ព័ត៌មានថ្មីៗ:អបអរសាទរ “ទិវាជាតិ នៃការចង់ចាំ” ២០ឧសភាឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងសារលិខិត សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាស ទិវាសេរីភាពសារព័ត៌មានសកលលោកមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានថា ជំហរគាំទ្ររបស់ចិន ពុំមែនជាឧបសគ្គនៃការវិលរកតុចរចា របស់អ្នកនយោបាយខ្មែរនោះទេមហាសន្និបាតលើក​ទី១ នៃ​សភា​តំណាងប្រជាជន​ ទូទាំង​ប្រទេសចិន​នីតិកាល​ទី១៣​ បាន​បិទ​បញ្ចប់​ ឯកឧត្តម​ ​ស៊ី ជីនភីង ប្រធានរដ្ឋ​ចិន​គូស​បញ្ជាក់​ថា គ្មាន​កម្លាំង​ណា​មួយ​អាច​រារាំង​​​ប្រជាជន​ចិន​ ក្នុង​ការ​បោះ​ជំហាន​​ទៅ​សម្រេច​សុបិន ​របស់​ខ្លួន​នោះ​ឡើយ​
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា កម្មការិនីទាំងអស់នឹងទទួលបានប្រាក់ បៀវត្សរ៍១២០%រយៈពេល៣ខែ នៅពេលដែលសំរាកកូន
ចេញផ្សាយ  ២៤-សីហា-២០១៧    ដោយ : Kol Chhamnol

 ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា កម្មការិនីទាំងអស់នឹងទទួលបានប្រាក់ បៀវត្សរ៍១២០%រយៈពេល៣ខែ នៅពេលដែលសំរាកកូន

អត្ថបទៈ ផន វាសនា    
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា កម្មការិនីទាំងអស់នឹងទទួលបានប្រាក់ បៀវត្សរ៍១២០%រយៈពេល៣ខែ នៅពេលដែលសំរាកកូន។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយ កម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ស្ថិតនៅក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី២៣ ខែសីហា នេះ។ សម្តេចតេជោ បានស្នើដល់ ម្ចាស់រោងចក្រ សហគ្រាសទាំងអស់ត្រូវអនុវត្តន៍ការងារនេះឲ្យបានជាដាច់ខាត និងសូម ផ្តល់ការយោគយល់ដល់កម្មការិនីដែលមានផ្ទៃពោះ ឲ្យពេលវេលាដល់ពួកគាត់ទៅពិនិត្យ ផ្ទៃពោះឲ្យបានទៀងទាត់។សម្តេចតេជោ ក៏អំពាវនាវដល់ម្ចាស់រោងចក្រទាំងអស់ រៀបចំ ពិនិត្យបង្កើតនូវមណ្ឌលសុខភាពផ្ទាល់ ដើម្បីជួយទៅដល់កម្មករជាបឋម និងរៀបចំទារក ដ្ឋាន ដើម្បីឲ្យម្តាយមានលទ្ធភាពបំបៅកូន បើធ្វើយ៉ាងដូច្នេះបាន វានឹងជួយសំរាលការលំបាករបស់បងប្អូនកម្មករ-កម្មការិនី បានច្រើន ព្រោះវាជាផលប្រយោជន៍រួម ដែលចាត់
ទុកដូចជាគ្រួសារមួយ។សម្តេចតេជោ បានបញ្ជាក់ថា បញ្ហានេះ វាមិនគ្រាន់តែផ្តល់ផល ប្រយោជន៍សំរាប់សុខភាពរបស់កម្មករប៉ុណ្ណោះទេ ប៉ុន្តែវាជាផ្នែកនៃសុខដុមនីយកម្មរវាង កម្មករនិងនិយោជក ហើយក៏ជាគុណធម៌និងតំលៃនៃសិលធម៌របស់ម្ចាស់រោងចក្រចំពោះ កម្មករផងដែរ។សម្តេចតេជោ ក៏បានជំរុញឲ្យមន្ទីរពេទ្យរដ្ឋត្រូវយកចិត្តទុកដាក់ពង្រីកសេវា របស់ខ្លួនបន្ថែមផងដែរ។
 
ត្រលប់ក្រោយ >>