ព័ត៌មានថ្មីៗ:គ.ជ.ប ដាក់ទីតាំងការិយាល័យ បោះឆ្នោត ក្នុង​Google Mapគ.ជ.ប ដឹកញ្ជូនសន្លឹកឆ្នោតទៅរក្សាទុកក្នុងឃ្លាំង បន្ទាប់ពីបោះពុម្ពរួចរាល់មន្ត្រីសុខាភិបាលអះអាងថា ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០១៨នេះ ធ្វើឡើងក្រោមប្រធានបទ “ ជក់បារីបណ្តាលអោយកើតជំងឺបេះដូងសរសៃឈាម“គណបក្សដែលកំពុងដឹកនាំរាជរដ្ឋាភិបាល ជាប់លំដាប់លេខរៀងទី២០ នៅលើសន្លឹកឆ្នោតសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥នៅថ្ងៃទី៣១ ឧសភា ខាងមុខដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់មួយចំនួន
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានប្រកាសថា ក្នុងអាណត្តិដឹកនាំរបស់សម្តេច គ្មាន ការផ្តល់ដីសប្បទានសេដ្ឋកិច្ចទៀតនោះទេ
ចេញផ្សាយ  ២២-សីហា-២០១៧    ដោយ : Kol Chhamnol

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានប្រកាសថា ក្នុងអាណត្តិដឹកនាំរបស់សម្តេច គ្មាន ការផ្តល់ដីសប្បទានសេដ្ឋកិច្ចទៀតនោះទេ

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានប្រកាសថា ក្នុងអាណត្តិដឹកនាំរបស់សម្តេច គ្មាន ការផ្តល់ដីសប្បទានសេដ្ឋកិច្ចទៀតនោះទេ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុងពិធីបើកវេទិកាជាតិលើកទី២​ ស្តីពី​ «ការការ​​ពារ​ និងអភិរក្សធនធានធម្មជាតិ» ដែលរៀបចំដោយក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី​២២ ខែសីហា នេះ  នៅវិមានសន្តិភាព។ សម្តេចតេជោ បានបន្តថា សំរាប់ផ្ទៃដីដែលបាន ផ្តល់ជាដីសប្បទានសេដ្ឋកិច្ចរួចហើយកាលពីមុន ហើយមិនបានអភិវឌ្ឍន៍តាមការសន្យា ត្រូវដកហូតត្រឡប់មកវិញទុកជាដីសប្បទានសង្គមកិច្ច ឬទុកការតំបន់ការពារ និងអភិរក្ស បន្ថែម។ សម្តេចតេជោ បានស្នើដល់ក្រសួងបរិស្ថាន សហការជាមួយក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ សិក្សាបន្ថែមលើលទ្ធភាពចុះ បញ្ជីដីរដ្ឋ សំរាប់តំបន់ការពារធម្មជាតិ ដោយប្រើប្រាប់ប្រភពថវិកាជាតិ និងថិវកាគាំទ្រ ដោយដៃគូអភិវឌ្ឍន៍។សម្តេចតេជោ បានបន្ថែមថា ក្រៅពីនោះ ត្រូវសហការជាមួយ​អ្នកពាក់​ពន្ធ័ ក្នុងការសិក្សាអំពីសក្តានុពល ធនធានធម្មជាតិ ជីវៈចម្រុះ និងមុខងារនៃប្រពន្ធ័ អេកូឡូស៊ី ដើម្បីរៀបចំបង្កើតតំបន់ការពារធម្មជាតិ និងសហគមន៍ការពារតំបន់ធម្មជាតិថ្មីៗ បន្ថែមទៀត។ ផន វាសនា    22/08/17

ត្រលប់ក្រោយ >>