ព័ត៌មានថ្មីៗ:សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធរោងចក្រផលិតស៊ីម៉ង់ត៍ក្រុមហ៊ុនជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (CMIC)វៀតណាម ព្រមានប្រជាពលរដ្ឋខ្លួន មិនឱ្យទៅកម្សាន្តនៅប្រទេសម៉ាល់ឌីវប្រធានព្រឹទ្ធសភាកម្ពុជា វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយឥណ្ឌាគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាសម្រេចប្រគល់សេចក្តីព្រាងច្បាប់ ចំនួន៤ ទៅគណៈកម្មការជំនាញពិនិត្យ និងសិក្សាហើយធ្វើរាយការណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនិវត្តន៍មកដល់ប្រទេសវិញហើយ នៅព្រឹកថ្ងៃសៅរ៍នេះ បន្ទាប់ពីបានបំពេញទស្សនៈកិច្ចរយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រថៃ
ឆ្នាំ២០១៨ខាងមុននេះជប៉ុននឹងបើកការិយាល័យកុងស៊ុលនៅខេត្តសៀមរាប
ចេញផ្សាយ  ៧-សីហា-២០១៧    ដោយ : Kol Chhamnol

 ឆ្នាំ២០១៨ខាងមុននេះជប៉ុននឹងបើកការិយាល័យកុងស៊ុលនៅខេត្តសៀមរាប ដើម្បីបង្កភាពងាយស្រួលដល់វិនិយោគិន និងភ្ញៀវទេសចរន៏ជប៉ុនទៅទស្សនៈកិច្ចនៅខេត្តសៀមរាប ប្រទេសកម្ពុជា និងដើម្បីចំណងមិត្តភាពកាន់តែជិតស្និត។

បន្ទាប់ពីទទួលជួបជាមួយក្រុមហ៊ុនចំនួន៤របស់ជប៉ុននាព្រឹកថ្ងៃទី០៧សីហាហើយមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានទទួលជួបជាមួយប្រធានសមាគមមិត្តភាពសភាមេគង្គជប៉ុន។នៅក្នុងជំនូបនេះសម្តេចតេជោនាយករដ្ឋមន្រ្តីបានបង្ហាញភាពសប្បាយរីករាយដែលបានជួបជាមួយប្រតិភូសមាគមមិត្តភាពសភាមេគង្គ ជប៉ុន ។ក្នុងឪកាសនេះឯកឧត្តមប្រធានសមាគមមិត្តភាពសភាមេគង្គ ជប៉ុនបានមានប្រសាសន៏ថា ឯកឧត្តម និងគណៈប្រតិភូពិតជារីករាយណាស់ដែរសម្តេចបានអនុញ្ញាតអោយចូលជួបសំដែងការគួរសមជាថ្មីម្តងទៀត និងសូមស្វាគមន៏សម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានអញ្ជើញមកបំពេញទស្សនៈកិច្ចនៅប្រទេសជប៉ុន។ ឯកឧត្តមប្រធានសមាគមបានរំលឹកថា ឯកឧត្តមប្រធានសមាគមមិត្តភាពសភាមេគង្គ ជប៉ុនបានជួបជាមួយសម្តេចកាលពី២ឆ្នាំមុន កាលនោះបានរាយការណ៏ជូនសម្តេចថា នៅខែមករាឆ្នាំ២០១៧ឯកឧត្តម និងសមាជិក៤រូបទៀតបានទៅបំពេញទស្សនៈកិច្ចនៅកម្ពុជា ហើយក៏បានជួបជាមួយថ្នាក់ដឹកនាំរបស់កម្ពុជា រួមទាំងបានជួបជាមួយឯកឧត្តម ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់សម្តេច។ ឯកឧត្តមប្រធានសមាគមមិត្តភាពសភាមេគង្គ ជប៉ុនបានមានប្រសាសន៏បន្តថា កាលទៅបំពេញទស្សនកិច្ចនោះគណៈប្រតិភូជប៉ុនបានទទួលស្គាល់នូវសារៈសំខាន់នូវរបៀងសេដ្ឋកិច្ចដែលផ្សារភ្ជាប់ប្រទេសថៃ និងវៀតណាម តាមរយៈស្ពានអ្នកលឿង។ឯកឧត្តមបានមាន ប្រសាសន៏ថា ជប៉ុនបានគាំទ្រកម្ពុជា ហើយបានជួបជាមួយនិស្សិតកម្ពុជាដែលរៀននៅប្រទេសជប៉ុន ហើយឆ្នាំ២០១៨ខាងមុននេះជប៉ុននឹងត្រៀមបើកការិយាល័យកុងស៊ុលនៅខេត្តសៀមរាប ដើម្បីបង្ករភាពងាយស្រួលដល់វិនិយោគិន និងភ្ញៀវទេសចរន៏ជប៉ុនទៅទស្សនៈកិច្ចនៅខេត្តសៀមរាប ប្រទេសកម្ពុជា និងដើម្បីចំណងមិត្តភាពកាន់តែជិតស្និត។ ជាមួយគ្នានេះឯកឧត្តមស្នើអោយសម្តេចតេជោនាយករដ្ឋមន្រ្តីជួយការងារទំនាក់ទំនងក្នុងក្របខណ្ឌអាស៊ានជប៉ុន គឺភាពជាដៃគូរសេដ្ឋកិច្គ្រប់ជ្រុងជ្រោយ ។ ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៏កោតសរសើរចំពោះជប៉ុនដែលបានបង្កើតសមាគមន៏មេគង្គជប៉ុន សម្តេចក៏បានមានប្រសាសន៏ថា ទំនាក់ទំនងមិត្តភាពមេគង្គជប៉ុននេះគឺមិនអាចកាត់ផ្តាច់បានឡើយពីទំនាក់ទំនងអាស៊ានបានឡើយ ដោយសារប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅក្នុងអាស៊ាននេះគឺប្រទេសមេគង្គនេះតែម្តង។ ក្នុងឪកាសនេះសម្តេចតេជោបានមានប្រសាសន៏អំពីទំនាក់ទំនងរវាងប្រជាជន និងប្រជាជនកម្ពុជា ជប៉ុនគឺកាន់តែជិតស្និត សម្តេតេជោក៏បានមានប្រសាសន៏ផងដែរអំពីការអភិវឌ្ឍធនធានមនុស្សគឺជារឿងសំខាន់ផងដែរសំរាប់ប្រទេសទន្លេមេគង្គដូច្នេះហើយការបណ្តុះបណ្តាល ការផ្លាស់ប្តូរបទពិសោធន៏អោយគ្នាទៅវិញទៅមកជារឿងសំខាន់។ ស្ថិតក្នុងបរិយាកាសនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានអញ្ជើញឯកឧត្តមប្រធានសមាគមសភាមេគង្គជប៉ុនទៅបំពេញទស្សនៈកិច្ចនៅកម្ពុជាផងដែរនាពេលខាងមុខ៕
 
ត្រលប់ក្រោយ >>