ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
រាជរដ្ឋាភិបាលកម្ពុជាគ្រោងបញ្ជូ ននារីខ្មែរ១ពាន់នាក់ទៅធ្វើការតាមផ្ទះនៅទីក្រុងហុងកុង
ចេញផ្សាយ  ១១-សីហា-២០១៧    ដោយ : Kol Chhamnol

 រាជរដ្ឋាភិបាលកម្ពុជាគ្រោងបញ្ជូ ននារីខ្មែរ១ពាន់នាក់ទៅធ្វើការតាមផ្ទះនៅទីក្រុងហុងកុង

អត្ថបទ៖ វ៉ាង ភក្តី 
រាជរដ្ឋាភិបាលកម្ពុជា គ្រោងបញ្ជូននារីខ្មែរចំនួន១ពាន់ នាក់ ដើម្បីឲ្យទៅបម្រើការងារតាមផ្ទះ នៅទីក្រុងហុងកុង នាចុងឆ្នាំ២០១៧នេះ។ 
 ក្នុងសន្និសីទសារព័ត៌មានស្តីពីនីតិវិធីបញ្ជូនពលការិនីខ្មែរ ទៅបម្រើការងារតាមផ្ទះនៅទី ក្រុងហុងកុង នាព្រឹកថ្ងៃទី១០ ខែសីហានេះ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា ពលការិនីខ្មែរ ដែលត្រូវបញ្ជូននេះសម្រាប់ជំហានដំបូងនេះ នឹងទទួល បានទាំងប្រាក់ឈ្នួលសមរម្យ និងលក្ខខណ្ឌការងារប្រសើរពីរដ្ឋបាលស្វយ័តហុងកុង។
ការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រីនេះ ធ្វើឡើងក្រោយពីជំនួបពិភាក្សាជា មួយលោក ឡៅ ឈីខ្វុង(Law Chi Kwong) រដ្ឋលេខាធិការនៃការិយាល័យទទួ លបន្ទុកវិស័យការងារ និងសុខុមាលភាពហុងកុង នៅទីស្ដីការក្រសួងការងារ។
ឯកឧត្តមមានប្រសាសន៍ថា ពលការិនីកម្ពុជា គ្រោងទៅធ្វើការតាមផ្ទះនាទីក្រុ ងហុងកុងនា ចុងឆ្នាំនេះ នឹងធ្វើឡើងតាមរយៈភ្នាក់ងារជ្រើ សរើសពលករ ដែលត្រូវបានអនុញ្ញាដោយក្រសួង ដើម្បីជាការសាកល្បងដំបូង មុននឹងឈានដល់ដំណាក់កាលបញ្ជូនបន្តបន្ទាប់ទៀត។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា នេះជាឱកាសការងារថ្មី សម្រាប់ពលករកម្ពុជា ដោយសារនៅទីក្រុងហុងកុងលក្ខខណ្ ឌការងារ និងច្បាប់ល្អ ដែលធានាបរិស្ថានការងារប្រកបដោ យសុវត្ថិភាព ជាមួយនឹងកិច្ចសន្យាការងាររយៈពេ ល២ឆ្នាំ។
លោក ឡៅ ឈីខ្វុង បានឲ្យដឹងថា ការងារតាមផ្ទះនាទីក្រុងហុងកុង ត្រូវការពលការិនីកម្ពុជា ចន្លោះពី១ពាន់ ទៅ២ពាន់នាក់ ក្នុងដំណាក់កាលដំបូង ជាមួយនឹងទទួលបានប្រា ក់ឈ្នួលអតិប្បរមាចំនួន ៥៥០ដុល្លារអាមេរិក បូករួមទាំងការពារពីច្បាប់ការងារ អត្ថប្រយោជន៍ និងការគាំពាផ្នែកសង្គមកិច្ច ផ្សេងទៀតរបស់រដ្ឋបាលស្វយ័ តហុងកុង។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យទីភ្នាក់ងារជ្រើ សរើសពលករចំនួន៦ ដើម្បីបញ្ជូនពលការិនីកម្ពុជា ទៅធ្វើការតាមផ្ទះនៅតំបន់រដ្ឋបា លពិសេសហុងកុង ក្នុងនោះមានទីភ្នាក់ងារខ្ លះមានបទពិសោធន៍ក្នុងការជ្រើសរើស បណ្តុះបណ្តាល បញ្ជូននិងគ្រប់គ្រងពលការិនីជំនួ យការមេផ្ទះនៅប្រទេសសិង្ហបុរី នាពេលកន្លងមក និងមានមួយចំនួនទៀត ជាទីភ្នាក់ងារមានការគ្រប់គ្ រងបានល្អ និងពុំសូវមានវិវាទជាមួយពលករ។
លោក អ៊ឹង ស៊ាងរិទ្ធី ប្រធានក្រុមហ៊ុនជ្រើសរើសពលករ អ៊ឹង រិទ្ធី គ្រុប បានប្រាប់អ្នកសារព័ត៌មានថា ក្រុមហ៊ុនរបស់លោកបានផ្តល់ការបណ្ តុះបណ្តាលដល់ពលការិនីកម្ពុជាចំនួន១២នាក់ ឲ្យចេះភាសាចិនកន្តាំង ឬអង់គ្លេស ព្រមទាំងការចម្អិនអាហារចិន ការថែទាំកុមារនិងមនុស្សចាស់ និងវប្បធម៌ប្រពៃណី ដើម្បីត្រៀមទៅធ្វើការតាមផ្ទះនៅ ទីក្រុងហុង៕
ត្រលប់ក្រោយ >>