ព័ត៌មានថ្មីៗ:វិទ្យុសម្លេងប្រជាជនក្វាងស៊ីចិន សហការជាមួយអ្នកពាក់ព័ន្ធ បង្កើនមិត្តភាពចិន-កម្ពុជា នាពិធីសែនព្រះខែឆ្នាំ២០១៧អាជ្ញាធររាជធានីភ្នំពេញចុះពិនិត្យដោះស្រាយបញ្ហាប្រលាយលូមួយចំនួនដែលបង្កឲ្យមានការជន់លិចទីក្រុងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីភាព នៅក្នុងពិធីបិទទ្វារទឹកទំនប់វារីអគ្គិសនី សេសានក្រោម២​ពលរដ្ឋខ្មែរជាង ២០០នាក់ នៅក្រៅប្រទេស​ ចូលរួមពិសារអាហារល្ងាច ជាមួយ ឯកឧត្ដម ហ៊ុន ម៉ាណែត​ប្រមុខរាជរដ្ឋាភិបាលចាត់ទុកបញ្ហាអគ្គីសនី ជាវិស័យអាទិភាពក្នុងការ អភិវឌ្ឍ​ប្រទេស
ប្រធានាធិបតីឥណ្ឌូនេស៊ី ព្រមានអំពីការគម្រាមកំហែងពីគ្រឿងញៀន និងអំពើភេរវកម្ម
ចេញផ្សាយ  ១៤-សីហា-២០១៧    ដោយ : SengChhay

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានព្រមានប្រឆាំងនឹងការគម្រាមកំហែងពីការរំលោភបំពានគ្រឿងញៀន និងអំពើភេរវកម្មក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន កាលពីថ្ងៃសុក្រដោយអំពាវនាវឱ្យមានវិធានការស្អិតរមួតដើម្បីដោះស្រាយបញ្ហាទាំងនោះ។

 

នៅក្នុងខួបទី៥០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) លោកប្រធានាធិបតី Widodo បានរម្លឹកពីសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ដើម្បីដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែននៃការជួញដូរគ្រឿងញៀន។

«យើងត្រូវតែធ្វើសង្រ្គាមប្រឆាំងនឹងការរំលោភបំពានគ្រឿងញៀនយើងមិនចង់ឃើញយុវវ័យរបស់យើងបាត់បង់អនាគតដោយថ្នាំញៀននោះទេ ហើយយើងមិនមានវិធីណាផ្សេងក្រៅពីការរួបរួមគ្នាដើម្បីជួយស្តារអាស៊ានពីគ្រឿងញៀនទាំងនោះ»។ ប្រធានាធិបតី Joko Widodo បានថ្លែងដូចនេះ។

គួររម្លឹកថា អ្នកជួញដូរគ្រឿងញៀនក្នុងស្រុក និងបរទេសរាប់សិបនាក់ត្រូវបានប្រហារជីវិតក្នុងប្រទេសឥណ្ឌូនេស៊ី នារយៈពេលប៉ុន្មានឆ្នាំកន្លងមក ប៉ុន្តែជារឿយៗត្រូវបានថ្កោលទោសពីក្រុមសិទ្ធិមនុស្ស និងប្រមុខការទូតជាមួយប្រទេសសញ្ជាតិរបស់អ្នកទោសគ្រឿងញៀន៕

 

ប្រភព ៖ Ccfr

ត្រលប់ក្រោយ >>