ព័ត៌មានថ្មីៗ:សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធរោងចក្រផលិតស៊ីម៉ង់ត៍ក្រុមហ៊ុនជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (CMIC)វៀតណាម ព្រមានប្រជាពលរដ្ឋខ្លួន មិនឱ្យទៅកម្សាន្តនៅប្រទេសម៉ាល់ឌីវប្រធានព្រឹទ្ធសភាកម្ពុជា វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយឥណ្ឌាគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាសម្រេចប្រគល់សេចក្តីព្រាងច្បាប់ ចំនួន៤ ទៅគណៈកម្មការជំនាញពិនិត្យ និងសិក្សាហើយធ្វើរាយការណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនិវត្តន៍មកដល់ប្រទេសវិញហើយ នៅព្រឹកថ្ងៃសៅរ៍នេះ បន្ទាប់ពីបានបំពេញទស្សនៈកិច្ចរយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រថៃ
អាល្លឺម៉ង់បន្តបញ្ជាទិញផលិតផលវិស័យកាត់ដេរកម្ពុជា
ចេញផ្សាយ  ៧-សីហា-២០១៧    ដោយ : Kol Chhamnol

អាល្លឺម៉ង់បន្តបញ្ជាទិញផលិតផលវិស័យកាត់ដេរកម្ពុជា 

អត្ថបទៈជួនបូណា
MC៖ដៃគូរបញ្ជាទិញផលិតផលវិស័យកាត់ដេដ៏ធំរបស់កម្ពុជាគឺសហភាពអាល្លឺម៉ង់ នៅតែប្តេជ្ញាបន្តបញ្ជាទិញសំលៀកបំពាក់ពីកម្ពុជាដដែល សំរាប់ទីផ្សារសហគមន៍អ៊ឺរ៉ុប។ 
នេះបើតាមជំនួបសម្តែងការគួសម និងពិភាក្សាការងាររវាងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ និងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:នៅក្រសួងការងារកាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧។ នៅក្នុងជំនូបនោះ ឯកឧត្តម Ingo Karsten ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានលើកឡើងថា អាល្លឺម៉ងគឺមិនបោះបង់ចោលផលិតផលកាត់ដេរពីកម្ពុជានោះទេ ពោលគឺនៅតែធ្វើការកំណត់ការបញ្ជាទិញផលិតផលកាត់ដេនៅកម្ពុជាដរដែល។ ឯកឧត្តម ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ញ្ជាក់ថា ការដែលអាល្លឺម៉ងនៅតែបញ្ជាទិញដូចនេះ ដោយមើលឃើញថា ផលិតផលកាត់ដេកម្ពុជាកាន់តែមានគុណភាព និងលក្ខណ្ឌការកាត់តែប្រសើរឡើងនាពេលបច្ចុប្បន្ន។ ជាការឆ្លើយតបឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:មានប្រសាសន៍ថា អាល្លឺម៉ងនៅតែជាដៃគួរ ជាទីផ្សារដ៏ធំរបស់កម្ពុជា។ លើសពីនេះ ក្រសួងការងារនិងខិតខំធ្វើការងារបន្ថែមទៀត ដើម្បីពង្រឹងវិស័យកាត់ដេអោយកាន់តែប្រសើឡើង ដើម្បីតម្រូវការទីផ្សារ ក៏ដូចជាអ្នកបញ្ជាទិញ។ ម្យ៉ាងវិញទៀត ឯកឧត្តម អ៊ិត សំហេង បញ្ជាក់ថាការនៅតែបញ្ជាទិញផលិតផលវិស័យកាត់ដេរនេះ ដោយសាតែ អាល្លឺម៉ង់បានពេញចិត្តទៅនឹងគោនយោបាយកំណែទម្រង់វិស័យកាត់ដេរកាន់តែប្រសើឡើងរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ គួបញ្ជាក់ថា ទំហំពាណិជ្ជកម្មនៅក្នុងវិស័យកាត់ដេរវាងអាល្លឺម៉ង និងកម្ពុជារហូតមកដល់ពេលនេះមានចំនួនទឹកប្រាក់១ពាន់លានដុល្លារអាមេរិក៕

 
ត្រលប់ក្រោយ >>