ព័ត៌មានថ្មីៗ:វិទ្យុសម្លេងប្រជាជនក្វាងស៊ីចិន សហការជាមួយអ្នកពាក់ព័ន្ធ បង្កើនមិត្តភាពចិន-កម្ពុជា នាពិធីសែនព្រះខែឆ្នាំ២០១៧អាជ្ញាធររាជធានីភ្នំពេញចុះពិនិត្យដោះស្រាយបញ្ហាប្រលាយលូមួយចំនួនដែលបង្កឲ្យមានការជន់លិចទីក្រុងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីភាព នៅក្នុងពិធីបិទទ្វារទឹកទំនប់វារីអគ្គិសនី សេសានក្រោម២​ពលរដ្ឋខ្មែរជាង ២០០នាក់ នៅក្រៅប្រទេស​ ចូលរួមពិសារអាហារល្ងាច ជាមួយ ឯកឧត្ដម ហ៊ុន ម៉ាណែត​ប្រមុខរាជរដ្ឋាភិបាលចាត់ទុកបញ្ហាអគ្គីសនី ជាវិស័យអាទិភាពក្នុងការ អភិវឌ្ឍ​ប្រទេស
លោក Naidu ស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីឥណ្ឌា
ចេញផ្សាយ  ១៤-សីហា-២០១៧    ដោយ : SengChhay

លោក Venkaiah Naidu កាលពីថ្ងៃសុក្របានស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីថ្មីរបស់ប្រទេសឥណ្ឌា។ នេះបើតាមសេចក្តីរាយការណ៍​របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ។

សេចក្តីរាយការណ៍បានឱ្យដឹងថា លោក​Naidu បានស្បថចូលកាន់តំណែងនៅចំពោះមុខប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind នៅក្នុងពិធីមួយនៅវិមានប្រធានាធិបតី Rashtrapati Bhawan ដោយមានការចូលរួមពីនាយករដ្ឋមន្ត្រី Narendra Modi និងមេដឹកនាំគណបក្សប្រឆាំង Sonia Gandhi ។

បុរសវ័យ ៦៨ឆ្នាំរូបនេះបានចូលកាន់តំណែងបន្តពីលោក Hamid Ansari ដែលបានកាន់តំណែងពីអាណត្តិជាប់ៗគ្នា។

លោក Naidu បានឈ្នះបេក្ខជនប្រឆាំងលោក Gopal Krishna Gandhi ដែលជាចៅប្រុសរបស់អតីតមេដឹកនាំឯករាជ្យលោក Mahatma Gandhi និងជាអតីតអភិបាលរដ្ឋ West Bengal ដោយទទួលបានសម្លេងគាំទ្រ ២៧២ក្នុងការបោះឆ្នោតជ្រើសរើសអនុប្រធានាធិបតីដែលធ្វើឡើងកាលពីថ្ងៃទី៥ ខែសីហា។

លោក Naidu ធ្លាប់បម្រើការងារជារដ្ឋមន្រ្តីអភិវឌ្ឍន៍ទីក្រុងឥណ្ឌានាពេលកន្លងមក ហើយក៏ជាប្រធានគណបក្សកាន់អំណាច Bharatiya Janata រយៈពេលជិតពីរឆ្នាំ៕

ប្រភព៖ Ccfr
ត្រលប់ក្រោយ >>