ព័ត៌មានថ្មីៗ:វិទ្យុសម្លេងប្រជាជនក្វាងស៊ីចិន សហការជាមួយអ្នកពាក់ព័ន្ធ បង្កើនមិត្តភាពចិន-កម្ពុជា នាពិធីសែនព្រះខែឆ្នាំ២០១៧អាជ្ញាធររាជធានីភ្នំពេញចុះពិនិត្យដោះស្រាយបញ្ហាប្រលាយលូមួយចំនួនដែលបង្កឲ្យមានការជន់លិចទីក្រុងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីភាព នៅក្នុងពិធីបិទទ្វារទឹកទំនប់វារីអគ្គិសនី សេសានក្រោម២​ពលរដ្ឋខ្មែរជាង ២០០នាក់ នៅក្រៅប្រទេស​ ចូលរួមពិសារអាហារល្ងាច ជាមួយ ឯកឧត្ដម ហ៊ុន ម៉ាណែត​ប្រមុខរាជរដ្ឋាភិបាលចាត់ទុកបញ្ហាអគ្គីសនី ជាវិស័យអាទិភាពក្នុងការ អភិវឌ្ឍ​ប្រទេស
ក្រសួងសង្គមកិច្ចសម្រេចបង្កើតមជ្ឈមណ្ឌលដាច់ដោយឡែកមួយសម្រាប់ថែទំា កុមារ ដែលទំនាស់នឹងច្បាប់
ចេញផ្សាយ  ១៦-សីហា-២០១៧    ដោយ : Kol Chhamnol

 ក្រសួងសង្គមកិច្ចសម្រេចបង្កើតមជ្ឈមណ្ឌលដាច់ដោយឡែកមួយសម្រាប់ថែទំា កុមារ ដែលទំនាស់នឹងច្បាប់

អត្ថបទ ហុក សុខរិន ថ្ងៃទី១៦ ខែសីហា ឆ្នា២០១៧
ក្រសួងសង្គមកិច្ចសម្រេចបង្កើតមជ្ឈមណ្ឌលមួយកន្លែងទៀត សម្រាប់ថែទំានិង ស្តារ នីតិសម្បទា កុមារដែលទំនាស់នឹងច្បាប់ដើម្បី ការពារសិទ្ធិ និងធានាបាន ឧត្តម ប្រយោជន៍របស់កុមារ។
រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចបានអៈអាងថា ក្រសួងគ្រោងបង្កើតមជ្ឈមណ្ឌល សម្រាប់អប់រំកុមារដែលទំនាស់នឹងច្បាប់នេះ នឹងត្រូវធ្វើឡើងនៅពេលឆាប់ៗនេះ ក្នុងទំហំផ្ទៃដីជាង៧ហិចតា ដែលអាចដាក់កុមារបានចាប់ពី៧០០នាក់ទៅដល់ ជាង១០០០នាក់។
ការសម្រេចបង្កើតមជ្ឈមណ្ឌលនេះឡើយគឺដើម្បីរំដោះកុមារដែលទំនាស់នឹ ងច្បាប់ហើយកំពុងជាប់ពន្ធនាគារនៅទូទំាងប្រទេសឲ្យរស់នៅដាច់ដោយឡែកពីអ្នកទោសពេញវ័យដើម្បីងាយស្រួលក្នុងការស្តារនិសម្បទា។
ឯឧ.វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតី តយុទ្ធជននិងយុវនីតិសម្បទាបានប្ រាប់លោកស្រីរ៉ូណាស្មីតអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជានៅព្រឹកថ្ងៃ ទី១៦ ខែសីហានេះថា ការបង្កើតមជ្ឈមណ្ឌលថែទំាងកុមារដែលល្មើសនឹងច្បាប់នេះគឺធ្វើឡើងដោយអនុវត្តឲ្យស្របតាមច្បាប់និងផែនការយុទ្ធសាស្រ្តការពារយុត្តិធម៌អនីតិជន ដើម្បីដោះស្រាយការលំបាករបស់កុមារ និងការគោរពសិទ្ធិកុមារ។
ឯឧ.បញ្ជាក់ថា មជ្ឈមណ្ឌលនោះគឺជាកន្លែងអប់រំ ជំនាញវិជ្ជាជីវៈ ផ្សេងៗ ដើម្បីឲ្យកុមារពេលសមាហរណកម្មត្រឡប់ទៅ សហគមន៍វិញ ក្លាយជាមនុស្សល្អ មានជំនាញវិជ្ជាជីវៈរកប្រាក់ចំ ណូលចិញ្ចឹមជីវិតខ្លួនឯងបាន។ 
លោកស្រី រ៉ូណាស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាបានគាំទ្រចំពោះ គម្រោងបង្កើតមជ្ឈមណ្ឌលនេះ ប៉ុន្តែត្រូវធ្វើឡើងឲ្យស្របតាមស្តង់ដារបច្ចេកទេសអន្តរជាតិ មានគ្រូបណ្តុះបណ្តាល ឧបករណ៍ និងកម្មវិធីថែទំាឲ្យបានច្បាស់ លាស់ ដើម្បីសមាហរណកម្មរបស់កុមារប្ រកបដោយប្រសិទ្ធិភាព។  លោកស្រីបន្តថា ការដោះស្រាយបញ្ហាកុមារទំនាស់នឹ ងច្បាប់ពុំបានត្រឹមត្រូវ អាចធ្វើឲ្យកុមារកាន់តែជួបបញ្ហាប្រឈមធ្ងន់ធ្ងរទំាងបញ្ហាសុខភាព និងអនាគតរបស់កុមារ។ លោកស្រីអៈអាងថា កុមារដែលទំនាស់នឹងច្បាប់មិនត្រូវដាក់ក្នុងពន្ធនាគារឡើយព្រោះ អាចធ្វើឲ្យពួកគេនៅលាយលំជាក្រុមឧក្រិដ្ឋជន និងជនល្មើសផ្សេងៗទៀត ដូច្នេះអាចធ្វើឲ្យកុមារក្លាយជា ក្រុមឧក្រឹដ្ឋជនដែរ។
សូមបញ្ជាក់ថា កុមារដែលទំនាស់នឹងច្បាប់គឺជាកុមារដែលប្រព្រឹត្តបទល្មើសប៉ុន្តែគាត់ជា អនីតិជនដែលប្រព្រឹត្តបទល្មើសនេះ គ្មានសតិសម្បជ្ញៈគ្រប់គ្រាន់។
យោងតាមរបាយការណ៍បច្ចុប្បន្នកុមារដែលមានបញ្ហាទំនាស់នឹងច្បាប់បានកើតឡើងជា៧០០ករណី ដោយភាគច្រើនជាករណីស្រាល ដែលត្រូវបានបញ្ជូនត្រឡប់ទៅសហគមន៍វិញ ហើយ មានការអប់រំកែប្រែកុមារទំាងនោះពី ក្រសួងសង្គមកិច្ច និងអង្គការពាក់ពន្ធ័៕
 
ត្រលប់ក្រោយ >>