ព័ត៌មានថ្មីៗ:គ.ជ.ប ដាក់ទីតាំងការិយាល័យ បោះឆ្នោត ក្នុង​Google Mapគ.ជ.ប ដឹកញ្ជូនសន្លឹកឆ្នោតទៅរក្សាទុកក្នុងឃ្លាំង បន្ទាប់ពីបោះពុម្ពរួចរាល់មន្ត្រីសុខាភិបាលអះអាងថា ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០១៨នេះ ធ្វើឡើងក្រោមប្រធានបទ “ ជក់បារីបណ្តាលអោយកើតជំងឺបេះដូងសរសៃឈាម“គណបក្សដែលកំពុងដឹកនាំរាជរដ្ឋាភិបាល ជាប់លំដាប់លេខរៀងទី២០ នៅលើសន្លឹកឆ្នោតសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥នៅថ្ងៃទី៣១ ឧសភា ខាងមុខដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់មួយចំនួន
ក្រសួងធនធានទឹកប្រកាសចាត់វិធានការ រក្សាទឹកទុកដើម្បីធានាដល់ការធ្វើស្រែប្រាំងរបស់កសិករ
ចេញផ្សាយ  ១៩-សីហា-២០១៧    ដោយ : Kol Chhamnol

 ក្រសួងធនធានទឹកប្រកាសចាត់វិធានការ រក្សាទឹកទុកដើម្បីធានាដល់ការធ្វើស្រែប្រាំងរបស់កសិករ

អត្ថបទ ហុក សុខរិន ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨
ក្រសួងធនធានទឹកប្រកាសចាត់ វិធានការរក្សាទឹកទុកនៅតាម ប្រឡាយព្រែក ស្ទឹងបឹង បួរនានាសម្រាប់ធានា ដល់ការស្រោចស្រពការងារកសិកម្ មរដូវប្រាំងនាពេលខាងមុខនេះ។
អ្នកនាំក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់វិទ្យុជាតិនៅព្រឹកថ្ងៃទី ១៨ ខែសីហានេះឲ្យដឹងថាមន្រ្តីជំនា ញបានចុះទៅទប់ទឹកនៅតាមមាត់ព្រែក ស្ទឹង អូរ ប្រឡាយមួយចំនួនដែលអមសងខាងទន្លេត្រូវតា មរយៈការទម្លាក់ទ្វារទឹកនៅតាមទំ នប់ទឹកនិងប្រឡាយ។ ដោយឡែកសម្រាប់ស្ទឹកព្រែកប្រលាយណា ដែលមិនទាន់មានរៀបចំ ជាទ្វារទឹក បានប្រើប្រាស់សំបកបាវច្រកដីរៀបជាទំនប់ ដើម្បីរក្សាទឹកឲ្យបានគ្រប់គ្រា ន់ សម្រាប់ការងារធ្វើសែ្រចំកា ររបស់ប្រជាកសិករ។
ការចាត់វិធានការណ៍ស្ទាក់ទឹកទុកនេះ ស្របពេលដែលស្ថានភាពជំនន់ទន្លេមេគង្គកំពុងមានការស្រកចុះជាបណ្តើរៗ ដែលធ្វើឲ្យប្រជាកសិករមួយចំនួនមានការព្រួយបារម្ភខ្លាចខ្វះទឹក ធ្វើស្រែចំការនាពេលខាងមុខ។
ឯឧ.ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថា ផ្អែកតាមស្ថានភាពរក្សាទឹកទុកដូច្នេះ ប្រជាកសិករអាចធ្វើស្រែបានពេញមួយឆ្នាំ ហើយក្រសួងនឹងបន្តមាន វិធានការណ៍ផ្សេងៗទៀតចាំជួយអន្តរាគមន៍ជួយដល់កសិករនៅពេលកើតមា នបញ្ហាមិនប្រក្រ តីណាមួយកើតឡើង។
លោក វ៉ាត់ វឿន ប្រជាកសិករធម្មជាតិនៅខេត្តកំពង់ ធំបានបញ្ជាក់ថា ថ្វីបើស្ថានភាពទឹកជំនន់ពេលនេះមិនអំណោយផលដូច្នេះ ប៉ុន្តែរដ្ឋាភិបាលមានប្រពន្ធ័ធា រាសាស្រ្តជាច្រើន ដែលងាយស្រួលដល់ការស្រោចស្រព ផលដំណាំរបស់ប្រជាកសិករ។ យ៉ាងក៏ដោយ លោកបានណែនាំកសិករដែលចង់ធ្វើស្រែប្រាំងខាងមុខនេះគួរជ្រើសរើសដាំស្រូវស្រាលដែលប្រើរយៈពេលខ្លីមានតម្រូវការទីផ្សារហើយត្រូវដំាតាមបច្ចេកទេសដើម្បីឲ្យស្រូវមានទិន្នផលខ្ពស់ចាប់ពី៤តោនក្នុងមួយហិចតាឬរហូតដល់៨តោនក្នុងមួ យហិចតា។
សូមបញ្ជាក់ថា យោងតាមការព្យាករណ៍ស្ថានភាពទឹកជំនន់រដូវវស្សាឆ្នាំនេះមានកម្ពស់ ខ្ពស់ជាងឆ្នាំមុន គឺអាចមានកម្ពស់រហូតដល់ជិត១០ម៉ែ ត្រនៅទន្លេបាសាក់ចតុមុខ ដែលជាជំនន់មធ្យមមានអំណោយផលល្អដ ល់វិស័យកសិកម្ម៕
 
ត្រលប់ក្រោយ >>