ព័ត៌មានថ្មីៗ:វិទ្យុសម្លេងប្រជាជនក្វាងស៊ីចិន សហការជាមួយអ្នកពាក់ព័ន្ធ បង្កើនមិត្តភាពចិន-កម្ពុជា នាពិធីសែនព្រះខែឆ្នាំ២០១៧អាជ្ញាធររាជធានីភ្នំពេញចុះពិនិត្យដោះស្រាយបញ្ហាប្រលាយលូមួយចំនួនដែលបង្កឲ្យមានការជន់លិចទីក្រុងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីភាព នៅក្នុងពិធីបិទទ្វារទឹកទំនប់វារីអគ្គិសនី សេសានក្រោម២​ពលរដ្ឋខ្មែរជាង ២០០នាក់ នៅក្រៅប្រទេស​ ចូលរួមពិសារអាហារល្ងាច ជាមួយ ឯកឧត្ដម ហ៊ុន ម៉ាណែត​ប្រមុខរាជរដ្ឋាភិបាលចាត់ទុកបញ្ហាអគ្គីសនី ជាវិស័យអាទិភាពក្នុងការ អភិវឌ្ឍ​ប្រទេស
សមាគមន៍នារីអាស៊ានកម្ពុជា និងសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ក្រសួងព័ត៌មានចុះចែកអំណោយដល់សាលា កុមារ ពិការភ្នែក គរថ្លង់ គ្រួសារថ្មី កំពង់ចាម
ចេញផ្សាយ  ២៤-សីហា-២០១៧    ដោយ : Kol Chhamnol

 សមាគមន៍នារីអាស៊ានកម្ពុជា និងសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ក្រសួងព័ត៌មានចុះចែកអំណោយដល់សាលា កុមារ ពិការភ្នែក គរថ្លង់ គ្រួសារថ្មី កំពង់ចាម 

រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់លើពិការភាព ព្រមជាមួយជីវភាពរស់នៅ ប្រចាំថ្ងៃ ដើម្បីស្វែងយល់អំពីសុខទុក្ខ ការរស់នៅរបស់កុមារ ពិការភ្នែក គរថ្លង់ សមាគមន៍នារីអាស៊ានកម្ពុជា និងសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន បានធ្វើដំណើរបំពេញបេសកម្មនៅ ក្នុងសាលាកុមារគថ្លង់ ពិការភ្នែកគ្រួសារថ្មី ខេត្តកំពង់ចាម។ 
លោកជំទាវ ទេព រង្ស៊ី ខៀវ កាញ្ញារីទ្ធ ប្រធានកត្តិយសសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និង ការអភិវឌ្ឍន៍បានមានប្រសាសសន៍ថា សាលាកុមារ ពិការភ្នែក គរថ្លង់ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩២ ដោយស្ថាបនិក ជនជាតិបារាំង ឈ្មោះបឺនរ័ ឌុយសាតូ អាមាំងហ្សុង និងទទួលបានការគាំទ្រនិងទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា ដែលឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំ បានចូលរួមចំណែកជួយសាលាកុមារគរថ្លង់ ខេត្តកំពង់ចាមចាប់ពីឆ្នាំ២០០៤ រហូតដល់បច្ចុប្បន្ន តាមរយៈការផ្តល់អាហារថ្ងៃត្រង់ពីរដងក្នុងមួយឆ្នាំ និងផ្គត់ផ្គង់ជាសម្ភារៈនានា និងប្រាក់កាសមួយចំនួន ផងដែរ។ លោកជំទាវបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកថា ពិការភាព មិនមែនបញ្ហានោះទេ បញ្ហាគឺការជំនះឧបសគ្គនៃពិការភាព និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។ ជនពិការក៏ ជាធនធានមនុស្សមួយមិនអាចខ្វះបានរបស់កម្ពុជា លើសពីនេះជនពិការបច្ចុប្បន្នក៏បានចូលបំរើរការងារក្នុង ស្ថាប័នរដ្ឋាភិបាលគ្រប់ក្រសួង ស្ថាប័នផងដែរ។ សំភាសន៍ ភរិយា អង្គទូតប្រចាំព្រះរាជាណាចក្រ        កម្ពុជា លោកជំទាវ អ៊ុងស៊ាន សុកា ប្រធានសមាគមន៍នារីអាស៊ាន មានប្រសាសន៍ថា កន្លងមកសមាគម បានចុះមកសាកសួរសុខទុក្ខ ស្វែងយល់អំពីជីវភាពរស់នៅរបស់កុមារគរថ្លង់ និងពិការភ្នែកផងដែរ ប៉ុន្តែអ្វី ដែលជាក្តីសប្បាយរីករាយ នោះគឺការជួបកុមារគរថ្លង់និងពិការភ្នែកនៃគ្រួសារថ្មីពេលនេះអាចមានសម្ថភាព ខ្ពស់ដូចមនុស្សធម្មតា ដូចជាការសម្តែងសិល្បៈ ការប្រគំតន្រ្តី ជាដើម។ ជាការពិតណាស់ កុមារជា សសរទ្រូងប្រទេសជាតិ ជាអ្នកបន្តរវេនក្នុងការការពារ អភិវឌ្ឍន៍ សន្តិភាពសម្រាប់ប្រទេសជាតិនាពេល អនាគត ហើយកុមារទាំងអស់គឺត្រូវទទួលបានការយកចិត្តទុកដាក់ស្មើៗគ្នាពិសេសកុមារ និងយុវជនពិការ។ លោកជំទាវបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់បានកំណត់អោយគ្រប់ស្ថាប័នរដ្ឋាភិបាល ទុកឱកាសអោយជនពិការ អាចចូលបំរើការងារក្នុងស្ថប័នក្រសួងនិមួយៗប្រកបដោយការទទួលខុសត្រូវ។ ស្របតាមគោលនយោបាយនេះក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានទទួលយកជនពិការ មួយចំនួនចូលបំរើរការងារក្នុងក្រសួង តាមសមត្ថភាព និងជំនាញថែមទៀតផង។ លោកជំទាវ បន្តក្នុងភាពស្រលាញ់រាប់អាន ក្តីអាណិតចំពោះកុមារគរថ្លង់ និងពិការភ្នែកបានជម្រុញ អោយកុមារ និង យុវជន គរថ្លង់ ពិការភ្នែក របស់អង្កការគ្រួសារ និងជនពិការទូទាំងប្រទេសបន្តការខិតខំ ប្រឹងប្រែងរៀនសូត្រពីបឋមសិក្សា រហូតបញ្ចប់បរិញ្ញាបត្រ ព្រមជាមួយជំនាញវិជ្ជាជីវៈរបស់ខ្លួនអោយកាន់ តែប្រសើរដើម្បីថ្ងៃអនាគតមួដ៏ប្រពៃ។ បន្ទាប់មក គណប្រតិភូសមាគមនារីអាស៊ាន និង សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ក្រសួងព័ត៍មាន បានផ្តល់ជូនដល់អង្កការគ្រួសារថ្មីរួមមាន សមាគមន៍នារីអាស៊ានកម្ពុជា បានផ្តល់ជូនសាលាកុមារពិការភ្នែក គរថ្លង់នៃអង្កការគ្រួសារថ្មីរួមមាន ជូនគ្រូ២០នចំនួន៨០០០០រក្នុងមួយនាក់ សិស្ស១០០ន ម្នាក់ ១០០០០រ អង្ករ៤បាវ មី៤កេសធំនិង២កេសតូច សាលា ៤លានរៀលនិងសម្ភារៈសិក្សាមួយចំនួន ផងដែរ។ ដោយឡែកសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ក្រសួងព័ត៍មានឧបត្ថម្ភ ជូនគ្រូ ២០នាក់ ម្នាក់ទទួលបាន៨០០០០រ សិស្ស១០០នាក់ ម្នាក់ ១០០០០រ មី១០កេសធំ ថ្នាំវីតាមីនដេ៣ចំនួន២៤០កំបុង នៃ៦០គ្រាប់ គ្រែឈើពីរជាន់ចំនួន១០គ្រែ អង្ករវីតាមីន៥០កេសនៃ៣៦កញ្ចប់។សមាគមន៍នារីទាំង២ ផ្តល់នូវអាហារថ្ងៃត្រង់ដល់សិស្ស និងគ្រូផងដែរ។ ក្នុងនេះដែរជានិច្ចកាលឯកឧត្តម ខៀវ កាញ្ញារីទ្ធិ និងលោកជំទាវតែងតែផ្តល់ជូនសាលាកុមារពិកាភ្នែក គរថ្លង់នៃអង្កការគ្រួសារថ្មីជាប្រចាំខែនោះគឺអង្ករចំនួន១តោន និងថវិការ៦០ម៉ឺនរៀលសម្រាប់ចំណាយលើថ្លៃភ្លើង អគ្គីសនីប្រើប្រាស់ក្នុងសាលា។ បន្ទាប់អំពីទស្សនៈកិច្ចនៅក្នុងសាលាកុមារ គរថ្លង់ ពិការភ្នែកគ្រួសារថ្មីរួចមក គណៈប្រតិភូសមាគម នារីអាស៊ាន បានបន្តដំណើរទស្សនៈកិច្ច នៅក្នុងតំបន់រម្មណីយដ្ឋានទេសចរណ៍ វប្បធម៍ ធម្មជាតិវត្ត នគរបាជ័យ ក្នុងស្រុកកំពង់សៀមខេត្តកំពង់ចាម។ បណ្តាសមាគមនារីអាស៊ានបានសម្តែងនូវភាពសប្បាយ រីករាយក្តីសោមនស្ស និងមានមោទនៈភាពអំពីរចនាបទនៃការក៏សាងទីសក្ការៈបូជានៃបុព្វបុរសកម្ពុជា នាអតីតៈកាល បន្តនូវភាពអច្ឆរិយៈសម្រាប់មនុស្សជំនាន់ក្រោយ។
 
ត្រលប់ក្រោយ >>