប្រែងដើម្បីទទួលបានជ័យជំនះ ផន វាសនា 03/08/17 សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់ខិតខំប្រឹងប្រែងដើម្បីទទួលបានជ័យជំនះ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ កីឡាករ កីឡាការិនី មុនចេញទៅប្រកួតកីឡា SEA Games នៅម៉ាឡេស៊ី នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី០៣ ខែសីហា នេះ ។សម្តេចតេជោ បានបញ្ជាក់ ថា ជោគជ័យគឺមិនស្ថិតលើប្រទេសអ្នកមាន ឬប្រទេសអ្នកក្រ ឬប្រទេសធំ ឬ តូចនោះឡើយ សំខាន់ស្ថិតនៅលើការតាំងចិត្តហ្វឹកហាត់ ជាពិសេសកីឡាករ កីឡាការិនីទាំងអស់កុំចាញ់ច្រាបកីឡាករគេ ឬចាញ់ច្រាបប្រទេសគេអោយសោះ សំខាន់គឺសមត្ថភាព និងការតាំងចិត្តរបស់យើង។សម្តេចតេជោ ក៏បានផ្តាំផ្ញើដល់កីឡាករ កីឡាការិនីទាំងអស់មុនទៅចូលរួមប្រកួតកីឡា SEA Games នៅម៉ាឡេស៊ី គឺ ហាមប្រើប្រាស់ថ្នាំលើកថាមពលកម្លាំង ឬសារធាតុញៀនដាច់ខាត និង ត្រូវគោរពបទបញ្ជារ និងវិន័យកីឡានីមួយៗអោយបានត្រឹមត្រូវក្នុងពេលប្រកួត ។
ត្រលប់ក្រោយ >>