ព័ត៌មានថ្មីៗ:រាជរដ្ឋាភិបាលពន្លឿនការតាក់តែងក្រមការពារបរិស្ថាន និងធនធានធម្មជាតិ ឲ្យចប់នៅចុងឆ្នាំនេះក្រសួងសង្គមកិច្ចសម្រេចបង្កើតមជ្ឈមណ្ឌលដាច់ដោយឡែកមួយសម្រាប់ថែទំា កុមារ ដែលទំនាស់នឹងច្បាប់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អំពាវនាវដល់លោកគ្រូ អ្នកគ្រូជួយតាមដានសិស្សដែលជាមុខសញ្ញាគ្រឿងញៀនអាជ្ញាធរាជធានី ជំរុញឲ្យម្ចាស់អាជីវកម្មប្រេងឥន្ធនៈនិងឧស្មន័ត្រូវមានច្បាប់ត្រឹមត្រូ វគ.ជ.ប គ្រោងលុបឈ្មោះអ្នកបោះឆ្នោតជា ង៨ម៉ឺននាក់ចេញពីបញ្ជី
សម្ដេចតេជោ អនុញ្ញាតអោយតំណាងក្រុមហ៊ុនធំចំនួន៤របស់ជប៉ុន ចូលជួបសម្ដែងការ គួរសម នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧
ចេញផ្សាយ  ៧-សីហា-២០១៧    ដោយ : Kol Chhamnol

សម្ដេចតេជោ អនុញ្ញាតអោយតំណាងក្រុមហ៊ុនធំចំនួន៤របស់ជប៉ុន ចូលជួបសម្ដែងការ គួរសម នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត អោយតំណាងក្រុមហ៊ុនធំៗ ជប៉ុន ចំនួន០៤ ចូល ជួបសម្ដែងការគួរសម និងពិភាក្សាការងាររួមមាន:- 1-ក្រុមហ៊ុនដេនសូ (Denso, Cambodia, Co, Ltd) 2-ក្រុមហ៊ុនតូយ៉ូតាថ្សឺស្សូ (TOYOTA Tsuso Co, Ltd) 3-ធនាគារមីហ្សឹហូ (Mizuho Bank, Ltd) និង4-ក្រុមមីនីប៊ែរ (Minebea, Cambodia, Co, Ltd) ដែលធ្វើឡើងនៅក្នុងសណ្ឋាគារញ៉ូវអូតានី ក្រុងតូក្យូ។ នៅក្នុងជំនួបនេះ សម្ដេចតេជោ បាន បង្ហាញដល់ក្រុមអ្នកវិនិយោគជប៉ុនអំពីសក្ដានុពលនៃការវិនិយោគនៅកម្ពុជា ប្រកបដោយ បរិយាកាសនយោបាយល្អ និងសន្តិសុខសណ្តាប់ធ្នាប់ល្អ ជាមួយនឹងហេដ្ឋារចនា សម្ព័ន្ធថ្មីៗ ជាច្រើនដែលបានកសាងឡើង ជាមួយប្រព័ន្ឋទឹកភ្លើង និងតម្លៃពលកម្ម ថោក សមរម្យ ហើយនៅកម្ពុជាកំពុងទទួលបានអ្នកវិនិយោគិនជប៉ុនកាន់តែច្រើនឡើង។ នៅក្នុង ជំនួប ប្រជុំជាមួយរវាង សម្តេចតេជោ និងក្រុមអ្នកវិនិយោគជប៉ុនថ្ងៃនេះ គឺបានផ្តល់នូវភាព កក់ក្តៅ ដល់បណ្តាក្រុមហ៊ុនជប៉ុនដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា និងបានទាក់ ទាញនូវក្រុមហ៊ុនវិនិយោគថ្មីៗថែមទៀតទៅកម្ពុជាអោយបានច្រើន ជាពិសេស សម្តេច តេជោ បានជំរុញការវិនិយោគលើវិស័យឧស្សហកម្ម ដើម្បីបង្កើនការងារ និងប្រាក់ចំណូល ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបង្កើនថវិកាសម្រាប់ប្រទេសជាតិទាំងមូលផងដែរ។ គិត មកដល់ឆ្នាំ២០១៧ នេះគឺជាខួបលើកទី២៥ឆ្នាំ ដែលជប៉ុនបានបញ្ជួនកងទ័ពដំបូង បំផុត ចេញក្រៅប្រទេស បន្ទាប់ពីសង្រ្គាមលោកលើកទី២ មកកាន់កម្ពុជានៅឆ្នាំ១៩៩២ ដើម្បី ចូលរួមរក្សាសន្តិភាព និងរៀបចំការបោះឆ្នោត ដែលស្ថិតក្រោមឆ័ត្រអង្គការ សហប្រជា ជាតិ (UNTAC)។ ឆ្នាំ ២០១៧ នេះដែរ ក៏ជាខួបលើកទី៦០នៃដំណើរទស្សនកិច្ច លើកដំបូងនៅឆ្នាំ ១៩៥៧ របស់អតីតនាយក រដ្ឋមន្ត្រីជប៉ុន Nobusuke Kishi ដែលត្រូវជា ជីតារបស់លោក Shinzō Abe នាយករដ្ឋមន្ត្រីជប៉ុនសព្វថ្ងៃ។ ទាំងនេះគឺបានបង្ហាញ អំពីប្រវត្តិទំនាក់ទំនងការទូតយ៉ាងជិតស្និទ្ឋរវាងកម្ពុជា-ជប៉ុន។ ប្រវត្តិនៃទំនាក់ទំនងការទូត និងមិត្ត ភាព ដ៏យូរអង្វែងនេះ ស្របពេលដែលកម្ពុជាកំពុងមាន សន្តិភាពពេញលេញ គឺបាន ទាក់ទាញ និងផ្តល់នូវទំនុកចិត្តយ៉ាងខ្លាំងដល់អ្នកវិនិយោគ ជប៉ុនកាន់ច្រើន ឡើងៗ មកបណ្តាក់ទុននៅកម្ពុជា៕

ត្រលប់ក្រោយ >>