ព័ត៌មានថ្មីៗ:វិទ្យុសម្លេងប្រជាជនក្វាងស៊ីចិន សហការជាមួយអ្នកពាក់ព័ន្ធ បង្កើនមិត្តភាពចិន-កម្ពុជា នាពិធីសែនព្រះខែឆ្នាំ២០១៧អាជ្ញាធររាជធានីភ្នំពេញចុះពិនិត្យដោះស្រាយបញ្ហាប្រលាយលូមួយចំនួនដែលបង្កឲ្យមានការជន់លិចទីក្រុងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីភាព នៅក្នុងពិធីបិទទ្វារទឹកទំនប់វារីអគ្គិសនី សេសានក្រោម២​ពលរដ្ឋខ្មែរជាង ២០០នាក់ នៅក្រៅប្រទេស​ ចូលរួមពិសារអាហារល្ងាច ជាមួយ ឯកឧត្ដម ហ៊ុន ម៉ាណែត​ប្រមុខរាជរដ្ឋាភិបាលចាត់ទុកបញ្ហាអគ្គីសនី ជាវិស័យអាទិភាពក្នុងការ អភិវឌ្ឍ​ប្រទេស
គ.ជ.ប គ្រោងលុបឈ្មោះអ្នកបោះឆ្នោតជា ង៨ម៉ឺននាក់ចេញពីបញ្ជី
ចេញផ្សាយ  ១៦-សីហា-២០១៧    ដោយ : Kol Chhamnol

គ.ជ.ប គ្រោងលុបឈ្មោះអ្នកបោះឆ្នោតជា ង៨ម៉ឺននាក់ចេញពីបញ្ជី

អត្ថបទៈវ៉ាង ភក្តី
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)  គ្រោងលុបឈ្មោះអ្នកបោះឆ្នោតជាង៨ម៉ឺននាក់ចេញពីបញ្ជី ខណៈមានអ្នកចុះឈ្មោះថ្មីជាង១លាន ៤សែននាក់ ក្នុងពេលធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតនាពេលខា ងមុខនេះ។ 
ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប នៅថ្ងៃទី១៥ ខែសីហានេះ បានបញ្ជាក់ថា អ្នកដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតនេះ គឺធ្វើទៅលើឈ្មោះអ្នកដែលបានទទួលមរណភាព អ្នកដែលត្រូវបានដកសិទ្ធិបោះ ឆ្នោតជាបណ្តោះអាសន្ន និងអ្នកដែលបានផ្លាស់ប្តូរលំនៅឋាន ឬទីសំណាក់ចេញពីឃុំ-សង្កាត់ ដោយមានឯកសារសំអាងច្បាស់លាស់។
គម្រោងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតនេះ នឹងធ្វើឡើងក្នុងអំឡុងពេល គ.ជ.ប ធ្វើបច្ចុប្បន្នភាពបញ្ជីបោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ តាមប្រព័ន្ធកុំព្យូទ័រ ដើម្បីធានាឲ្យបញ្ជីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ឆ្នាំ២០១៨ មានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាពប្រកបដោ យសុវត្ថិភាព។
ឯកឧត្តម ស៊ិក ប៊ុនហុក បានអំពាវនាវឲ្យប្រជាពលរដ្ឋទៅពិនិត្យមើលបញ្ជីឈ្មោះដែលបិទនៅ តាមឃុំ-សង្កាត់ ចាប់ពីថ្ងៃទី២២ ខែសីហា រហូតដល់នៅមុនពេល គ.ជ.ប បច្ចុប្បន្នភាពបញ្ជីបោះ និងចុះឈ្មោះបោះឆ្នោត ដើម្បីធ្វើការតវ៉ា និងសុំកែតម្រូវឡើងវិញ។
ឯកឧត្តម ទេព នីថា អគ្គលេខាធិការគ.ជ.ប បានពន្យល់បន្ថែមពីរបៀបលុបឈ្ មោះចេញពីបញ្ជីបោះឆ្នោត ដែលត្រូវធ្វើនៅពេលខាងមុខនេះ។
តំណាងគណបក្សនយោបាយ និងសង្គមស៊ីវិល ដែលបានចូលរួមសន្និសីទស្តីពីកា របង្ហាញទិន្នន័យប្រជាពលរដ្ឋ គ្រោងនឹងលុបឈ្មោះចេញពីបញ្ជី និងប្រជាពលរដ្ឋត្រូវចុះឈ្មោះថ្មី ព្រមទាំងធ្វើបច្ចុប្បន្នភាពបញ្ជីបោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០១៧ ដែលធ្វើឡើងនៅទីស្តីការ គ.ជ.ប នាព្រឹកមិញនេះ បានស្នើឲ្យមានការធានាចុះឈ្មោះបោះ ឆ្នោតឲ្យមានគ្រប់គ្នា គិតទាំងអ្នកគ្រប់អាយុ១៨ឆ្នាំ រាប់ដល់ថ្ងៃបោះឆ្នោត ពិសេសសុំឲ្យ ឝ.ជ.ប ជំរុញដល់ក្រសួងមហាផ្ទៃ ក្នុងការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីឲ្យពួកគាត់ទទួលបានសិទ្ធិ ចុះឈ្មោះបោះឆ្នោតនាពេលខាងមុខ។
ជុំវិញនឹងសំណើសុំពន្លឿនការផ្តល់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនេះ ត្រូវបានលោក ឧត្តមសេនីយ៍ឯក ឃៀង សុគន្ធា ប្រធាននាយកដ្ឋានអត្តសញ្ញាណប័ណ្ណ ឲ្យដឹងថា មកដល់បច្ចុប្បន្ន ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិជាតិខ្មែរសម្រេចបានជាង៩លាន៥សែ ននាក់ ខណៈកំពុងមានការផ្តល់បន្ត ប្រចាំថ្ងៃជាបន្តបន្ទាប់។
យោងតាមរបាយការណ៍របស់ គ.ជ.ប បានបង្ហាញថា ចំនួនឈ្មោះអ្នកបោះឆ្នោតក្នុង បញ្ជីឆ្នាំ២០១៦ មានជាង៧លាន៨សែននាក់៕ 
 
ត្រលប់ក្រោយ >>