ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
មន្ដ្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញឲ្យមន្ដ្រីវ័យក្មេងពង្រឹងសមត្ថភាពបន្ថែម
ចេញផ្សាយ  ៤-សីហា-២០១៧    ដោយ : Kol Chhamnol

 មន្ដ្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញឲ្យមន្ដ្រីវ័យក្មេងពង្រឹងសមត្ថភាពបន្ថែម 

អត្ថបទ៖ជួន បូណា ០៤ ០៨ ១៧ 
MC៖អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានជំរុញឲ្យមន្ដ្រីវ័យក្មេងពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីត្រៀមទទួលការងារពីមន្ត្រីវ័យចំណាស់ ស្របពេលដែលមន្ដ្រីជំនាន់មុនមានវ័យជិតនឹងចូលនិវត្ដន៍។
នៅក្នុងវគ្គបណ្តុះបណ្តាលក្នុងការចែករំលែកបទពិសោធន៍ភាពជាអ្នកដឹកនាំ ដល់មន្ត្រីវ័យក្មេង នៅទីស្ដីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី ០៤ ខែ សីហានេះ ឯកឧត្ដម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានប្រាប់ទៅមន្រ្តីវ័យក្មេងទាំងអស់អោយខិតខំពង្រឹងចំណេះដឹង សមត្ថភាពរបស់ខ្លួន ដើម្បីត្រៀមទទួលយកការងារ និងតំណែងពីមន្រ្តីវ័យចំណាស់ដែលចូលនិវត្តន៍ និងជាការអភិវឌ្ឍក្រសួងស្ថាប័នរបស់ខ្លួនអោយកាន់តែរីកចម្រើនបន្ថែមទៀត។
ឯកឧត្តមបានចាត់ទុកមន្ត្រីវ័យក្មេងគឺជាធនធាន ជាកម្លាំងចលករដ៏សំខាន់មិនអាចខ្វះបានក្នុងការធ្វើអោយស្ថាប័នមួយរីកចម្រើន។ ដូចនេះក្រសួងស្ថាប័នត្រូវតែធ្វើការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍របស់ខ្លួនទៅអោយមន្ត្រីវ័យក្មេង។ ឯកឧត្តមបន្ដថា ការបណ្តុះបណ្តាលចំណេះដឹងដល់មន្ត្រីវ័យក្មេងនេះ មិនមែនធ្វើឡើងនៅក្នុងប្រទេសនោះទេ តែពួកគេត្រូវបានក្រសួងបញ្ជូនទៅអោយសិក្សាយកបទពិសោធន៍នៅក្រៅប្រទេសក្នុងការក៏សាងសមត្ថភាព និងអភិវឌ្ឍខ្លួនផងដែរ។ ម្យ៉ាងវិញទៀតកន្លងទៅក្រសួងធ្លាប់បានបញ្ជូនមន្រ្តីបច្ចេកទេសមួយចំនួន ទៅសិក្សានៅបណ្តាប្រទេសអាស៊ានមួយចំនួន ហើយក៏បានយកចំណេះដឹងពីបរទេសមកធ្វើការអភិវឌ្ឍស្ថាប័នរបស់ខ្លួនដោយមានប្រសិទ្ឋភាព។ សូមបញ្ជាក់ថាវគ្គបណ្តុះបណ្តាលមន្រ្តីវ័យក្មេងនៃក្រសួងព័ត៌មាននេះមានសិក្ខាកាមចូលរួមបណ្តុះបណ្តាលប្រមាណជា៥០រូប ដើម្បីជាចំណេះដឹងបន្ថែមក្នុងការអោយពួកគេធ្វើការស្វែងយល់ពីតួនាទី និងភារកិច្ចជាអ្នកដឹកនាំ គ្រប់គ្រង និងការទទួលខុសត្រូវចំពោះស្ថាប័នរបស់ខ្លួន។
 
ត្រលប់ក្រោយ >>