ព័ត៌មានថ្មីៗ:“ជ្រោងទង់​ដ៏​មហិមា​ សម្រេច​សុបិន​ដ៏​មហិមា​”ស៊ី ជីងភីង ៖ ការប្រកាន់ខ្ជាប់នូវជំនឿទុកចិត្តខាងវប្បធម៌ គឺជា ចំណុចដ៏សំខាន់មួយយុទ្ធសាស្រ្ត "ខ្សែក្រវាត់មួយផ្លូវមួយ" ត្រូវបានលោក ស៊ី ជីនភីង បានគ្រោងស្ថាបនាបន្ទាប់ពី សមាជបក្សកុម្មុយនិស្តចិនលើកទី១៨ ដែលបានកន្លងផុតទៅពង្រឹងមូលដ្ឋានសុខភាពល្អប្រសើរ របស់ប្រទេសចិន ដើម្បីសម្រេចការធ្វើឲ្យ ប្រជាជាតិចិនងើបឡើងវិញអង្គការភ្លែនអន្តរជាតិ និងក្រសួងអប់រំ បំពេញក្តីស្រម៉ៃកុមារីមកពីជនបទឲ្យធ្វើជាអ្នកដឹកនាំ
បារំាងបន្តជំរុញឲ្យអភិបាលរាជធា នីអភិរក្សអគារចាស់ៗសល់សម័យអាណា និគមបារំាង
ចេញផ្សាយ  ១១-សីហា-២០១៧    ដោយ : Kol Chhamnol

 បារំាងបន្តជំរុញឲ្យអភិបាលរាជធា នីអភិរក្សអគារចាស់ៗសល់សម័យអាណា និគមបារំាង

អត្ថបទ ហុក សុខរិន 
បារំាងបន្តជំរុញឲ្យអភិបាលរាជធា នីភ្នំពេញអភិរក្សអគារចាស់ៗសល់ សម័យអាណានិ គមបារំាង ដើម្បីបំរើឲ្យវិស័យទេសចរណ៍បរទេស។
ឯកអគ្គរដ្ឋទូតបារំាងថ្មីប្រចាំ កម្ពុជាបានបន្តជំរុញឲ្យអាជ្ញា ធររាជធានីភ្នំពេញ យកចិត្តទុកដាក់រក្សានូវ អគារចាស់ៗរបស់ទីក្រុង ដែលមានអត្តសញ្ញាណវប្បធម៌បារំាងមានលក្ខណៈជាប្រវត្តិសាស្រ្តសំដៅ ប្រែក្លាយជាទីក្រុងទាក់ទាញភ្ ញៀវទេសចរបរទេស។
លោកជំទាវEVA NGUYEN BING ឯកអគ្គរដ្ឋទូតបារំាងប្រចាំកម្ពុ ជាបានជំរុញដូច្នេះក្នុងជំនួប ពិភាក្សាការងារជាមួយឯឧ.ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែសីហា នេះ ក្នុងគោលដៅពង្រីកកិច្ចសហការលើវិ ស័យជាច្រើនទៀតជាមួយរាជធានីភ្នំ ពេញ។ លោកជំទាវបញ្ជាក់ថា សំណង់អគារចាស់ៗសល់ពីសម័យបារំា ងគឺជាទីចាប់អារម្មណ៍យ៉ាងខ្លំា ងសម្រាប់ភ្ញៀវទេសចរ ព្រោះវាបានបង្ហាញពីស្ថាបត្យកម្ មនិងគំរូប្លង់បច្ចេកទេសដ៏អស្ចា រ្យ របស់បារំាងដែលមានភាពបន្ស៊ីគ្នា ជាមួយស្ថាបត្យកម្មខ្មែរ។ លោកជំទាវបន្តថា គម្រោងអភិរក្សនេះអាជ្ញាធររាជធា នីភ្នំពេញអាចជ្រើសរើសអគារសល់ពី សម័យបារំាងដែលទុកចោល២ឬ៣អគារហើ យយកមកកែលម្អឡើងវិញឲ្យកាន់តែមានសោភណ័ភាពស្រស់ស្អាតដែលរក្សាបា នរចនាបទដើម រួមទំាងបង្កើតកញ្ចប់សេវាកម្មទេ សចរណ៍ផ្សេងៗទៀតនៅក្នុងនោះ ដើម្បីបង្អួតទាក់ទាញភ្ញៀវទេ សចរ ដែលមកលេងនៅរាជធានីភ្នំពេញ។
ឯឧ.ឃូង ស្រេង អភិបាលរាជធានីភ្នំពេញ បានគាំទ្រចំពោះគម្រោងដ៏មានអត្ថប្រយោជន៍ នេះ ហើយសន្យាជំរុញអោយផែនការនេះមានដំ ណើរការទៅមុខកាន់តែប្រសើរ។ ឯឧ.បានអះអាងថា អាជ្ញាធរមានផែនការច្បាស់លាស់ក្ នុងការអភិរក្សអគាបេតិភណ្ឌវប្បធម៌សល់ពីសម័យបារំាងនេះ ដើម្បីរក្សាបាននូវអត្តសញ្ញា ណរបស់ទីក្រុងភ្នំពេញ ដោយហាមឃាត់មិនឲ្យវាយ កម្ទេចអគារសល់ពីសម័យបារំាងដោយគ្ មានច្បាប់អនុញ្ញាត រួមទំាងការតម្រូវឲ្យមានការសាង់ សង់គោរពតាមរចនាបថដើម នៅពេលចង់សាងសង់ថ្មី។
លោកស្រី គឹម សុវណ្ណា ប្រធានមន្ទីរទេសចរណ៍រាធានីភ្នំ ពេញបាន ឲ្យដឹងថា ភ្ញៀវទេសចរ ដែលមកទស្សនាកម្សាន្តនៅរាជធានីភ្ នំពេញបច្ចុប្បន្ននេះមានការចាប់ អារម្មណ៍ខ្លំាងទៅលើសំណង់ស្ថា បត្យកម្មនិងរនាបថបារំាង ដូចជា អគារប្រៃសណីយ៍ ផ្ទះឯកជន និងអគារមួយចំនួនទៀតដែលសល់ពីសម័ យបារំាងក្នុងព្រះបរមរាជវំាង។ លោកស្រីបន្តថា ភ្ញៀវទេសចរបរទេស ដែលចូលចិត្តទស្សនាសំណង់អគារចាស់ ៗនេះ ភាគច្រើនមកពីប្រទេសបារំាង អាល្លឺមង់ ជប៉ុន និងប្រទេសមួយចំនួនទៀតនៅតំបន់អា ស៊ី។
គួរំលឹកថា រាជធានីភ្នំពេញត្រូវបានសាងសង់ជា លើកដំបូងនៅក្នុងសវត្សរ៍ទី១៥ ក្នុងអំឡុងរជ្ជកាលព្រះ បាទស្រីសុរិយោព័រ ពញាយ៉ាត បន្ទាប់ពីព្រះអង្គបានបោះបង់ចោ លរាជធានីអង្គរ។
យោងតាមគេហទំព័រសាលារាជធានី ភ្នំពេញបង្ហាញថា សំណង់អគារមួយចំនួនដែលនៅ សល់ពីសម័យអាណានិគមន៍បារំាងរហូ តដល់សព្វថ្ងៃត្រូវបានចាត់ ទុកថជា រតនភណ្ឌនៃរាជធានីភ្នំពេញ មានអគារ និងសំណងល្បីៗជា ច្រើនក្នុងនោះមាន ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា តុលាការកំពូល វិមានឯករាជ្យ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បណ្ណល័យជាតិ សារមន្ទីរជាតិ រតនាគារជាតិ សាលារាជធានីភ្នំពេញ ព្រះបរមរាជវាំង រម្មណីយ៍ដ្ឋានវត្តភ្នំ អគារយូនេស្កូ ផ្សារធំថ្មី គេហដ្ឋានឯកជននិងអគារផ្សេងៗមួយចំ នួនទៀត៕
 
ត្រលប់ក្រោយ >>