ព័ត៌មានថ្មីៗ:“ជ្រោងទង់​ដ៏​មហិមា​ សម្រេច​សុបិន​ដ៏​មហិមា​”ស៊ី ជីងភីង ៖ ការប្រកាន់ខ្ជាប់នូវជំនឿទុកចិត្តខាងវប្បធម៌ គឺជា ចំណុចដ៏សំខាន់មួយយុទ្ធសាស្រ្ត "ខ្សែក្រវាត់មួយផ្លូវមួយ" ត្រូវបានលោក ស៊ី ជីនភីង បានគ្រោងស្ថាបនាបន្ទាប់ពី សមាជបក្សកុម្មុយនិស្តចិនលើកទី១៨ ដែលបានកន្លងផុតទៅពង្រឹងមូលដ្ឋានសុខភាពល្អប្រសើរ របស់ប្រទេសចិន ដើម្បីសម្រេចការធ្វើឲ្យ ប្រជាជាតិចិនងើបឡើងវិញអង្គការភ្លែនអន្តរជាតិ និងក្រសួងអប់រំ បំពេញក្តីស្រម៉ៃកុមារីមកពីជនបទឲ្យធ្វើជាអ្នកដឹកនាំ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសមិនអនុញ្ញាតឲ្យមានការចុះឈ្មោះបោះឆ្នោតតាមប្រពន្ធ័បណ្តាញសង្គមហ្វេកបុកឡើយ
ចេញផ្សាយ  ៣-សីហា-២០១៧    ដោយ : Kol Chhamnol
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសមិនអនុញ្ញាតឲ្យមានការចុះឈ្មោះបោះឆ្នោតតាមប្រពន្ធ័បណ្តាញសង្គមហ្វេកបុកឡើយ ផន វាសនា 03/08/17 ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសមិនអនុញ្ញាត ឲ្យមានការចុះឈ្មោះបោះឆ្នោតតាមប្រពន្ធ័បណ្តាញសង្គមហ្វេកបុកឡើយ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ កីឡាករ កីឡាការិនី មុនចេញទៅប្រកួតកីឡា SEA Games នៅម៉ាឡេស៊ី នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី០៣ ខែសីហា នេះ។ ការបញ្ជាក់របស់សម្តេចតេជោ ធ្វើឡើង បន្ទាប់ ពីគណបក្សប្រឆាំង បានទាមទារឲ្យមានការចុះឈ្មោះបោះ ឆ្នោតតាមប្រពន្ធ័បណ្តាញសង្គមហ្វេកបុក។សម្តេចតេជោ បានបន្តថា បើអនុវត្តន៍បែបនេះ កម្ពុជាមិនចាំបាច់មានការ បោះឆ្នោតនោះទេ ព្រោះបើឲ្យមានការចុះឈ្មោះបោះឆ្នោតតាមហ្វេកបុក តើអាចគ្រប់គ្រង បានឬទេ ខណៈមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ បក្សប្រឆាំងបានទាមទារឲ្យមាន ការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឡើងវិញ។ សម្តេចតេជោ បានបញ្ជាក់ថា ដូច្នេះបំណងប្រាថ្នារបស់ពួកគេ គឺចង់បំផ្លាញការបោះ ឆ្នោត ៕
ត្រលប់ក្រោយ >>