ព័ត៌មានថ្មីៗ:វិទ្យុសម្លេងប្រជាជនក្វាងស៊ីចិន សហការជាមួយអ្នកពាក់ព័ន្ធ បង្កើនមិត្តភាពចិន-កម្ពុជា នាពិធីសែនព្រះខែឆ្នាំ២០១៧អាជ្ញាធររាជធានីភ្នំពេញចុះពិនិត្យដោះស្រាយបញ្ហាប្រលាយលូមួយចំនួនដែលបង្កឲ្យមានការជន់លិចទីក្រុងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីភាព នៅក្នុងពិធីបិទទ្វារទឹកទំនប់វារីអគ្គិសនី សេសានក្រោម២​ពលរដ្ឋខ្មែរជាង ២០០នាក់ នៅក្រៅប្រទេស​ ចូលរួមពិសារអាហារល្ងាច ជាមួយ ឯកឧត្ដម ហ៊ុន ម៉ាណែត​ប្រមុខរាជរដ្ឋាភិបាលចាត់ទុកបញ្ហាអគ្គីសនី ជាវិស័យអាទិភាពក្នុងការ អភិវឌ្ឍ​ប្រទេស
ដំណើរការប្រលងបាក់ឌុបរយៈពេល២ថ្ងៃប្រព្រឹត្តទៅដោយរលូនល្អ
ចេញផ្សាយ  ២២-សីហា-២០១៧    ដោយ : Kol Chhamnol

 ដំណើរការប្រលងបាក់ឌុបរយៈពេល២ថ្ងៃប្រព្រឹត្តទៅដោយរលូនល្អ

អត្ថបទៈវ៉ាង ភក្តី

ដំណើរការប្រលងយកសញ្ញាបត្រមធ្ យមសិក្សាទុតិយភូមិ ដែលគេហៅថា បាក់ឌុបបាក់ឌុបរយៈពេល២ថ្ងៃប្រព្រឹត្តទៅដោយរលូនល្អ បើទោះជាមានករណីអវិជ្ជមានមួយចំនួ នកើនឡើង។
 ឯកឧត្តម រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថាដំណើរការប្រលងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលគេហៅថា បាក់ឌុបបាក់ឌុបរយៈពេល២ថ្ងៃប្រព្រឹត្តទៅដោយរលូនល្អ។   
  ថ្លែងប្រាប់តាមរយៈសារអេឡិចត្រូ និច ឯកឧត្តម រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ដំណើរការសំណេរ នៅថ្ងៃទី១ និងថ្ងៃទី២ នៃការប្រលងសញ្ញាបត្របត្រ មធ្យមសិក្សាទុតិយភូមិ មិនមានបាតុភាពមិនប្រក្រតីណា មួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។ ឯកឧត្តមបានបញ្ជាក់ថា «នៅតាមមណ្ឌលប្រឡងនីមួយៗ បានដំណើរការដោយភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈកម្ មការមេប្រយោគគ្រប់លំដាប់ថ្ នាក់ មន្ត្រីអ្នកសង្កេតការណ៍អង្គភា ពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ ចំណែក បេក្ខជនបានគោរពបទប្បញ្ញត្តិនៃ ការប្រឡងបានយ៉ាងល្អ និងប្រឹងប្រែងធ្វើកិច្ចការតា មសមត្ថភាពរៀងៗខ្លួន»។
ឯកឧត្តម រស់ សាលីន បានឲ្យដឹងថា ក្នុងដំណើរការប្រលងសំណេរនៅថ្ងៃ ទី២នេះ ដែលមានបេក្ខជនប្រឡងសរុបចំ នួន១០១.៤១០នាក់ ក្នុងនោះស្រីចំនួន៥០.០៤៩នាក់ គឺមានបេក្ខជនអវត្តមានជាង១. ៥០០នាក់  ក្នុងនោះស្រីជិត៦០០នាក់។ ដោយឡែកមានបេក្ខជនមានបញ្ហាសុ ខភាពចំនួន៤០ករណី ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀ តបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម និងមាន៥ករណី ដែលមិនអាចត្រឡប់ពីមន្ទីរពេទ្ យមកបន្តការប្រឡងបាន។ ក្នុងនោះអនុរក្សមានបញ្ហាសុខភា ពចំនួន២ករណីផងដែរ។ ឯកឧត្តមបន្តថា ចំពោះស្ថានភាពអាកាសធាតុ នាព្រឹកថ្ងៃទី២ នៅតាមមណ្ឌលមួយនៅខេត្តក្ រចេះ ខេត្តព្រះសីហនុ និងខេត្តរតនគិរីមានភ្លៀងធ្លាក់ ប៉ុន្តែមិនប៉ះពាល់ដល់ដំណើរការ សំណេររបស់បេក្ខជនឡើយ។
ដោយឡែក ដំណើរការប្រលងនៅថ្ងៃទី១ បេក្ខជនប្រព្រឹត្តកំហុសឆ្គង ត្រូវបានរៀបចំកំណត់ហេតុពិ សេសចំនួន៧ករណី ក្នុងនោះករណីដកហូតទូរស័ព្ទ ដៃ៥ករណី ប្ដូរលេខតុអង្គុយ១ករណី និងលួចចម្លងសំណៅឯកសារ១ករណី ។ ជាមួយគ្នានោះ ក៏មានបេក្ខជនមានបញ្ហាសុខភា ពចំនួន ២៣ករណី ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះ បឋម និងមាន ២ករណី ដែលមិនអាចបន្តការប្រឡងបាន ស្របពេលបុគ្គលិកអប់រំមានកំហុសឆ្គងចំនួន១ករណី(ធ្វើអនុ រក្សជំនួស) ត្រូវបានបញ្ឈប់មិនអនុញ្ញាត ឲ្យបន្តការងារ និងរៀបចំកំណត់ហេតុពិសេស។
ការប្រឡងសញ្ញាបត្របាក់ឌុបនៅឆ្នាំ ២០១៧នេះ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២១-២២ ខែសីហា។ ក្នុងអំឡុងពេលប្រលងនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានដាក់អ្នកសង្កេតការណ៍ជាង៤. ៥០០នាក់ ជាមួយក្រុមយុវជនរបស់សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីឃ្លាំមើលដំណើរការ មិនឲ្យមានការយកឯកសារចូលមណ្ឌលប្រលង ឬការឃុបឃិតនៅអំពើពុករលួយនៃ ការប្រលង៕
 
ត្រលប់ក្រោយ >>