ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
ក្រសួងការបរទេសចិនឆ្លើយតបនឹងករណីដែលនាវាចម្បាំងនៃកងទ័ពអាមេរិកបើកចូលក្នុងលំហសមុទ្រនៅក្បែរកោះនិងថ្មប៉ប្រះទឹកពាក់ព័ន្ធនៃប្រជុំកោះ ណានសា របស់ប្រទេសចិនតាមទំនើងចិត្ត
ចេញផ្សាយ  ១១-សីហា-២០១៧    ដោយ : Kol Chhamnol

 ក្រសួងការបរទេសចិនឆ្លើយតបនឹងករណីដែលនាវាចម្បាំងនៃកងទ័ពអាមេរិកបើកចូលក្នុងលំហសមុទ្រនៅក្បែរកោះនិងថ្មប៉ប្រះទឹកពាក់ព័ន្ធនៃប្រជុំកោះ ណានសា របស់ប្រទេសចិនតាមទំនើងចិត្ត

ប្រភពពីវិទ្យុមិត្តភាពអន្តរជាតិចិន
ថ្ងៃទី ១០ ខែសីហា លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា នៅថ្ងៃដដែល នាវាចម្បាំងបំពាក់គ្រាប់មីស៊ីលប្រដេញសញ្ញា McCain របស់កងទ័ពអាមេរិកបានបើកចូលក្នុងលំហសមុទ្រនៅក្បែរកោះនិងថ្មប៉ប្រះទឹកពាក់ព័ន្ធនៃប្រជុំកោះ ណានសា របស់ប្រទេសចិនតាមតែទំនើងចិត្ត ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិន ។ ទាក់ទិននឹងរឿងនេះ ប្រទេសចិនមានការមិនពេញចិត្តយ៉ាងខ្លាំងព្រមទាំងបានលើកការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះ ប្រទេសអាមេរិកផងដែរ ។
លោកបានថ្លែងទៀតថា ប្រទេសចិនមានអធិបតេយ្យភាពមិនអាចប្រកែកបានលើប្រជុំកោះណានសានិងលំហសមុទ្រជុំវិញ ។ នាវាចម្បាំងអាមេរិកធ្វើសកម្មភាពបែបនេះបានល្មើសនឹងច្បាប់ប្រទេសចិននិងច្បាប់អន្តរជាតិ គឺជាការបំពានដល់អធិបតេយ្យភាពនិងសនិ្តសុខរបស់ប្រទេសចិនយ៉ាងធ្ងន់ធ្ងរ និងបង្កជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពអាយុជីវិតរបស់ភ្នាក់ងារប្រចាំនៅលំហសមុទ្រពាក់ព័ន្ធនៃភាគីទាំងពីរចិននិងអាមេរិកទៀតផង ៕
 
ត្រលប់ក្រោយ >>