ព័ត៌មានថ្មីៗ:វិទ្យុសម្លេងប្រជាជនក្វាងស៊ីចិន សហការជាមួយអ្នកពាក់ព័ន្ធ បង្កើនមិត្តភាពចិន-កម្ពុជា នាពិធីសែនព្រះខែឆ្នាំ២០១៧អាជ្ញាធររាជធានីភ្នំពេញចុះពិនិត្យដោះស្រាយបញ្ហាប្រលាយលូមួយចំនួនដែលបង្កឲ្យមានការជន់លិចទីក្រុងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីភាព នៅក្នុងពិធីបិទទ្វារទឹកទំនប់វារីអគ្គិសនី សេសានក្រោម២​ពលរដ្ឋខ្មែរជាង ២០០នាក់ នៅក្រៅប្រទេស​ ចូលរួមពិសារអាហារល្ងាច ជាមួយ ឯកឧត្ដម ហ៊ុន ម៉ាណែត​ប្រមុខរាជរដ្ឋាភិបាលចាត់ទុកបញ្ហាអគ្គីសនី ជាវិស័យអាទិភាពក្នុងការ អភិវឌ្ឍ​ប្រទេស
រាជរដ្ឋាភិបាលពន្លឿនការតាក់តែងក្រមការពារបរិស្ថាន និងធនធានធម្មជាតិ ឲ្យចប់នៅចុងឆ្នាំនេះ
ចេញផ្សាយ  ១៦-សីហា-២០១៧    ដោយ : Kol Chhamnol
រាជរដ្ឋាភិបាលពន្លឿនការតាក់តែងក្រមការពារបរិស្ថាន និងធនធានធម្មជាតិ ឲ្យចប់នៅចុងឆ្នាំនេះ
អត្ថបទ៖ វ៉ាង ភក្តី / ១៦.០៨.២០១៧
រាជរដ្ឋាភិបាល បានអះអាងថា កំពុងពន្លឿនការតាក់តែងក្រមសម្រាប់ការពារបរិស្ថាន និងធនធានធម្មជាតិឲ្យចប់រួចរាល់ ដើម្បីដាក់ជូនសភាជាតិអនុម័តនៅចុ ងឆ្នាំនេះ។
ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី៥ ស្តីពីសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ នាព្រឹកថ្ងៃទី១៦ ខែសីហានេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមបំពេញបន្ថែមនូវខ្លឹមសារនៃក្រម ដែលការពារដល់បរិស្ថាន និងធនធានធម្មជាតិរបស់ប្រទេ សកម្ពុជានេះ ឲ្យមាននិរន្តរភាពទាំងពេលបច្ចុប្បន្ន និងពេលអនាគត។
ឯកឧត្តមមានប្រសាសន៍ថា ក្រមដែលនឹងចាប់អនុវត្តនាពេលខាងមុខនេះ  មានលក្ខណៈពហុវិស័យ និងជាបណ្តុំនៃលិខិតបទដ្ឋានគតិយុ ត្តនានាដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដើម្បីចាប់បង្ខំឲ្យមានការចូលរួមការពារបរិស្ថាន តំបន់ព្រៃឈើ ធនធានរ៉ែ សត្វព្រៃ ជីវចម្រុះនៅលើគោកនិងក្នុ ងទឹក ការបំពុលទឹក បញ្ហាសំរាម ជាដើម ជាពិសេសទប់ស្កាត់បទល្មើសពា ក់ព័ន្ធបរិស្ថាន និងធនធានធម្មជាតិឲ្យមានប្រសិទ្ធភាព និងប្រកបដោយចីរភាព។ ឯកឧត្តម បានបញ្ជាក់ថា  ក្រសួងបរិស្ថាន បាននឹងកំពុងអនុវត្តរាល់គម្រោងនានារបស់រាជរដ្ឋាភិបាល ក្នុងការការពារធនធានជីវចម្រុះពីការបំផ្លាញដោយសារសកម្មភាពមនុស្ស និងកត្តាធម្មជាតិ ដើម្បីជាប្រយោជន៍ទ្រទ្រង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ក៏ដូចជារក្សាលំនឹងបរិស្ថាន។
លោក ប្រាយអិន រ៉ូហាន(Brian Rohan) ទីប្រឹក្សាច្បាប់របស់ក្រុមមេធាវីវិស្ណុ ដែលជាអ្នកចូលរួមធ្វើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិនេះ បានពន្យល់បន្ថែមថា ក្រមថ្មីដែលផ្តួចផ្តើមដោយក្រសួងបរិស្ថាននេះ គឺផ្តោតជាសំខាន់ទៅលើ         កិច្ចសហប្រតិបត្តិការពីគ្រប់ភាគី ក្នុងការចូលរួមថែរក្សា ការពារ អភិរក្សតំបន់ព្រៃឈើ និងសត្វព្រៃ។
លោក ឃុត ចាន់ដារ៉ា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា សេចក្តីព្រាងក្រមបរិស្ថាន ដែលមានជាង១.៣០០មាត្រា ចែកចេញជា ១១គន្ថីនេះ មានទិសដៅជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាពនូវបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រង និងការស្តារឡើងវិញនូវធនធានធម្មជាតិ និងការពារបេតិកភណ្ឌវប្បធម៌នៅក្នុងតំបន់ការពារធម្មជាតិ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ព្រៃឈើជាង៧លាន៥សែនហិកតា ជាតំបន់ការពារព្រៃឈើ និងធនធានជីវចម្រុះពីការគម្រាមកំហែង ដោយសារការធ្វើអាជីវកម្មដោយ ខុសច្បាប់ ខណៈការសិក្សាថ្មីមួយរបស់ទីភ្នា ក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ  បានបង្ហាញថា ព្រៃឡង់របស់ប្រទេសកម្ពុជាមានជីវចម្រុះកំពុងរស់នៅជិត១.០០០ប្រភេទ ក្នុងនោះសត្វ និងរុក្ខជាតិ  មានរុក្ខាជាតិ៥៣០ប្រភេទ ថនិកសត្វ៦០ប្រភេទ សត្វស្លាប២៦៦ប្រភេទ និងថលជសត្វ និងឧរង្គសត្វ ចំនួន៧៦ប្រភេទ៕  
 
ត្រលប់ក្រោយ >>