ព័ត៌មានថ្មីៗ:វិទ្យុសម្លេងប្រជាជនក្វាងស៊ីចិន សហការជាមួយអ្នកពាក់ព័ន្ធ បង្កើនមិត្តភាពចិន-កម្ពុជា នាពិធីសែនព្រះខែឆ្នាំ២០១៧អាជ្ញាធររាជធានីភ្នំពេញចុះពិនិត្យដោះស្រាយបញ្ហាប្រលាយលូមួយចំនួនដែលបង្កឲ្យមានការជន់លិចទីក្រុងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីភាព នៅក្នុងពិធីបិទទ្វារទឹកទំនប់វារីអគ្គិសនី សេសានក្រោម២​ពលរដ្ឋខ្មែរជាង ២០០នាក់ នៅក្រៅប្រទេស​ ចូលរួមពិសារអាហារល្ងាច ជាមួយ ឯកឧត្ដម ហ៊ុន ម៉ាណែត​ប្រមុខរាជរដ្ឋាភិបាលចាត់ទុកបញ្ហាអគ្គីសនី ជាវិស័យអាទិភាពក្នុងការ អភិវឌ្ឍ​ប្រទេស
រាជរដ្ឋាភិបាលតែងតែស្នើសុំពីបរទេស ឲ្យជួយផ្តល់ជំនួយ មកវិនិយោគ និងទិញទំនេញពី កម្ពុជា
ចេញផ្សាយ  ២៤-សីហា-២០១៧    ដោយ : Kol Chhamnol

 រាជរដ្ឋាភិបាលតែងតែស្នើសុំពីបរទេស ឲ្យជួយផ្តល់ជំនួយ មកវិនិយោគ និងទិញទំនេញពី កម្ពុជា 

អត្ថបទៈ ផន វាសនា    
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានប្រកាសថា រាជរដ្ឋាភិបាលតែងតែស្នើសុំពីបរទេស ឲ្យជួយផ្តល់ជំនួយ មកវិនិយោគ និងទិញ ទំនេញពីកម្ពុជា ដើម្បីបង្កើនការងារជូន ប្រជាពលរដ្ឋ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយ កម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ស្ថិតនៅក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី២៣ ខែសីហា នេះ។ សម្តេចតេជោ បានបន្តថា ប៉ុន្តែសំរាប់បក្សប្រឆាំងវិញ បែរជាអំពាវនាវដល់ បរទេសសូមកុំ ផ្តល់ជំនួយ កុំមកវិនិយោគ និងកុំទិញទំនេញពីកម្ពុជា សម្តេចបានចោទជា សំនួរថា តើទង្វើនេះ ជាទង្វើស្នេហាជាតិឬសំលាប់ប្រជាជនខ្លួនឯង ខណៈរាជរដ្ឋាភិបាល កំពុងតែខិតខំប្រឹងប្រែងក្នុងការកៀនគរអ្នកវិនិយោគ មកវិនិយោគនៅកម្ពុជា ដើម្បីបង្កើត ការងារជូនប្រជាពលរដ្ឋ ជាពិសេសកាត់បន្ថយការធ្វើសំណាកស្រុករបស់ប្រជាជពលរដ្ឋ និងរួមចំណែកបង្កើនជីវភាពរបស់ពួកគាត់។ សម្តេចតេជោ បានបញ្ជាក់ថា ទិសដៅទៅថ្ងៃ ខាងមុខរបស់រាជរដ្ឋាភិបាល គឺនយោបាយឧស្សាហកម្មឆ្ពោះទៅកាន់ឆ្នាំ២០២៥ និងនយោ បាយបង្កើនប្រាក់ចំណូល ពីប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតទាបទៅជាប្រទេស ដែលមានប្រាក់ចំណូលកំរិតខ្ពស់នៅឆ្នាំ២០៣០។សម្តេចតេជោ ក៏បានប្រកាសយកថ្ងៃពុធ រៀងរាល់សប្តាហ៍ ដើម្បីជួបសំណេះសំណាលជាមួយកម្មករ។         
          
 

 

ត្រលប់ក្រោយ >>