ព័ត៌មានថ្មីៗ:វិទ្យុសម្លេងប្រជាជនក្វាងស៊ីចិន សហការជាមួយអ្នកពាក់ព័ន្ធ បង្កើនមិត្តភាពចិន-កម្ពុជា នាពិធីសែនព្រះខែឆ្នាំ២០១៧អាជ្ញាធររាជធានីភ្នំពេញចុះពិនិត្យដោះស្រាយបញ្ហាប្រលាយលូមួយចំនួនដែលបង្កឲ្យមានការជន់លិចទីក្រុងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីភាព នៅក្នុងពិធីបិទទ្វារទឹកទំនប់វារីអគ្គិសនី សេសានក្រោម២​ពលរដ្ឋខ្មែរជាង ២០០នាក់ នៅក្រៅប្រទេស​ ចូលរួមពិសារអាហារល្ងាច ជាមួយ ឯកឧត្ដម ហ៊ុន ម៉ាណែត​ប្រមុខរាជរដ្ឋាភិបាលចាត់ទុកបញ្ហាអគ្គីសនី ជាវិស័យអាទិភាពក្នុងការ អភិវឌ្ឍ​ប្រទេស
រាជរដ្ឋាភិបាលត្រៀមចុះស្រង់ស្ថិតិនិងកំណត់លក្ខណៈប្រភេទពិការភាពនីមួយៗ នៅទូទំាងប្រទេស
ចេញផ្សាយ  ២៥-សីហា-២០១៧    ដោយ : Kol Chhamnol

 រាជរដ្ឋាភិបាលត្រៀមចុះស្រង់ស្ថិតិនិងកំណត់លក្ខណៈប្រភេទពិការភាពនីមួយៗ នៅទូទំាងប្រទេស

អត្ថបទ ហុក សុខរិន ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៧

ក្រុមប្រឹក្សាសកម្មភាពជនពិការត្រៀមចុះស្រង់ស្ថិតិនិងកំណត់លក្ខណៈប្រភេទ ពិការភាពនីមួយៗនៅទូទំាងប្រទេស ដើម្បីធានាដល់ការជួយដោះស្រាយទុក្ខ លំបាក របស់ជនពិការឲ្យចំ ទិសដៅ។

ឯឧ.ឯម ចន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជាតិជនពិការបានឲ្យដឹង ក្រោយបញ្ចប់សិក្ខាសាលាស្តីពីវិស័យពិការភាពឲ្តដឹងថា ការត្រៀមចុះ ធ្វើបច្ចុប្បន្ន ភាព​លើប្រភេទពិការភាពនៅទូទំាងប្រទេសនេះអាចនឹងត្រូវធ្វើឡើងនៅពេល ឆាប់ៗនេះ ដែលធ្វើឡើងដោយមន្រ្តីជំនាញរបស់ ក្រសួងសង្គមកិច្ច និងក្រសួង​សុខាភិបាល។ ឯឧ.បន្តថា ក្រុម មន្រ្តីជំនាញទំាងនេះនិងធ្វើកិច្ ចសហការជាមួយ​អាជ្ញា​ធរមូលដ្ឋានដើ ម្បីចុះទៅជួបផ្ទាល់ជាមួយ ជនពិការដើម្បីស្រង់រួមទាំងបែងចែ កលក្ខណៈពិការភាពរបស់ពួកគេ។

ការសម្រេចចុះស្រង់ស្ថិតិជនពិការនិងប្រភេទពិការភាពនេះបានធ្វើឡើ ងដោយសារ​តែ​កម្ពុជាមិនទាន់មានតួរលេខប្រភេទជនពិការឲ្យបានច្បាស់លាស់ ជាហេតុធ្វើឲ្យ​រាជ​​រដ្ឋាភិបាល និងសង្គមស៊ីវិលមួយចំនួនពិបាកក្ នុងការធ្វើសកម្មភាពជួយដល់​ជន​ពិការឲ្យចំទិសដៅ។

លោក ងិន សៅរត្ន ប្រធានអង្គការជនពិការកម្ពុជាបានចាត់ទុកការចុះកំណត់​ប្រភេទ​ពិការភាព នៅទូទំាងប្រទេសនេះដើម្បីឲ្យរដ្ឋាភិបាលដាក់ផែនការ​ឆ្លើយតប​ផល​ប្រយោជន៍​​របស់ជនពិការ ដូចជាការសិក្សាអប់រំ  ការបណ្តុះបណ្តាលជំនាញ​វិជ្ជា​ជីវៈ ការផ្តល់ការងារ និងសេវាសុខភាព រួមទាំងការលំបាកនានារបស់បងប្អូន​ជន​ពិការ​ជាដើម។

លោកបន្ថែមថា តាមការកំណត់កន្លងមកប្រភេទពិការភាពមាន៣សំខាន់ គឺពិការ​ប្រភេទ​រាងកាយ ពិការផ្នែកសតិបញ្ញា និងប្រភេទពិការផ្សេងៗដែលបណ្តា លមកពី​ជំងឺ ក្នុងតម្រូវការ សេដ្ឋកិច្ចមានដូចៗគ្នា ប៉ុន្តែតម្រូវរស់នៅគឺមានលក្ខណៈ ខុសប្លែក​ពីគ្នា ដែលទាមទារឲ្យមាន ការកំណត់ប្រភេទពិការភាពនេះឲ្យបា នជាក់លាក់។

យោងតាមផែនការរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាន​ឱ្យ​ដឹងថា រាជរដ្ឋាភិបាលបាននិងកំពុងតែអនុវត្ដន៍របបគោលនយោបាយ​ផ្ដល់​ថវិកា​ចំនួន​២ម៉ឺនរៀលក្នុងមួយខែ សម្រាប់ដោះស្រាយជីវភាពរបស់ជនពិ ការដែលមាន​លក្ខណៈធ្ងន់ធ្ងរ និងមានជីវ ភាពក្រីក្រ។

សូមបញ្ជាក់ថា តាមជំរឿនរបស់ក្រសួងផែនការបានឱ្យ​ដឹងថា នៅកម្ពុជាមាន​ជន​ពិការទំាងអស់ ប្រមាណជាង៥សែននាក់ ក្នុងចំណោមប្រជាពលរដ្ឋសរុបជា ង១៥​លាននាក់។

 

 

ត្រលប់ក្រោយ >>