ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
រដ្ឋាភិបាលវៀតណាមផ្តល់៣លានដុល្លារ ជួយសាងសង់មណ្ឌលបន្សាបគ្រឿងញៀនដល់កម្ពុជា
ចេញផ្សាយ  ១១-សីហា-២០១៧    ដោយ : Kol Chhamnol

រដ្ឋាភិបាលវៀតណាមផ្តល់៣លានដុល្លារ ជួយសាងសង់មណ្ឌលបន្សាបគ្រឿងញៀនដល់កម្ពុជា

អត្ថបទ៖ វ៉ាង ភក្តី 
រដ្ឋាភិបាលវៀតណាម បានសម្រេចផ្តល់ជំនួយជាថវិកាឥតសំណងចំនួន៣លានដុល្លារអាមេរិក ក្នុងការចូលរួមជួយសាងសង់មណ្ឌលបន្សាបគ្រឿងញៀនដល់កម្ពុជានៅខេត្តព្រះសីហនុ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោយជំនួបទ្វេភាគីជាមួយគណៈប្ រតិភូវៀតណាម ដឹកនាំដោយ ង្វៀន ជុងដាម (Nguyen Trong Dam) អនុរដ្ឋមន្ត្រីក្រសួងការងារ ជនពិការ និងសង្គមកិច្ច នាទីស្តីការគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី៩ ខែសីហានេះ បានឲ្យដឹងថា ជំនួយឥតសំណងនេះ គឺជាការអនុវត្តតាមកិច្ចព្រមព្រៀ ងនៃកិច្ចសហប្រតិបត្តិប្ រយុទ្ធប្រឆាំងគ្រឿងញៀនរវាងរា ជរដ្ឋាភិបាលកម្ពុជា និងវៀតណាម។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ជំនួយនេះធ្វើឡើង ខណៈរាជរដ្ឋាភិបាលកម្ពុជានៅស្អែកនេះ ចូលទៅសាងសង់មជ្ឈមណ្ឌលជាតិ ស្តារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងខេត្តព្រះសីហនុ លើផ្ទៃដីជាង២០ហិកតា ដោយគ្រោយថវិកាប្រមាណ៦លានដុល្លា រអាមេរិក ដើម្បីបង្កើតអគារប្រមូលជនរងគ្រោះដោយសារគ្រឿងញៀន ទៅធ្វើការបន្សាបសារជាតិញៀន ធ្វើការអប់រំ និងបណ្តុះបណ្តាលជំនាញវិជ្ជា ជីវៈ។ឯកឧត្តម ឆាយ វណ្ណា អនុរដ្ឋលេខាធិការក្រសួងសង្គមកិ ច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា មជ្ឈមណ្ឌលជាតិស្តារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងខេត្តព្រះសីហនុ នឹងជួយដល់ជនរងគ្រោះដោយសារគ្រឿ ងញៀនបានច្រើន ទាំងការព្យាបាល និងអាច ផ្តល់ឱកាសការងារ និងមុខរបរនៅពេលពួកគេត្រូវបានធ្វើសមាហរណកម្មចូលសង្គមវិញ។ ឯកឧត្តម បានអំពាវនាវដល់ក្រុមគ្រួសាររបស់ ជនរងគ្រោះដោយសារគ្រឿងញៀនធ្វើកា រសហការជាមួយអាជ្ញាធរ ដើម្បីបញ្ជូនសាច់ញាតិរបស់ខ្លួ នទៅទទួលសេវាបន្សាបសារជាតិញៀន និងធ្វើការអប់រំ។
គិតមកទល់នឹងពេលបច្ចុប្បន្ននៅទូ ទាំងប្រទេសកម្ពុជា មានមណ្ឌលបន្សាបគ្រឿងញៀន ដែលស្ថិតក្រោមការគ្រប់គ្ រងរបស់រដ្ឋចំនួន៧កន្លែង ក្នុងនោះនៅក្នុងរាជធានីភ្នំពេ ញចំនួន១កន្លែង ខេត្តបន្ទាយមានជ័យចំនួន២កន្ លែង ខេត្តបាត់ដំបងចំនួន២កន្លែង ខេត្តសៀមរាបចំនួន១កន្លែង និង១កន្លែងទៀត ស្ថិតខេត្តព្រះសីហនុ ក្នុងទីស្នាក់ការកងរាជអាវុធហត្ថឃ្លាំងលើក្នុងសង្កាត់លេខ១។ ក្រៅពីនេះ ក៏មានមណ្ឌលបន្សាបគ្រឿងញៀនចំនួន៣កន្លែងផ្សេងទៀត ដែលគ្រប់គ្រងដោយអង្គការសមាគម។បើតាមការបញ្ជាក់របស់មន្ត្រីជា ន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៧នេះ អ្នកញៀនគ្រឿងញៀនជាង៧ពាន់នាក់ ដែលបានចូលទៅទទួលសេវាបន្សាបសារជាតិញៀន និងទទួលការអប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ នៅក្នុងចំណោមមណ្ឌលកែប្រែទាំ ងនេះ។
កំណើនជនរងគ្រោះដែលត្រូវទៅទទួ លយកសេវាបន្សាបនៅនេះ គឺបន្ទាប់ពីរាជរដ្ឋាភិបាលបាន បើកយុទ្ធនាការបង្រ្កាបគ្រឿ ងញៀនទូទាំងប្រទេស ដោយរកឃើញជនល្មើសជាង១ពាន់ករណី និងចាប់ខ្លួនជនសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿងញៀន បានជាង១ម៉ឺននាក់៕
 
ត្រលប់ក្រោយ >>