ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសជួបជាមួយសិស្សនិទ្ទសA នៅពេលខាង​មុខ​នេះ
ចេញផ្សាយ  ២២-សីហា-២០១៧    ដោយ : Kol Chhamnol

 ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសជួបជាមួយសិស្សនិទ្ទសA នៅពេលខាង​មុខ​នេះ

អត្ថបទៈផន វាសនា    22.08.17

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសជួបជាមួយសិស្សនិទ្ទសA នៅពេលខាង​មុខ​នេះ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែប​នេះ ក្នុងពិធីបើកវេទិកាជាតិលើកទី២​ ស្តីពី​ «ការការ​​ពារ​ និងអភិរក្សធនធានធម្មជាតិ» ដែល​រៀបចំដោយក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី​២២ ខែសីហា នេះ  នៅវិមានសន្តិភាព។ សម្តេច​តេជោ បានបន្តថា សិស្សដែលនឹងជាប់និទ្ទសA ទាំងឡាយដែលនឹងប្រឡងជាប់នៅឆ្នាំនេះ នឹងបានមកជួយសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេចនៅវិមានសន្តិភាពដូចសិស្សនិទ្ទសA ឆ្នាំកន្លងទៅដែរ។សម្តេចតេជោ បានបន្ថែមថា សម្តេចនៅតែយកចិត្តទុកជាកិច្ច ចំពោះក្មួយៗសិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងក្នុងការរៀនសូត្រ ព្រោះក្មួយៗគឺ ជាទំពាំងស្នងឬស្សី ជាធនធានយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីក ចំរើន។ សម្តេចតេជោ បានជួនពរដល់ក្មួយៗដែលប្រឡងមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ សូមឲ្យជាប់ទាំងអស់គ្នា បើមិនបានដល់និទ្ទសA ក៏សូមឲ្យបាននិទ្ទសផ្សេងៗទៀតដែល បានជាប់។

សូមបញ្ជាក់ថា ការប្រឡងមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ដល់ថ្ងៃទី២២ ខែសីហា នេះ ដោយមានបេក្ខជនប្រឡងសរុបចំនួន ១០៣១១២នាក់ ក្នុង ចំណោមមណ្ឌលប្រឡងទូទាំងប្រទេសចំនួន១៧៨មណ្ឌល។ ក្រសួងអប់រំយុវជន និងកីឡា បានធ្វើការកែទម្រង់ដោយរឹតបន្តឹងការប្រឡងបាក់ឌុបជាលើកដំបូងនៅឆ្នាំ២០១៤ ដើម្បី ពង្រឹងលើគុណភាពវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ជាពិសេសពង្រឹងជំនាញនិងចំណេះ ដឹងរបស់យុវជនដ៏ពិតប្រាកដ។

 

ត្រលប់ក្រោយ >>