ព័ត៌មានថ្មីៗ:វិទ្យុសម្លេងប្រជាជនក្វាងស៊ីចិន សហការជាមួយអ្នកពាក់ព័ន្ធ បង្កើនមិត្តភាពចិន-កម្ពុជា នាពិធីសែនព្រះខែឆ្នាំ២០១៧អាជ្ញាធររាជធានីភ្នំពេញចុះពិនិត្យដោះស្រាយបញ្ហាប្រលាយលូមួយចំនួនដែលបង្កឲ្យមានការជន់លិចទីក្រុងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីភាព នៅក្នុងពិធីបិទទ្វារទឹកទំនប់វារីអគ្គិសនី សេសានក្រោម២​ពលរដ្ឋខ្មែរជាង ២០០នាក់ នៅក្រៅប្រទេស​ ចូលរួមពិសារអាហារល្ងាច ជាមួយ ឯកឧត្ដម ហ៊ុន ម៉ាណែត​ប្រមុខរាជរដ្ឋាភិបាលចាត់ទុកបញ្ហាអគ្គីសនី ជាវិស័យអាទិភាពក្នុងការ អភិវឌ្ឍ​ប្រទេស
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានប្រកាសថា សម្តេចនៅតែបន្តធ្វើជាប្រធានប៉ារ៉ា អូឡាំពិក
ចេញផ្សាយ  ១៩-សីហា-២០១៧    ដោយ : Kol Chhamnol

 សម្តេចតេជោ នាយករដ្ឋមន្រ្តី បានប្រកាសថា សម្តេចនៅតែបន្តធ្វើជាប្រធានប៉ារ៉ា អូឡាំពិក។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា បានថ្លែង​បែបនេះក្នុងពិធីបំពាក់មេដាយ និងជូនរង្វាន់ដល់កីឡាករជ័យលាភី ក្នុង​ការប្រកួតកីឡា​ប៉ារ៉ាឡាំពិកយុវជនជនពិការរដូវក្ដៅ នៅសាធារណៈរដ្ឋកូរ៉េ និងការសំណេះ​សំណាល​ជាមួយ​ជាមួយប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ទៅចូលរួលរួមប្រកួតកីឡា​ជន​ពិការ​អាស៊ាន លើកទី៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅវិមានសន្តិភាព នាព្រឹក​ថ្ងៃទី១៨ សីហា នេះ។ សម្តេចតេជោ បានបញ្ជាក់ថា  សម្តេចមិនធ្វើជាប្រធានកីឡា ឡាំពិកទេ តែ សម្តេចនៅតែបន្តធ្វើជាប្រធានកីឡាប៉ារ៉ាអូឡាំពិក។សម្តេចតេជោ បានបញ្ជាក់ពីហេតុផល ដែលសម្តេចនៅតែបន្តធ្វើជាប្រធានកីឡាប៉ារ៉ា ឡាំពិក ថា ព្រោះសម្តេចក៏ជាជនពិការម្នាក់ ដែលមិនដែលអស់សង្ឃឹមក្នុងការតស៊ូដើម្បីជីវិត ជាពិសេសតស៊ូក្នុងការរំដោះប្រទេស​ចេញពីសង្គ្រាម និងតស៊ូដើម្បីអភិវឌ្ឍន៍ប្រទេសមកដល់បច្ចុប្បន្នផងដែរ។ សម្តេចតេជោ បានប្រកាសដល់ជនពិការទាំងអស់ថា មិនត្រូវអស់សង្ឃឹមនៅក្នុងជីវិតនោះទេ ត្រូវតស៊ូ ឡើង ទោះបីជាយើងពិការសេរីរាង្គ ប៉ុន្តែពួកយើងមិនបានពិការចិត្តនោះទេ។សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំរើសអើងចំពោះជនពិការ ព្រោះជនពិការ ក៏មានសិទ្ធិដូចមនុស្សធម្មតាដែល សូមចូលរួមជួយជនពិការទាំងអស់គ្នា។ផន វាសនា      


          
ត្រលប់ក្រោយ >>