ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
ក្រុមជំនាញការចិនមកជួយកម្ពុជា បង្កើនជំនាញលើកកម្ពស់ផលិតកម្មកសិកម្ម
ចេញផ្សាយ  ២២-សីហា-២០១៧    ដោយ : Kol Chhamnol

 ក្រុមជំនាញការចិនមកជួយកម្ពុជា បង្កើនជំនាញលើកកម្ពស់ផលិតកម្មកសិកម្ម

អត្ថបទ៖ វ៉ាង ភក្តី / ២២.០៨.២០១៧
ក្រុមជំនាញការចិន បានមកជួយបណ្តុះបណ្តាលដល់មន្ត្រី កសិកម្មកម្ពុជា ដើម្បីឲ្យមានសមត្ថភាព បង្កើនជំនាញគ្រប់គ្រង់ផលិតកម្ មកសិកម្ម ដែលទទួលបានទិន្នផលខ្ពស់ និងមានគុណភាព។
ឯកឧត្តម ហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ក្រុមជំនាញការជាន់ខ្ពស់ មកពីប្រទេសចិន បានមកជួយបណ្តុះបណ្តាលដល់មន្ត្រី កសិកម្មរបស់កម្ពុជា ឲ្យចេះពីរបៀបនៃការរៀបចំនិងគ្ រប់គ្រងមន្ទីរពិសោធន៍កសិកម្ម ព្រមទាំងមធ្យោបាយប្រើប្រាស់ និងបច្ចេកវិទ្យាគ្រឿងយន្តកសិ កម្ម និងបច្ចេកវិទ្យាសាកវប្បកម្ម។
ក្នុងកិច្ចផ្តល់បទសម្ភាសន៍នៅព្រឹកថ្ងៃទី២២ ខែសីហានេះ ឯកឧត្តមបានបញ្ជាក់ថា តាមរយៈការបណ្តុះបណ្តាលនេះ គឺស្របពេលរាជរដ្ឋាភិបាលរៀបចំគោ លនយោបាយពង្រឹង និងពង្រីកដំណាំសាកវប្បកម្ម និងដំណាំរួមផ្សំក្នុងស្រុក ក៏ដូជជាការធ្វើពាណិជ្ជកម្ម អន្តរជាតិដូចជាការត្រួតពិនិត្យ សំណល់ថ្នាំកសិកម្ម លោហៈធ្ងន់ គីមី និងមីក្រូសារពាង្គគ្រោះថ្នាក់មួ យ ចំនួននៅក្នុងកសិផល។
ឯកឧត្តម បានឲ្យដឹងថា កម្ពុជាកំពុងខ្វះនៅធនធានមនុស្ស និងថវិកា ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីឆ្លើយតបទៅនឹងសកលភាវូប្បនី យកម្ម ដែលមានតម្រូវការស្បៀងអាហារមាន សុវត្ថិភាព ខណៈបច្ចេកវិទ្យាដែលបម្រើដល់វិស័ យកសិកម្មកាន់តែទំនើប។
ឯកឧត្តម ទី សុគន្ធ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឲ្បបង្កើនការផលិតស្ បៀងអាហារ ប្រកបដោយគុណភាព ដែលគ្មានសមាសភាពចង្រៃ និងសារជាតិពុល ដើម្បីធានានូវភាពប្រកួតប្រជែងលើ ទីផ្សារ ពិសេសការដាំបន្លែផ្លែឈើ ដើម្បីកាត់បន្ថយការនាំចូលពីប្ រទេសជិតខាង។ ឯកឧត្តមមានប្រសាសន៍ថា រាជរដ្ឋាភិបាលមានគោលដៅជំរុញកា រនាំចេញទំនិញកែច្នៃកសិកម្មឲ្ យបាន១២ភាគរយ នៅត្រឹមឆ្នាំ២០២៥ ខណៈបច្ចុប្បន្នកម្ពុជាបាននាំបន្ លែផ្លែ ឈើពីប្រទេសជិតខាងក្នុងទឹកប្រាក់ ជាង២០០លានដុល្លារអាមេរិក ជារៀងរាល់ឆ្នាំ។
លោក លី អាន(Li An) ទីប្រឹក្សាការិយាល័យប្រឹក្សាពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៃស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា ភាគីចិនបានយកចិត្តទុកដាក់លើកា រលើកកម្ពស់ផលិតកម្មកសិកម្មនៅ កម្ពុជា តាមរយៈការកសាងសមត្ថភាពកសិកម្ មដល់មន្ត្រីជំនាញ ក្នុងការកំណត់សុវត្ថិភាពស្បៀង អាហារ។ លោកបញ្ជាក់ថា រដ្ឋាភិបាលចិនមានបំណងជំរុញការនាំ ចេញផលិតផលកសិកម្មកែច្នៃពីកម្ពុ ជាប្រកបដោយគុណភាព និងមានសុវត្ថិភាពដល់អ្នកបរិភោគ ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលដែលក្រុមជំនា ញការមកពីប្រទេសចិនជួយដល់មន្ត្រី ជំនាញ កម្ពុជានេះ មានរយៈពេល៣ថ្ងៃ ដោយផ្តោតលើជំនាញដូចជា៖ ការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពចំណីអាហារ ការកែច្នៃផលិតផលកសិកម្ម បច្ចេកទេសនៃការដាំដំណា ចិញ្ចឹមត្រី សត្វ បច្ចេកទេសប្រើប្រាស់គ្រឿងយន្ តកសិកម្ម ជាដើម៕
 
ត្រលប់ក្រោយ >>