ព័ត៌មានថ្មីៗ:វិទ្យុសម្លេងប្រជាជនក្វាងស៊ីចិន សហការជាមួយអ្នកពាក់ព័ន្ធ បង្កើនមិត្តភាពចិន-កម្ពុជា នាពិធីសែនព្រះខែឆ្នាំ២០១៧អាជ្ញាធររាជធានីភ្នំពេញចុះពិនិត្យដោះស្រាយបញ្ហាប្រលាយលូមួយចំនួនដែលបង្កឲ្យមានការជន់លិចទីក្រុងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីភាព នៅក្នុងពិធីបិទទ្វារទឹកទំនប់វារីអគ្គិសនី សេសានក្រោម២​ពលរដ្ឋខ្មែរជាង ២០០នាក់ នៅក្រៅប្រទេស​ ចូលរួមពិសារអាហារល្ងាច ជាមួយ ឯកឧត្ដម ហ៊ុន ម៉ាណែត​ប្រមុខរាជរដ្ឋាភិបាលចាត់ទុកបញ្ហាអគ្គីសនី ជាវិស័យអាទិភាពក្នុងការ អភិវឌ្ឍ​ប្រទេស
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អនុសាសន៍ ៥ ចំណុចដល់អាជ្ញាធរ និយោជិត និងកម្មករកម្មការិនីធ្វើការរួមគ្នាដើម្បីធានាដល់លក្ខណការងារនិង ប្រាក់ចំណូលល្អប្រើសើរ
ចេញផ្សាយ  ២៤-សីហា-២០១៧    ដោយ : Kol Chhamnol

 ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អនុសាសន៍ ៥ ចំណុចដល់អាជ្ញាធរ និយោជិត និងកម្មករកម្មការិនីធ្វើការរួមគ្នាដើម្បីធានាដល់លក្ខណការងារនិង ប្រាក់ចំណូលល្អប្រើសើរ

អត្ថបទៈ ផន វាសនា    
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អនុសាសន៍ ៥ ចំណុចដល់អាជ្ញាធរ និយោជិត និងកម្មករកម្មការិនីធ្វើការរួមគ្នាដើម្បីធានាដល់លក្ខណការងារនិង ប្រាក់ចំណូលល្អប្រើសើរ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយ កម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ស្ថិតនៅក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី២៣ ខែសីហា នេះ។ សម្តេចតេជោ បានបញ្ជាក់ថា កម្មករ-កម្មការិនីត្រូវ រួមគ្នាថែរក្សាសន្តិភាព ស្ថេរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់ សង្គមអោយ បានល្អ។ រួមគ្នារក្សាការងារ និងបង្កើតការងារថ្មីៗច្រើនថែមទៀត ដោយធ្វើការពង្រីកនិងបង្កើនទីផ្សារបន្ថែម។រួមគ្នាបង្កើនប្រាក់ចំណូលដោយការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ និងកុំ អោយកម្មករនីភ័យខ្លាចពីការបាត់បង់ការងារនិងប្រាក់ចំណូល។ ផ្តល់របបគាំពារសន្តិសុខ សង្គមដល់ កម្មករចាប់ពីខែ មករា ២០១៨ នេះគឺនិយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករកម្មការនី ដែលបងប្អូនអាចចំណេញ ថវិកា (៨,០០០៛ ទៅ ១២,០០០៛ ក្នុង១ខែ) និង ផ្តល់កិច្ចគាំពារនិងយកចិត្តទុកដាក់ចំពោះកម្មករកម្មការិនីដែលធ្វើការនៅក្រៅប្រទេស។ សម្តេចតេជោ បានបន្ថែមថា រាជរដ្ឋាភិបាល បន្តគាំទ្រ និងជួយជ្រោមជ្រែងដោយធ្វើការទំនាក់ទំនងល្អជាមួយបណ្តាលប្រទេសដៃគូ ដើម្បីផ្តល់ការងារ ដែលមានប្រាក់ចំណូលខ្ពស់និងលក្ខណការងារល្អៗរួមទាំងជួយសម្រួលនូវលិខតបទដ្ឋានដែលពាក់ព័ន្ឋការងារស្របច្បាប់ដល់ក្មួយៗកម្មករ ។
         
 
ត្រលប់ក្រោយ >>