ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
អាជ្ញាធរាជធានី ជំរុញឲ្យម្ចាស់អាជីវកម្មប្រេងឥន្ធនៈនិងឧស្មន័ត្រូវមានច្បាប់ត្រឹមត្រូ វ
ចេញផ្សាយ  ១៦-សីហា-២០១៧    ដោយ : Kol Chhamnol

 អាជ្ញាធរាជធានី ជំរុញឲ្យម្ចាស់អាជីវកម្មប្រេងឥន្ធនៈនិងឧស្មន័ត្រូវមានច្បាប់ត្រឹមត្រូ វ

អត្ថបទ ហុក សុខរិន    
អាជ្ញាធរាជធានីភ្នំពេញបានប្រកាសជំរុញឲ្យម្ចាស់អាជីវកម្មប្រេងឥន្ធនៈ និងឧស្មន័នៅរាជធានី ត្រូវមកសុំច្បាប់ឲ្យបានត្រឹមត្រូវពីអាជ្ញាធរនិងអង្គភាពជំនាញមុននឹងបើកអាជីវកម្ម ដើម្បីបញ្ជៀស ហានីភយ័នៅពេលកើតមានឡើងជាយថា ហេតុ។ 
លោកអៀន អូននីអភិបាលរងរាជធានីភ្នំពេញបាន ចុះបិទអាជីវកម្មស្ថានប្រេងឥន្ ទនៈមួយកន្លែងស្ថិតក្នុងខណ្ឌសែ នសុខរាជធានីភ្នំពេញនៅព្រឹកថ្ងៃ ទី១៥ ខែសីហា ដែលគ្មានច្បាប់អនុញ្ញាតិ និងសង់ខុសលក្ខណៈបច្ចេកទេសដែលងា យប្រឈមបង្ករគ្រោះថ្នាក់ប៉ះពាល់ ដល់សន្តិសុខសុវត្ថិភាពប្រជាពលរដ្ឋ។លោក.បញ្ជាក់ថា អាជីវកម្មលក់ប្រេងហ្គាសដែលគ្មានច្បាប់ត្រឹមត្រូវពីអាជ្ញាធរបានក្លាយជាកក្តាហានិភ័យមួយបង្កឱ្យមានការភ័យព្រួយពីប្រជាពលរដ្ឋ។ ការពង្រឹងវិធានការណ៍គ្រប់គ្រង        ស្ថានីយន៍ប្រេងឥន្ទនៈ និងឧស្មន័ផ្សេងៗនេះដោយសារតាមការសង្កេតការដាក់លក់ប្រេងឥន្ទនៈបច្ចុប្បន្នមានលក្ខណៈរាយប៉ាយបែបអាណាធិបតេយ្យនិង មានកន្លែងខ្លះទៀតលួចស្តុកប្រេងឥន្ទនៈជាច្រើនពាន់លីត្រនៅក្នុងផ្ទះល្វែង ឬ ស្ថានីយប្រេងឥន្ទនៈខ្លះទៀតពុំមានបទដ្ឋានបច្ចេកទេសត្រឹមត្រូវដែលអាជ្ញាធរមានការព្រួយបារម្ភជាខ្លាំងអំពីសុវត្ថិភាព ស្របពេលដែលប៉ុន្មានខែចុងក្រោយនេះ មានករណីផ្ទុះហ្គាស និងឆេះស្ថានីយសំាងដែលបង្កជាអគ្គិភ័យឆាបឆេះនិងបណ្តាលឲ្យមនុស្សរបួសស្លាប់ជាច្រើននាក់ផងដែរ។ លោក ងី ប៊ុនលី ប្រធានមន្ទីររ៉ែ និងថាមពលរាជធានីភ្នំពេញបានណែនាំ ឲ្យរាល់ម្ចាស់អាជីវកម្មប្រេងឥន្ទនៈទំាងអស់នៅរាជធានីភ្នំពេ ញត្រូវ សុំច្បាប់អាជីវកម្មឲ្យបានត្រឹ មត្រូវ។
តាមរបាយការណ៍នៅរាជធានីភ្នំពេញ មានស្ថានីយប្រេងឥន្ទនៈប្រមាណជិតជាង៥៧០កន្លែង ក្នុងនោះមានតែជាង១០កន្លែងប៉ុណ្ណោះ ដែលមានច្បាប់ទំលាប់ និងស្របតាមបទដ្ឋានបច្ចេក ទេសស្តង់ដាតាមការកំណត់របស់ក្រសួ ង។
សូមបញ្ជាក់ថា កាលពីមុនឆ្នាំ២០១៤កន្លងទៅនេះការសុំច្បាប់បើកស្ថានីយប្រេងឥន្ទនៈត្រូវធ្វើឡើងនៅក្រសួងពាណិជ្ជកម្ម ប៉ុន្តែពុំបានគិតគូរនិងសិក្សាឱ្យបានស៊ីជម្រៅពីបច្ចេកទេសនៃការ បើកស្ថានីយប្រេងឥន្ទនៈឡើយ។ ដោយឡែកក្រោយឆ្នាំ២០១៤ទៅការសុំច្បាប់បើកទីតំាង ស្ថានីយប្រេងឥន្ទនៈត្រូវសុំអាជ្ញាធរមូលដ្ឋាននិងក្រសួងរ៉ែនិងថាមពល ដើម្បីអនុលោមតាម ស្តង់ដារបច្ចេកទេសដែលមិនបង្កហា និភ័យដល់អ្នករស់នៅក្បែរខាង។
យោងតាមសារាចររបស់ក្រសួងរ៉ែនិងថាមពលស្តីពីសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេង ឥន្ទនៈកាលពីខែឧសភាថ្មីៗនេះ បានជំរុញឲ្យអាជ្ញាធររាជធានីខេត្ តទំាងអស់ ចុះពិនិត្យទប់ ស្កាត់ និងវាយតម្លៃលក្ខណៈបច្ចេកទេសក្នុ ងការគ្រប់គ្រងប្រេងឥន្ទនៈឲ្យស្របតាមស្តង់ដារ បច្ចេកទេស ដើម្បីកាត់បន្ថយទប់ស្កាត់នូវឧបទ្ទវហេតុផ្ទុះ និងការឆាប់ឆេះនានាដែលកើតឡើង ជាយថាហេតុពីប្រេងនិងឧស្មន័ឥន្ទនៈ៕
 
ត្រលប់ក្រោយ >>