ព័ត៌មានថ្មីៗ:អបអរសាទរ “ទិវាជាតិ នៃការចង់ចាំ” ២០ឧសភាឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងសារលិខិត សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាស ទិវាសេរីភាពសារព័ត៌មានសកលលោកមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានថា ជំហរគាំទ្ររបស់ចិន ពុំមែនជាឧបសគ្គនៃការវិលរកតុចរចា របស់អ្នកនយោបាយខ្មែរនោះទេមហាសន្និបាតលើក​ទី១ នៃ​សភា​តំណាងប្រជាជន​ ទូទាំង​ប្រទេសចិន​នីតិកាល​ទី១៣​ បាន​បិទ​បញ្ចប់​ ឯកឧត្តម​ ​ស៊ី ជីនភីង ប្រធានរដ្ឋ​ចិន​គូស​បញ្ជាក់​ថា គ្មាន​កម្លាំង​ណា​មួយ​អាច​រារាំង​​​ប្រជាជន​ចិន​ ក្នុង​ការ​បោះ​ជំហាន​​ទៅ​សម្រេច​សុបិន ​របស់​ខ្លួន​នោះ​ឡើយ​
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើដល់ស្ថាប័នពាក់ពន្ធ័ចូលរួមផ្សព្វផ្សាយដល់ប្រជាព លរដ្ឋឲ្យផ្លាសប់ប្តូរមុខរបប ណាដែលប៉ះពាល់ដល់ធនធានធម្មជាតិ
ចេញផ្សាយ  ២២-សីហា-២០១៧    ដោយ : Kol Chhamnol

 ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើដល់ស្ថាប័នពាក់ពន្ធ័ចូលរួមផ្សព្វផ្សាយដល់ប្រជាព លរដ្ឋឲ្យផ្លាសប់ប្តូរមុខរបប ណាដែលប៉ះពាល់ដល់ធនធានធម្មជាតិ

អត្ថបទៈផន វាសនា
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើដល់ស្ថាប័នពាក់ពន្ធ័ចូលរួមផ្សព្វផ្សាយដល់ប្រជាព លរដ្ឋឲ្យផ្លាសប់ប្តូរមុខរបប ណាដែលប៉ះពាល់ដល់ធនធានធម្មជាតិ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុងពិធីបើកវេទិកាជាតិលើកទី២ ស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ដែលរៀបចំដោយក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២២ ខែសីហា នេះ  នៅវិមានសន្តិភាព។ សម្តេចតេជោ បានជំរុញឲ្យ គ្រប់ក្រសួងស្ថានប័នទាំងអស់ ត្រូវបន្តពង្រឹងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់រូប ឲ្យចូល រួមការពារ និងថែរក្សាធនធានជីវៈចម្រុះ និងចូលរួមចលនាឲ្យបញ្ឈប់ការបំផ្លាញធនធាន ព្រៃឈើ និងចូលរួមលើកទឹកចិត្តដល់ការប្តូរឥរិយាបថរបស់ប្រជាជន ពីការប្រើប្រាស់ធន ធានធម្មជាតិ ខ្ជាស់ខ្ជាយហួសកំរិត មកជាការអភិរក្សជីវៈចម្រុះ និងអភិរក្សប្រភេទរុក្ខជាតិ សត្វកម្រឬជិតផុតពូជ។សម្តេចតេជោ បានបញ្ជាក់ថា តំរូវការចំពោះមុខដែលត្រូវធ្វើគឺធ្វើ យ៉ាងណាឲ្យពួកគាត់ផ្លាស់ប្តូរមុខរបប បង្កើតមុខរបបថ្មី ឲ្យគាត់បោះបង់មុខរបបដែលធ្វើ ឲ្យបំផ្លិចបំផ្លាញដល់ធនធានព្រៃឈើ។
 
 
ត្រលប់ក្រោយ >>