ព័ត៌មានថ្មីៗ:វិទ្យុសម្លេងប្រជាជនក្វាងស៊ីចិន សហការជាមួយអ្នកពាក់ព័ន្ធ បង្កើនមិត្តភាពចិន-កម្ពុជា នាពិធីសែនព្រះខែឆ្នាំ២០១៧អាជ្ញាធររាជធានីភ្នំពេញចុះពិនិត្យដោះស្រាយបញ្ហាប្រលាយលូមួយចំនួនដែលបង្កឲ្យមានការជន់លិចទីក្រុងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីភាព នៅក្នុងពិធីបិទទ្វារទឹកទំនប់វារីអគ្គិសនី សេសានក្រោម២​ពលរដ្ឋខ្មែរជាង ២០០នាក់ នៅក្រៅប្រទេស​ ចូលរួមពិសារអាហារល្ងាច ជាមួយ ឯកឧត្ដម ហ៊ុន ម៉ាណែត​ប្រមុខរាជរដ្ឋាភិបាលចាត់ទុកបញ្ហាអគ្គីសនី ជាវិស័យអាទិភាពក្នុងការ អភិវឌ្ឍ​ប្រទេស
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ខាងមុខ គ្រប់កម្មករទាំងអស់នឹងទទួលបានការព្យាបាលដោយឥតគិតថ្លៃតាមមន្ទីរពេទ្យរដ្ឋ
ចេញផ្សាយ  ២៤-សីហា-២០១៧    ដោយ : Kol Chhamnol

 ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ខាងមុខ គ្រប់កម្មករទាំងអស់នឹងទទួលបានការព្យាបាលដោយឥតគិតថ្លៃតាមមន្ទីរពេទ្យរដ្ឋ

អត្ថបទៈ ផន វាសនា    23/08/17
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ខាងមុខ គ្រប់កម្មករទាំងអស់នឹងទទួលបានការព្យាបាលដោយឥតគិតថ្លៃតាមមន្ទីរពេទ្យរដ្ឋ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយ កម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ស្ថិតនៅក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី២៣ ខែសីហា នេះ។ សម្តេចតេជោ បានបន្តថា  រដ្ឋគឺជាអ្នកបង់ថ្លៃជំនួយតាមមូលនិធិសមធម៌ ដែលបាននឹងកំពុងអនុវត្ត ន៍ជាង៣លាននាក់រួមមកហើយ ហើយកំពុងរៀបចំបញ្ជូនប្រមាណ២លាននាក់បន្ថែមទៀត។សម្តេចតេជោ បានបន្ថែមថា សំរាប់ក្រសួងមួយចំនួនដែលមានកម្មករធ្វើការដូចជា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងនគរូបនីយកម្មនិងសំណង់ ក្រសួងសាធារណការនិងដឹកជញ្ចូន អាកាសស៊ីវិល ជាដើម ដែលវិស័យទាំងអស់នេះសុទ្ធតែមានកម្មករធ្វើការ ដូច្នេះត្រូវរួមគ្នាធ្វើលើកិច្ចការនេះ ដោយសហការជាមួយក្រសួងសុខាភិបាល។     សម្តេចតេជោ បានបញ្ជាក់ថា នៅពេលខាងមុខកម្ពុជា នឹងឈានទៅដល់ការអនុ វត្តន៍ជា សកល គឺមានន័យថាគ្រប់ប្រជាពលរដ្ឋទាំងអស់នឹងទទួលបានសេវាព្យាបាល ដោយឥតគិតថ្លៃ។
         
          
 
ត្រលប់ក្រោយ >>