ព័ត៌មានថ្មីៗ:គណៈបក្សប្រឆំាង ដែលកំពុងតែប្រឆំាងជាមួយគណៈបក្សកាន់អំណាចរបស់ប្រទេសកម្ពុជាសព្វថ្ងៃ នៅតែបន្តស្រែកឲ្យមានការផ្លាស់ប្តូរ ។យុវជនកម្ពុជា ជំរុញអោយរាជរដ្ឋាភិបាល បង្កើនពន្ធបារីរហូតដល់ ៧០ភាគរយអបអរសាទរ “ទិវាជាតិ នៃការចង់ចាំ” ២០ឧសភាឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងសារលិខិត សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាស ទិវាសេរីភាពសារព័ត៌មានសកលលោក
ក្រសួងពាណិជ្ជកម្មចិនអះអាងថា នឹងទប់ស្កាត់យ៉ាងដាច់ខាតចំពោះការវិនិយោគទុននៅបរទេសបែបក្លែងបន្លំនិងខ្វះវិចារណញ្ញាណ
ចេញផ្សាយ  ២៥-សីហា-២០១៧    ដោយ : Kol Chhamnol

 ក្រសួងពាណិជ្ជកម្មចិនអះអាងថា នឹងទប់ស្កាត់យ៉ាងដាច់ខាតចំពោះការវិនិយោគទុននៅបរទេសបែបក្លែងបន្លំនិងខ្វះវិចារណញ្ញាណ

ប្រភពៈវិទ្យុអន្តរជាតិចិន
    អ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្មចិនអះអាងថា នឹងទប់ស្កាត់យ៉ាងដាច់ខាតចំពោះការវិនិយោគទុននៅបរទេសបែបក្លែងបន្លំនិងខ្វះវិចារណញ្ញាណ
 ថ្ងៃទី ២៤ ខែសីហា លោក Gao Feng អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងនៅក្រុងប៉េកាំងថា នៅពេលអនាគត ការគ្រប់គ្រងខាងការវិនិយោគទុននៅបរទេសនឹងប្រកាន់ខ្ជាប់គោលការណ៍បើកទូលាយចំពោះបរទេស ប៉ុន្តែជាមួយគ្នានេះ ក៏នឹងធានាជាក់លាក់នូវសនិ្តសុខហិរញ្ញវត្ថុនិងសនិ្តសុខសេដ្ឋកិច្ចរបស់ជាតិផងដែរ ពោលគឺនឹងទប់ស្កាត់យ៉ាងដាច់ខាតនូវការវិនិយោគទុននៅបរទេសបែបក្លែងបន្លំនិងខ្វះវិចារណញ្ញាណ ។
      លោក Gao Feng អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងឲ្យដឹងទៀតថា នៅពេលអនាគត ការគ្រប់គ្រងខាងការវិនិយោគទុននៅបរទេសនឹងប្រកាន់ខ្ជាប់នូវចំណុចឥតងាករេចំនួនបី ក៏ដូចជាខិតខំប្រឹងប្រែងដើម្បីសម្រេចការធានាជាក់លាក់ចំនួន៣ មានជាអាទិ៍៖
      ប្រកាន់ខ្ជាប់ឥតងាករេនូវទិសដៅយុទ្ធសាស្ត្របើកទូលាយ ប្រកាន់ខ្ជាប់ឥតងាករេនូវការជំរុញយុទ្ធសាស្ត្រទៅវិនិយោគនៅបរទេស និងប្រកាន់ខ្ជាប់ឥតងាករេនូវគោលការណ៍បង្ការហានិភ័យវិនិយោគទុននៅបរទេស ។ យើងនឹងខិតខំប្រឹងប្រែងដើម្បីសម្រេចការធានាជាក់លាក់ចំនួន ៣ គឺធានាជាក់លាក់ឲ្យការបណ្តាក់ទុនរបស់សហគ្រាសចិននៅបរទេសមានភាពនឹងននិងមានភាពយូរអង្វែង ធានាជាក់លាក់នូវការជំរុញកិច្ចកសាងខ្សែក្រវាត់មួយនិងផ្លូវមួយឲ្យមានភាពរលូន និងធានាជាក់លាក់នូវសនិ្តសុខហិរញ្ញវត្ថុនិងសនិ្តសុខសេដ្ឋកិច្ចរបស់ជាតិ ៕
 
ត្រលប់ក្រោយ >>