ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អំពាវនាវដល់លោកគ្រូ អ្នកគ្រូជួយតាមដានសិស្សដែលជាមុខសញ្ញាគ្រឿងញៀន
ចេញផ្សាយ  ១៦-សីហា-២០១៧    ដោយ : Kol Chhamnol

 អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អំពាវនាវដល់លោកគ្រូ អ្នកគ្រូជួយតាមដានសិស្សដែលជាមុខសញ្ញាគ្រឿងញៀន

អត្ថបទៈជួន បូណា
អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជំរុញ ដល់លោកគ្រូ អ្នកគ្រូ និងអ្នកចូលរួមទាំងអស់ ឱ្យជួយផ្សព្វផ្សាយ អប់រំ និងតាមដានសិស្សដែលជាមុខសញ្ញាគ្រឿងញៀន។
ក្នុងវគ្គផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅតាមគ្រឹះស្ថានសិក្សា នាព្រឹកថ្ងៃទី១៥ ខែសីហានេះ ឯកឧត្តមឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើសុំ ដល់លោកគ្រូ អ្នកគ្រូ និងអ្នកចូលរួមទាំងអស់ ឱ្យជួយ យកពត៌មានដែលទទួលបាននូវថ្ងៃនេះ ទៅផ្សព្វផ្សាយបន្តទៅមនុស្សដែលខ្លួនស្រលាញ់ ឱ្យចាក់ឆ្ងាយពីគ្រឿងញៀន។ តាមដានសិស្ស ដែលអវត្តមានច្រើន ដែលជាមុខសញ្ញាងាយប្រឈម ក្រែងធ្លាក់ចូលទៅក្នុងអន្ទាក់គ្រឿងញៀន។ ឯកឧត្តមបានបន្តថា ការងារគ្រឿងញៀនជាកិច្ចការរួម ដែលតម្រូវឱ្យមានការចូលរួមជាពហុវិស័យ ហើយផ្តោតសំខាន់ការងារសំខាន់ៗដូចជាក.ការងារផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងពីបញ្ហាគ្រឿងញៀនពួកគាត់នឹងបដិសេធគ្រឿងញៀន ខ.ការព្យាបាល ស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន តាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ទាំង១៧៧កន្លែងទូទាំងប្រទេស និងមណ្ឌលបណ្តោះអាសន្នរបស់រដ្ឋ និងឯកជនទាំង១១កន្លែង គ.ការងារបង្រ្កាប បទល្មើសគ្រឿងញៀនខុសច្បាប់ ក្នុងឱកាសនោះដែរ លោកជំទាវ សឿ សុជាតា បានមានប្រសាសន៍ថា ការជួបជុំគ្នាថ្ងៃនេះ គឺដើម្បីបណ្តុះបណ្តាលជនបង្គោល ដែលជាអ្នកដែលត្រូវផ្សព្វផ្សាយអប់រំបន្តដល់ក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់ពីគ្រោះថ្នាក់នៃគ្រឿងញៀន ឱ្យចាកឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ សូមចាំថាការប្រើគ្រឿងញៀនវាបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ប៉ះពាល់ខ្លាំងណាស់ដល់ធនធានមនុស្សពិសេសយុវជន ដែលជាទំពាំងស្នងឬស្សី ។ លោកជំទាវបន្តថា ប្អូនៗដែលចូលរួមនៅថ្ងៃនេះ គឺជាជនសកម្មក្នុងចូលរួមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន៕
 
ត្រលប់ក្រោយ >>