ព័ត៌មានថ្មីៗ:វិទ្យុសម្លេងប្រជាជនក្វាងស៊ីចិន សហការជាមួយអ្នកពាក់ព័ន្ធ បង្កើនមិត្តភាពចិន-កម្ពុជា នាពិធីសែនព្រះខែឆ្នាំ២០១៧អាជ្ញាធររាជធានីភ្នំពេញចុះពិនិត្យដោះស្រាយបញ្ហាប្រលាយលូមួយចំនួនដែលបង្កឲ្យមានការជន់លិចទីក្រុងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីភាព នៅក្នុងពិធីបិទទ្វារទឹកទំនប់វារីអគ្គិសនី សេសានក្រោម២​ពលរដ្ឋខ្មែរជាង ២០០នាក់ នៅក្រៅប្រទេស​ ចូលរួមពិសារអាហារល្ងាច ជាមួយ ឯកឧត្ដម ហ៊ុន ម៉ាណែត​ប្រមុខរាជរដ្ឋាភិបាលចាត់ទុកបញ្ហាអគ្គីសនី ជាវិស័យអាទិភាពក្នុងការ អភិវឌ្ឍ​ប្រទេស
ឧបនាយករដ្ឋមន្ត្រីចិនចូលបង្គំគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាវីរៈក្សត្រី នរោត្តម មុនិនាថ សីហនុ
ចេញផ្សាយ  ២៥-សីហា-២០១៧    ដោយ : Kol Chhamnol
ឧបនាយករដ្ឋមន្ត្រីចិនចូលបង្គំគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាវីរៈក្សត្រី នរោត្តម មុនិនាថ សីហនុ
ប្រភពៈវិទ្យុអន្តរជាតិចិន
ថ្ងៃទី ២៣ ខែសីហា នៅក្រុងប៉េកាំង លោកស្រី Liu Yandong ឧបនាយករដ្ឋមន្ត្រីចិនបានជួបសវនាការជាមួយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាវីរៈក្សត្រី នរោត្តម មុនិនាថ សីហនុដែលយាងមកបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិនដើម្បីពិនិត្យព្រះរាជសុខភាព ។
ក្នុងឱកាសចូលបង្គំគាល់ លោកស្រី Liu Yandong បានថ្លែងថា ប្រទេសចិនបានយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងរវាងចិននិងកម្ពុជា និងបានវាយតម្លៃខ្ពស់ដល់វិភាគទានសំខាន់ៗក្នុងប្រវតិ្តដ៏យូរលង់នៃព្រះរាជវង្សានុវង្សកម្ពុជាដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ប្រទេសចិនរីករាយចាត់ទុកឆ្នាំក្រោយដែលជាខួបទី៦០នៃការបង្កើតចំណងការទូតរវាងចិននិងកម្ពុជាជាឆ្នាំកាលានុវត្តភាពនៃការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងកម្ពុជាឲ្យឈានឡើងដល់កម្រិតថី្មទៀត ដើម្បីផ្តល់សុខសុភមង្គលដល់ប្រជាជននៃប្រទេសយើងទាំងពីរឲ្យបានកាន់តែល្អ ។
ជាការឆ្លើយតប ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាវីរៈក្សត្រី នរោត្តម មុនិនាថ សីហនុមានព្រះរាជបន្ទូលថា សូមថ្លែងអំណរគុណដល់ប្រទេសចិនដែលបានផ្តល់ការជួយឧបត្ថម្ភដោយមិនគិតប្រយោជន៍ផ្ទាល់ខ្លួននិងគាំទ្រយ៉ាងពេញទំហឹងដល់ការរីកចម្រើននិងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ប្រទេសកម្ពុជារីករាយបង្កើនកិច្ចសហប្រតិបតិ្តការឲ្យកាន់តែជិតស្និទ្ធជាមួយប្រទេសចិន ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរទទួលបានការអភិវឌ្ឍប្រកបដោយភាពស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយ ៕
 
ត្រលប់ក្រោយ >>