ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
រាជរដ្ឋាភិបាលពន្លឿនការចុះបញ្ជីដីធ្លីជាសមូសហភាពសម្រាប់ សហគមន៍ជនជាតិដើមភាគតិច
ចេញផ្សាយ  ៤-សីហា-២០១៧    ដោយ : Kol Chhamnol

 រាជរដ្ឋាភិបាលពន្លឿនការចុះបញ្ជីដីធ្លីជាសមូសហភាពសម្រាប់ សហគមន៍ជនជាតិដើមភាគតិច

អត្ថបទ៖ វ៉ាង ភក្តី / ០៤.០៨.២០១៧
រាជរដ្ឋាភិបាល បាននឹងកំពុងពន្លឿនការចុះបញ្ជី ដីធ្លីជាសមូសហភាពសម្រាប់ សហគមន៍ជនជាតិដើមភាគតិច ដើម្បីឲ្យពួកគេមានសិទ្ធិគ្រប់គ្រងស្របច្បាប់ និងពឹងអាស្រ័យផលលើដីទាំងនោះ។    
លោក សួន សូផា អគ្គនាយករងនៃអគ្គនាយកដ្ឋានត្រួតពិនិត្យភូមិសាស្ត្រ ក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៤ ខែសីហានេះ បានឲ្យដឹងថា ការចុះបញ្ជីដីធ្លីជាសមូសហភា ពដល់សហគមន៍ជនជាតិដើមភាគតិច កំពុងដំណើរការបន្តទៅកាន់តំ បន់ផ្សេងទៀតនៅក្នុងខេត្តរតនៈគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង បន្ទាប់ពីបានចុះរួចរាល់ចំ នួន១៨សហគមន៍ ក្នុងចំណោមជាង៥០សហគមន៍ជនជាតិដើម ភាគតិចទូទាំងប្រទេស ដែលបានស្នើសុំតាំងពីឆ្នាំ២០១០។
មន្ត្រីតំណាងរាជរដ្ឋាភិបាលរូបនេះ បានបញ្ជាក់ថា ក្រសួងពាក់ព័ន្ធកំពុងសហការគ្នារៀបចំចុះវាស់វែង និងវាយតម្លៃដីធ្លីជាសមូសហភាព សម្រាប់សហគមន៍ជនជាតិ ដើមភាគតិចនៅតំបន់ដែលត្រូវ ធ្វើវិនិច្ឆ័យ ដើម្បីឈានទៅដល់ការចុះបញ្ជីស្ របច្បាប់ជាកម្មសិទ្ធិរួម។
សូមបញ្ជាក់ថា ក្រុមអង្គការសង្គលស៊ីវិល និងសហគមន៍ជនជាតិដើមភាគតិច នៅថ្ងៃសុក្រនេះ បានជួបជុំគ្នាធ្វើការពិគ្រោះ យោបល់ ទៅលើបច្ចុប្បន្នកម្មលើដំណើរកា រការចុះបញ្ជីកម្មសិទ្ធិដីសមូ ហភាព ក្នុងគោលបំណងរកបញ្ហាប្រឈម និងផ្តល់អនុសាសន៍ដាក់ជូនទៅរា ជរដ្ឋាភិបាល ក្នុងការពន្លឿនការចុះបញ្ជី កម្មសិទ្ធិដីសមូហភាពនេះ។
លោក អៀ ចុង ប្រធានកម្មវិធីដីធ្លី និងជីវភាពនៃវេទិកា នៃអង្គការមិនមែនរដ្ឋាភិបាលស្តី ពីកម្ពុជា មានប្រសាសន៍ថា ការពន្លឿនការចុះបញ្ជីដីធ្លី ជាសមូសហភាពដល់សហគមន៍ជនជាតិ ដើមភាគតិច នឹងធ្វើឲ្យពួកគេទាំងនោះមានសិទ្ធិគ្រប់គ្រងស្របច្បាប់ និងពឹងអាស្រ័យផលលើដីសហគមន៍ របស់ខ្លួន។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ គិតមកដល់ឆមាសទី១ ឆ្នាំ២០១៧នេះ បានបង្ហាញថា ក្រសួងបានផ្តល់ប័ណ្ណកម្មសិទ្ធិសមូហភាពចំនួន ១៨សហគមន៍ នៅខេត្តមណ្ឌលគិរី ស្មើនឹងផ្ទៃដីជាង១ម៉ឺន៥ពាន់ហិកតា។ ជាមួយគ្នានេះ ក៏បានបញ្ចប់ការវាស់វែង  ចំនួន៣សហគមន៍ទៀត នៅក្នុងខេត្តរតនគិរី បន្ទាប់ពីបានបញ្ចប់ការបិទផ្ សាយចំនួន៣សហគមន៍នៅក្នុងខេត្តមណ្ឌលគិរី ខេត្តរតនគិរីចំនួន១សហគមន៍ និងខេត្តស្ទឹងត្រែងចំនួន១ សហគមន៍។
ទន្ទឹមគ្នានេះដែរ ក៏កំពុងរៀបចំស្នើសុំកាត់ដី និងធ្វើអនុប្រយោគមួយចំនួន២ សហគមន៍ នៅខេត្តក្រចេះ ខណៈដីសហគមន៍មួយចំនួនទៀត ក្នុងខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង កំពុងសុំយោបល់ទៅក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ជាអ្នកសម្រេច៕
 
ត្រលប់ក្រោយ >>