ព័ត៌មានថ្មីៗ:វិទ្យុសម្លេងប្រជាជនក្វាងស៊ីចិន សហការជាមួយអ្នកពាក់ព័ន្ធ បង្កើនមិត្តភាពចិន-កម្ពុជា នាពិធីសែនព្រះខែឆ្នាំ២០១៧អាជ្ញាធររាជធានីភ្នំពេញចុះពិនិត្យដោះស្រាយបញ្ហាប្រលាយលូមួយចំនួនដែលបង្កឲ្យមានការជន់លិចទីក្រុងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីភាព នៅក្នុងពិធីបិទទ្វារទឹកទំនប់វារីអគ្គិសនី សេសានក្រោម២​ពលរដ្ឋខ្មែរជាង ២០០នាក់ នៅក្រៅប្រទេស​ ចូលរួមពិសារអាហារល្ងាច ជាមួយ ឯកឧត្ដម ហ៊ុន ម៉ាណែត​ប្រមុខរាជរដ្ឋាភិបាលចាត់ទុកបញ្ហាអគ្គីសនី ជាវិស័យអាទិភាពក្នុងការ អភិវឌ្ឍ​ប្រទេស
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដាក់ឱសានវាទដល់នាយករដ្ឋមន្រ្តីឡាវ ត្រូវដកកងទ័ព ចេញពីទឹកដីកម្ពុជា យ៉ាងយូរបំផុតត្រឹមថ្ងៃទី១៧ ខែសីហានេះ
ចេញផ្សាយ  ១១-សីហា-២០១៧    ដោយ : Kol Chhamnol

 ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដាក់ឱសានវាទដល់នាយករដ្ឋមន្រ្តីឡាវ ត្រូវដកកងទ័ព ចេញពីទឹកដីកម្ពុជា យ៉ាងយូរបំផុតត្រឹមថ្ងៃទី១៧ ខែសីហានេះ

ផន វាសនា    11/08/17
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់នាយករដ្ឋមន្រ្តីឡាវ ត្រូវដកកងទ័ព ចេញពីទឹកដីកម្ពុជា យ៉ាងយូរបំផុតត្រឹមថ្ងៃទី១៧ ខែសីហានេះ។
 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងពិធីប្រកាសចូលកាន់តំណែងរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១១ ខែសីហា នេះ ខណៈដែលកងទ័ពរបស់ប្រទេសឡាវ បានចូលមកហាមឃាត់ អាជ្ញាធរកម្ពុជា កំពុងធ្វើផ្លូវថ្នល់លើទឹកដីរបស់ខ្លួន នៅភូមិសាស្រ្តខេត្តស្ទឹងត្រែង ចាប់តាំងពីខែមេសា កន្លងមក ។ សម្តេចតេជោ បានបញ្ជាក់ថា ការអត់ធ្មត់របស់កម្ពុជាគឺមានកំណត់ កម្ពុជាមិនចង់បាន ទឹកដី របស់ ប្រទេសណានោះទេ ប៉ុន្តែក៏មិនឲ្យប្រទេសណាមួយមកឈ្លានពានយកដី របស់កម្ពុជាដែរ។ សម្តេចតេជោ បានប្រកាសថា សម្តេចមិនចង់ឲ្យមានសង្គ្រាមនៅតាមទល់ដែនកើតឡើងទេ មិនថាជាមួយប្រទេសណានោះទេ ប៉ុន្តែកម្ពុជាក៏មិនអត់អោនឲ្យបានដែរ ប្រសិនបើកងទ័ពរបស់ប្រទេសឡាវ មិនព្រមដកចេញតាមការកំណត់៕


 
ត្រលប់ក្រោយ >>