ព័ត៌មានថ្មីៗ:រាជរដ្ឋាភិបាលពន្លឿនការតាក់តែងក្រមការពារបរិស្ថាន និងធនធានធម្មជាតិ ឲ្យចប់នៅចុងឆ្នាំនេះក្រសួងសង្គមកិច្ចសម្រេចបង្កើតមជ្ឈមណ្ឌលដាច់ដោយឡែកមួយសម្រាប់ថែទំា កុមារ ដែលទំនាស់នឹងច្បាប់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អំពាវនាវដល់លោកគ្រូ អ្នកគ្រូជួយតាមដានសិស្សដែលជាមុខសញ្ញាគ្រឿងញៀនអាជ្ញាធរាជធានី ជំរុញឲ្យម្ចាស់អាជីវកម្មប្រេងឥន្ធនៈនិងឧស្មន័ត្រូវមានច្បាប់ត្រឹមត្រូ វគ.ជ.ប គ្រោងលុបឈ្មោះអ្នកបោះឆ្នោតជា ង៨ម៉ឺននាក់ចេញពីបញ្ជី
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានអំពាវនាវដល់រាជ្យបណ្ឌិត្យសភា និងគ្រប់ក្រសួង ស្ថានប័ន ត្រូវផ្តល់ឱកាសសំរាប់យុវជន
ចេញផ្សាយ  ១១-សីហា-២០១៧    ដោយ : Kol Chhamnol

 សម្តេចតេជោ នាយករដ្ឋមន្រ្តី បានអំពាវនាវដល់រាជ្យបណ្ឌិត្យសភា និងគ្រប់ក្រសួង ស្ថានប័ន ត្រូវផ្តល់ឱកាសសំរាប់យុវជន

ផន វាសនា    11/08/17         
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានអំពាវនាវដល់រាជ្យបណ្ឌិត្យសភា និងគ្រប់ក្រសួង ស្ថានប័ន ត្រូវផ្តល់ឱកាសសំរាប់យុវជនក្នុងការបញ្ចេញសមត្ថភាព របស់ពួកគេ។សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងពិធី ប្រកាសការចូលកាន់តំណែងរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១១ ខែសីហានេះ។
សម្តេចតេជោ បានបន្តថា សំរាប់អ្នកដែលមាន សមត្ថភាព ត្រូវ ជួយបណ្តុះបណ្តាលបន្ថែម ផ្តល់ឱកាសសំរាប់យុវជន និងអ្នកដែលនៅក្រោមបង្គាប់ ធ្វើបែបនេះទើបយើងអាចរកឃើញនូវចលនាជាតិមួយ ស្តីពីការកសាងប្រទេស និងប្រើធនធានបញ្ញាបានគ្រប់គ្រាន់។សម្តេចតេជោ បានបន្ថែមថា ធ្វើជាអ្នកដឹកនាំត្រូវ ត្រូវដឹកនាំ ឲ្យ គេគោរព មិនត្រូវធ្វើជាអ្នកដឹកនាំដែលគេខ្លាចនោះទេ កាន់តែឡើងខ្ពស់ កាន់តែដាក់ខ្លួន។ សម្តេចតេជោ ក៏បានស្នើដល់រាជ្យបណ្ឌិត្យសភាកម្ពុជា ត្រូវធ្វើកំណែ ទម្រង់ចំណុច ដែលខ្វះ ខាត ដើម្បីឲ្យស្ថាប័នមួយនេះកាន់តែមានភាពល្អប្រសើរ ព្រោះកន្លែងមួយនេះ ប្រមូលផ្តុំទៅ ដោយបញ្ញាវន្ត ហើយក៏ជាគំរូរសំរាប់ស្ថាប័នដទៃផងដែរ៕
         
 





 
 
ត្រលប់ក្រោយ >>