ព័ត៌មានថ្មីៗ:កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងបណ្តាប្រទេសទនេ្លឡានឆាង និងមេគង្គឈានឡើងកម្រិតថ្មីថែមទៀតកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ គឺប្រើរូបមន្តថ្មីនៃកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ដើម្បីបង្កើតជាសហគមន៍រួមវាសនាដំណើរទស្សនកិច្ចរបស់លោក Li Keqiang នាយករដ្ឋមន្ត្រីចិននៅប្រទេសកម្ពុជា ៖ សាងសង់ស្ពានដែលជឿទុកគ្នានិងក្រាលផ្លូវឈ្នះ-ឈ្នះពង្រឹងនិងពង្រីកចំណងមេត្រីភាព ប្រពៃណីរវាងចិននិងកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការជា យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយព្យុះ​ត្រូពិច Tembin ឆក់យកជីវិតមនុស្ស ២០០នាក់ នៅហ្វីលីពីន
អាជ្ញាធររាជធានីបង្កើនការគ្រប់ គ្រងប្រឡាយរបស់រដ្ឋក្នុងរាជធានីភ្នំពេញ
ចេញផ្សាយ  ២២-សីហា-២០១៧    ដោយ : Kol Chhamnol

 អាជ្ញាធររាជធានីបង្កើនការគ្រប់ គ្រងប្រឡាយរបស់រដ្ឋក្នុងរាជធានីភ្នំពេញ

អត្ថបទ ហុក សុខរិន ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៧
អាជ្ញាធររាជធានីបង្កើនការគ្រប់ គ្រងប្រឡាយក្នុងរាជធានីភ្នំពេញ ដើម្បីបញ្ជៀសការជន់ លិចដោយជំនន់ទឹកភ្លៀងក្នុងរដូ វវស្សានេះ។
អាជ្ញាធររាជធានីភ្នំពេញបញ្ជាដល់ ក្រុមមន្រ្តីជំនាញចុះកំណត់ព្រំ ប្រទល់ប្រឡាយឡើង វិញទូទំាងរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរំលោភយកដីប្រឡាយជាកម្មសិទ្ធិខុសច្បាប់។
លោកមេត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេ ញបានប្រាប់ង្នកសារព័ត៌មាននៅព្រឹកថ្ងៃទី ២២ ខែសីហានេះថា ការកំណត់ព្រំប្រទល់ប្រឡាយឡើងវិ ញនេះមានសារៈសំខាន់ណាស់ ដើម្បីរក្សាបានមុខងារជាអាងស្តុ កទឹក និងជាប្រព័ន្ធបង្ហូរទឹកសំណល់រា វឲ្យបានកាន់តែលឿនទៅ កាន់ស្ថានីយបូមទឹកក្រៅក្រុង ដែលបញ្ជៀសបានការជនលិចទីក្រុង។
លោកបន្តថា ការចាប់ផ្តើមគ្រប់គ្រង ប្រឡាយធម្មជាតិនេះបានធ្វើឡើង ខណៈដែលបច្ចុប្បន្នប្រព័ន្ធប្រឡាយមួយចំនួនត្រូវបានប្រជាពលរដ្ឋមួយចំនួនរំលោភកាន់កាប់ខុសច្បាប់ ធ្វើឲ្យប្រឡាយ ទំាងនោះរួមតូចខុសរូបរាងដើមដែលរំា ងស្ទះចរន្តទឹកសម្អុយនិងពិបាកចុះ ស្តារជាដើម។
លោកអៈអាងថា ចាប់ពីពេលនេះទៅក្រុមមន្រ្តីជំនា ញនឹងចុះទៅវាស់វែងដោយផ្ទាល់នៅគ្រប់ ប្រឡាយទំាងអស់ ហើយលើកជាយន្តការដោះស្រាយចំពោះអ្នកដែលរំលោភលើចំណី ប្រឡាយនិងបោះទីតំាងរស់នៅលើប្រឡា យ ដើម្បីរៀបចំអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយទំាងនោះឡើងវិញតាមរយៈមានជញ្ ជាំងការពារប្រឡាយនិងមានផ្លូ វអមសងខាងប្រឡាយត្រឹមត្រូវដែលងា យស្រួលក្នុងការចុះស្តារនាពេ លអនាគត។
លោកជា មករា រស់នៅតំបន់ស្ទឹងមានជ័យបានអៈអា ងថា ការកំណត់ព្រំប្រទល់ប្រឡាយពិត ជាមានសារសំខាន់ដើម្បីរំដោះកា រជន់លិចក្នុងរាជធានីភ្នំពេញ ប៉ុន្តែអាជ្ញាធរត្រូវឈរលើគោល ការណ៍ដោះស្រាយឲ្យបានស្មើភាពគ្នា ។ លោកអៈអាងថា ប្រជាពលរដ្ឋមិនចង់រស់នៅលើប្រ ឡាយឡើយ ព្រោះវាប៉ៈពាល់ដល់សុខភាពយ៉ាងខ្លាំង ប៉ុន្តែដោយសារតែស្ថានភាពជីវភា ពក្រី ក្រទើបដាច់ចិត្តបន្តរស់នៅទីនោះ ហើយអាជ្ញាធរក៏ត្រូវមានសំណងសមរម្យសម្រាប់ឲ្យប្រជា ពលរដ្ឋអាចចាកចេញទៅរស់នៅកន្លែងថ្មី។
គួរំលឹកថា នៅរាជធានីភ្នំពេញមានប្រឡាយទំា ងតូចទំាងធំចំនួន៣៥ប្រឡាយ ជាក់ស្តែង ប្រឡាយទំាងនោះស្ទើ១០០ភាគរយត្រូ វបានប្រជាពលរដ្ឋរំលោភកាន់កាប់ដោ យខុសច្បាប់ ជាហតុធ្វើឲ្យតំបន់ជាយក្រុងមួយចំ នួនបន្តរងការជន់លិចដោយជំនន់ទឹ កភ្លៀងដោយពុំមាន ផ្លូវទឹកហូរត្រឹមត្រូវ។
 
ត្រលប់ក្រោយ >>