ព័ត៌មានថ្មីៗ:គ.ជ.ប ដាក់ទីតាំងការិយាល័យ បោះឆ្នោត ក្នុង​Google Mapគ.ជ.ប ដឹកញ្ជូនសន្លឹកឆ្នោតទៅរក្សាទុកក្នុងឃ្លាំង បន្ទាប់ពីបោះពុម្ពរួចរាល់មន្ត្រីសុខាភិបាលអះអាងថា ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០១៨នេះ ធ្វើឡើងក្រោមប្រធានបទ “ ជក់បារីបណ្តាលអោយកើតជំងឺបេះដូងសរសៃឈាម“គណបក្សដែលកំពុងដឹកនាំរាជរដ្ឋាភិបាល ជាប់លំដាប់លេខរៀងទី២០ នៅលើសន្លឹកឆ្នោតសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥នៅថ្ងៃទី៣១ ឧសភា ខាងមុខដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់មួយចំនួន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើដល់ក្រសួងពាក់ពន្ធ័ពិនិត្យលទ្ធភាពក្នុងការបង្កើន ចំនួនមន្រ្តីឧទ្យានុរក្ស
ចេញផ្សាយ  ២២-សីហា-២០១៧    ដោយ : Kol Chhamnol
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើដល់ក្រសួងពាក់ពន្ធ័ពិនិត្យលទ្ធភាពក្នុងការបង្កើន ចំនួនមន្រ្តីឧទ្យានុរក្ស
 
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើដល់ក្រសួងពាក់ពន្ធ័ពិនិត្យលទ្ធភាពក្នុងការបង្កើន ចំនួនមន្រ្តីឧទ្យានុរក្ស។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុងពិធីបើកវេទិកាជាតិលើកទី២​ ស្តីពី​ «ការការ​​ពារ​ និងអភិរក្សធនធាន​ធម្មជាតិ» ដែលរៀបចំដោយក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី​២២ ខែសីហា នេះ  នៅវិមាន​សន្តិភាព។ សម្តេចតេជោ បានបន្តថា ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន ត្រូវសហការគ្នាក្នុងការពិនិត្យនិងសិក្សាអំពីតំរូវការចាំបាច់ និងលទ្ធភាព ថវិកាក្នុងការបន្ថែមចំនួនមន្រ្តីឧទ្យានុរក្ស និងការបំពាក់អាវុធបន្ថែមដល់មន្រ្តីឧទ្យានុរក្ស ដើម្បីឆ្លើយតបទៅនឹងតំរូវការជាក់ស្តែង នូវវិសាលភាពគ្រប់គ្រងតំបន់ការពារធម្មជាតិ។ ប៉ុន្តែស្របពេលនោះ សម្តេចតេជោ ក៏បានស្នើដល់ក្រសួងនានា មិនគួរបន្ថែមមន្រ្តីក្រប ខណ្ឌថ្មីនៅឆ្នាំ២០១៨ ច្រើនពេកនោះទេ ត្រូវប្រើមន្រ្តីដែលមានស្រាប់ឲ្យអស់លទ្ធភាព។  សម្តេចតេជោ បានបញ្ជាក់ថា ដោយសារយើងបានបង្កើតកងពលបន្ថែម ដើម្បីការពារទឹក ដី និងរួមចំណែកការពារអភិរក្សព្រៃឈើផងដែរ ដូច្នេះដើម្បីចៀសវាងសម្ពាធបុគ្គលិកផ្នែក យោធាផង និងបុគ្គលិកផ្នែកស៊ីវិលផង រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ត្រូវគិតគូរកាត់បន្ថយចំនួន មន្រ្តីក្របខណ្ឌថ្មីដែលក្រសួងស្ថាប័ននានាបានស្នើសុំ ដើម្បីរួបចំណែកកាត់បន្ថយការចំណាយ។ ផនវាសនា    22/08/17   



 

 

ត្រលប់ក្រោយ >>