ព័ត៌មានថ្មីៗ:ព័ត៌មានម៉ោង ១៨ល្ងាចព័ត៌មានម៉ោង ១៦រសៀលព័ត៌មានម៉ោង ១២ថ្ងៃត្រង់ព័ត៌មានម៉ោង ៨ព្រឹកកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងបណ្តាប្រទេសទនេ្លឡានឆាង និងមេគង្គឈានឡើងកម្រិតថ្មីថែមទៀត
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានប្រកាសឧបត្ថម្ភ កីឡាករយ៉ាវ វណ្ណៈ ដែលទទួល​បានមេដាយមាសចំនួន ៤ម៉ឺនដុល្លារ បន្ថែមលើប្រាក់រង្វាន់ដែលក្រសួងអប់រំផ្តល់​ឲ្យចំនួន​៨០លានរៀល
ចេញផ្សាយ  ១៩-សីហា-២០១៧    ដោយ : Kol Chhamnol
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានប្រកាសឧបត្ថម្ភ កីឡាករយ៉ាវ វណ្ណៈ ដែលទទួល​បានមេដាយមាសចំនួន ៤ម៉ឺនដុល្លារ បន្ថែមលើប្រាក់រង្វាន់ដែលក្រសួងអប់រំផ្តល់​ឲ្យចំនួន​៨០លានរៀល។ ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា ធ្វើឡើងក្នុងពិធីបំពាក់មេដាយ និងជូនរង្វាន់ដល់កីឡាករជ័យលាភី​ជនពិការ ក្នុង​ការប្រកួតកីឡាប៉ារ៉ាឡាំពិកយុវជនជនពិការរដូវក្ដៅ នៅសាធារណៈរដ្ឋកូរ៉េ និងការសំណេះ​សំណាលជាមួយជាមួយប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ទៅចូលរួលរួម​ប្រកួតកីឡា​ជន​ពិការ​អាស៊ាន លើកទី៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅវិមាន​សន្តិភាព នាព្រឹក​ថ្ងៃទី១៨ សីហា នេះ។ សម្តេចតេជោ បានបន្តថា ក្រៅពី កីឡាករយ៉ាវ វណ្ណៈ ដែល​ចូលរួមប្រកួតលើវិញ្ញាសាហែលទឹកសេរីចម្ងាយ ៥០ម៉ែត្រ ទទួលមេដាយមាស ចំពោះ កីឡាករ យ៉យ កុសល ដែលទទួលបានមេដាយសំរិទ្ធ​ប្រកួតលើវិញ្ញាសា​ជនពិការ​ជិះរទេះ​វ័យក្មេង ទទួលបានប្រាក់រង្វាន់ដែលក្រសួងអប់រំ យុវជននិងកីឡា ចំនួន​២៤​លាន​រៀលសម្តេចក៏បានផ្តល់ថវិកាឧបត្ថម្ភបន្ថែមចំនួន៣ពាន់ដុល្លារបន្ថែម។ដោយឡែកសំរាប់កីឡាករម្នាក់ទៀត ដែលមិនទទួលបានជ័យលាភី សម្តេចក៏បានឧបត្ថម្ភថវិកា២ពាន់ដុល្លារ​ផងដែរ។ សំរាប់គ្រូបង្វឹកហែលទឹក លោកស្រី នៅ លកិ្ខណា ក្រៅពីទទួលបានប្រាក់​ឧបត្ថម្ភ​ចំនួន៨០លានរៀល សម្តេចក៏បាន ឧបត្ថម្ភបន្ថែម១ពាន់ដុល្លារបន្ថែម។ សំរាប់គ្រូជំនួយ សម្តេចក៏បានឧបត្ថម្ភបន្ថែម១ពាន់ដុល្លារផងដែរ លើថវិកាដែលក្រសួងផ្តល់ឲ្យ។ផន វាសនា   

       



 
ត្រលប់ក្រោយ >>