ព័ត៌មានថ្មីៗ:គ.ជ.ប ដាក់ទីតាំងការិយាល័យ បោះឆ្នោត ក្នុង​Google Mapគ.ជ.ប ដឹកញ្ជូនសន្លឹកឆ្នោតទៅរក្សាទុកក្នុងឃ្លាំង បន្ទាប់ពីបោះពុម្ពរួចរាល់មន្ត្រីសុខាភិបាលអះអាងថា ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០១៨នេះ ធ្វើឡើងក្រោមប្រធានបទ “ ជក់បារីបណ្តាលអោយកើតជំងឺបេះដូងសរសៃឈាម“គណបក្សដែលកំពុងដឹកនាំរាជរដ្ឋាភិបាល ជាប់លំដាប់លេខរៀងទី២០ នៅលើសន្លឹកឆ្នោតសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥នៅថ្ងៃទី៣១ ឧសភា ខាងមុខដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់មួយចំនួន
សម្តេចតេជោ នាយករដ្ឋមន្រ្តី ប្រកាស មិនអនុញ្ញាតឲ្យជំងឺឆ្នាំ២០១៣រើឡើងវិញនោះទេ
ចេញផ្សាយ  ៣-សីហា-២០១៧    ដោយ : Kol Chhamnol
សម្តេចតេជោ នាយករដ្ឋមន្រ្តី ប្រកាស មិនអនុញ្ញាតឲ្យជំងឺឆ្នាំ២០១៣រើឡើងវិញនោះទេ ផន វាសនា 03/08/17 សម្តេចតេជោ នាយករដ្ឋមន្រ្តី ប្រកាស មិនអនុញ្ញាតឲ្យជំងឺឆ្នាំ២០១៣រើឡើងវិញនោះទេ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ កីឡាករ កីឡាការិនី មុនចេញទៅប្រកួតកីឡា SEA Games នៅម៉ាឡេស៊ី នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី០៣ ខែសីហា នេះ ។សម្តេចតេជោ បានផ្តាំទៅអ្នកដែលចង់ឲ្យឯកឧត្តម វង សូត ចុះចេញពីតំណែង ហើយចង់ឲ្យកម្ពុជាមានអណាធិបតេយ្យ បែបអាមេរិក សូមទុកអណាធិបតេយ្យនៅអាមេរិកទៅ កុំនាំមកកម្ពុជា ព្រោះកម្ពុជាមិនអាច ទទួលយកនោះទេ ។សម្តេចតេជោ បានបន្ថែមថា សូម្បីតែចៅសម្តេចម្នាក់បានចូលសញ្ជាតិ អាមេរិក សម្តេចកំពុងតែរកវិធី ដើម្បីចេញពីសញ្ជាតិអាមេរិកដែរ ព្រោះអាចអាមេរិកទៅធ្វើសង្គ្រាមជាមួយប្រទេសដទៃ អាចយកថៅសម្តេចទៅធ្វើជាទាហ៊ាន ខណៈដែលអាមេរិក តែងតែបង្កបញ្ហាមិនចេះចប់។ សម្តេចតេជោ បានបញ្ជាក់ថា ប្រសិនបើក្រោយការបោះឆ្នោតព្រឹទ្ធសភា ឆ្នាំ២០១៨ខាងមុខនេះ បក្សប្រឆាំងហ៊ានឡាំប៉ាទៀត សម្តេចនឹងលេងវិញហើយអត់ទុកនោះទេ ហើយច្បាប់នៅប្រទេសកម្ពុជាមិនតឹងរឹងនោះទេ សម្រាប់អ្នកគោរពច្បាប់។
ត្រលប់ក្រោយ >>