ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
ជប៉ុនបន្តផ្តល់បទពិសោធន៍វិស័ យឧស្សាហកម្មដល់មន្រ្តីវ័យក្មេងកម្ពុជា
ចេញផ្សាយ  ១១-សីហា-២០១៧    ដោយ : Kol Chhamnol

 ជប៉ុនបន្តផ្តល់បទពិសោធន៍វិស័ យឧស្សាហកម្មដល់មន្រ្តីវ័យក្មេងកម្ពុជា

អត្ថបទ ហុក សុខរិន ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០១៧
រដ្ឋាភិបាលជប៉ុនបន្តផ្តល់បទពិសោ ធន៍វិស័យឧស្សាហកម្មនិងជំនាញវិជ្ជាជីវៈដល់មន្រ្តី វ័យក្មេងកម្ពុជា ដើម្បីលើកកម្ពស់វិស័យមួយនេះក្នុ ងប្រទេសកម្ពុជាឲ្យកាន់តែរីកចំរើ ន។
  រដ្ឋាភិបាលជប៉ុនបានសន្យានៅតែបញ្ជូនជូនមន្រ្តីវ័យក្មេងកម្ពុជាទៅកា ន់ប្រទេសជប៉ុនជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ឱកាសដល់ពួកគេបានទទួ លបទពិសោធន៍ពីប្រទេសជប៉ុន ទាក់ទងទៅនឹងគោលនយោបាយនិងក្របខណ្ឌអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងជំនាញវិជ្ជា ជីវៈរបស់ជប៉ុន។
ក្នុងសិក្ខាសាលាតម្រង់ទិសមុនពេលចេញដំណើរស្តីពីកម្មវិធីបណ្តុះបណ្តាលសម្រាប់អ្នកដឹកនាំវ័យក្មេងឆ្នាំ២០១៧នេះ លោកតាណាកា កាតារុ អនុប្រធានទីភ្នាក់ងារសហប្រតិប្ រត្តិការអន្តរជាតិនៃប្រទេសជប៉ុ នមានប្រសាសន៍ថា ការសម្រេចបន្តពង្រឹងសមត្ថភាពមន្ រ្តីកម្ពុជាលើ ជំនាញឧស្សាហកម្មនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏ ចំាបាច់ក្នុងការអភិវឌ្ឍកម្ពុជា ដែលបានផ្តោតលើវិស័យឧស្សាហកម្មជាអាទិភាព។លោកបន្តថា សម្រាប់ឆ្នាំ២០១៧នេះរដ្ឋាភិបាល ជប៉ុនបានផ្តល់កូតាចំនួន៤២នាក់ បន្ថែមទៀតដល់មន្រ្តីវ័យក្មេងកម្ ពុជា ដើម្បីចូលរួមវគ្គបណ្តុះ បណ្តាលអំពីគោលការណ៍ឬទស្សនៈទូទៅ នៃជំនាញបច្ចេកទេសអភិវឌ្ឍន៍ឧស្សាហកម្ម។ លោកអៈអាងថា យុវជនវ័យក្មេងកម្ពុជាអាចឃើញផ្ទាល់ពីចំនុចល្អៗក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មរបស់ប្រទេសជប៉ុន  ហើយយកបទពិសោធន៍ទំាងនេះមកបំលែង ដើម្បីអភិវឌ្ឍន៍ថ្មីនៅក្នុងប្ រទេសកម្ពុជា ហើយការអភិវឌ្ឍវិស័យឧស្សាហកម្មនេះ ទទួលបានជោគជ័យអាចរំដោះប្រទេ សកម្ពុជាពីប្រទេសកំពុងអភិវឌ្ឍន៍ ទៅប្រទេសអភិវឌ្ឍន៍បានតាមការគ្រោ ងទុក។
ឯឧ.ជា វុទ្ធី អគ្គលេខាធិការង អគ្គលេខាធិការ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុ ជាបានទទួលស្គាល់ថា ប្រទេសជប៉ុនគឺជា កន្លែងដែលល្អបំផុតសម្រាប់ការសិ ក្សាអំពីគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មហើយជាប្រទេសអាស៊ី មុនគេបង្អស់ដែលទទួលបានជោគជ័យក្នុងឧស្សាហូបនីយកម្មតាមរយៈការរៀបចំគោលនយោបាយឧស្សាហកម្មរបស់រដ្ឋាភិបាលធ្វើឲ្យប្រទេសនេះមា នការអភិវឌ្ឍខ្លំាង។
លោក ស៊ូ ខេមរិន្ទ អនុប្រធាននាយកដ្ឋានធានាគុណភាព នៃក្រសួងការងារបណ្តុះបណ្តាល វិជ្ជាជីវៈដែលត្រៀមចេញទៅសិក្សា នៅប្រទេសជប៉ុនរយៈពេលជាង៣សប្តាហ៍ ខាងមុខនេះ បានសន្យា និងខិតខំស្វែងរកបទពិសោធន៍ល្ អៗរបស់ជប៉ុន ដើម្បីយកមកចែករំលែកបន្តដល់មន្រ្តីជំនាញ ផ្សេងទៀតនៅកម្ពុជា សំដៅពង្រឹងការអភិវឌ្ឍប្រទេសឲ្ យកាន់តែរីកចំរើន។
សូមបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបានជួយបណ្តុះបណ្ តាលសមត្ថភាពមន្រ្តីវ័យក្មេងតា មក្រសួងស្ថាបន័រដ្ឋតំាងពីឆ្នាំ១៩៩៥មក ហើយបច្ចុប្បន្ននេះមានមន្រ្តីវ័យក្មេងកម្ពុជាជាង១០០០នាក់ហើយដែលបានចូលរួមវគ្គបណ្តុះបណ្តាលលើជំ នាញផ្សេងៗនៅប្រទេសជប៉ុនតាមរយៈ អង្គការចៃការ៕
 
ត្រលប់ក្រោយ >>