ព័ត៌មានថ្មីៗ:វិទ្យុសម្លេងប្រជាជនក្វាងស៊ីចិន សហការជាមួយអ្នកពាក់ព័ន្ធ បង្កើនមិត្តភាពចិន-កម្ពុជា នាពិធីសែនព្រះខែឆ្នាំ២០១៧អាជ្ញាធររាជធានីភ្នំពេញចុះពិនិត្យដោះស្រាយបញ្ហាប្រលាយលូមួយចំនួនដែលបង្កឲ្យមានការជន់លិចទីក្រុងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីភាព នៅក្នុងពិធីបិទទ្វារទឹកទំនប់វារីអគ្គិសនី សេសានក្រោម២​ពលរដ្ឋខ្មែរជាង ២០០នាក់ នៅក្រៅប្រទេស​ ចូលរួមពិសារអាហារល្ងាច ជាមួយ ឯកឧត្ដម ហ៊ុន ម៉ាណែត​ប្រមុខរាជរដ្ឋាភិបាលចាត់ទុកបញ្ហាអគ្គីសនី ជាវិស័យអាទិភាពក្នុងការ អភិវឌ្ឍ​ប្រទេស
សង្គមស៊ីវិលស្នើរាជរដ្ឋាភិបាលសម្រេចគោលដៅនៃការអភិវឌ្ឍដោយចីរភាព នៅត្រឹម ឆ្នាំ ២០៣០
ចេញផ្សាយ  ២៩-សីហា-២០១៧    ដោយ : Kol Chhamnol

សង្គមស៊ីវិលស្នើរាជរដ្ឋាភិបាលសម្រេចគោលដៅនៃការអភិវឌ្ឍដោយចីរភាព នៅត្រឹម ឆ្នាំ ២០៣០

អត្ថបទ៖ វ៉ាង  / ២៩.០៨.២០១៨
សង្គមស៊ីវិល  បានស្នើឲ្យរាជរដ្ឋាភិបាលសម្រេចគោលដៅ នៃការអភិវឌ្ឍប្រកបដោយចីរ  ភាពនៅត្រឹមឆ្នាំ២០៣០ ក្នុងនោះត្រូវបញ្ចប់ភាពក្រីក្រ ភាពស្រេកឃ្លានគ្រប់ទីកន្លែងទាំង អស់។
លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការ មិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា នៅថ្ងៃទី២៩ ខែសីហានេះ បានជំរុញឲ្យរាជរដ្ឋាភិបាលអនុវត្ តនូវផែនការនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ដែលធានាថា ការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូ បមានភាពប្រសើរឡើងទាំងជីវភាព ចំណីអាហារ អនាម័យ សុខភាព ការអប់រំ និងការអភិវឌ្ឍផ្សេងៗទៀត។
ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ”ទស្សនៈវិស័យរបស់អង្គការសង្កមស៊ីវិលទៅលើគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពរបស់កម្ពុជា” ដែលមានអ្នកចូលរួមប្រមាណជាង៦០នាក់ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាល ត្រូវតែធ្វើឲ្យប្រកដថា ភាពក្រីក្រ និងភាពស្រេកឃ្លានគ្រប់ទម្រង់ ត្រូវបានបញ្ចប់នៅត្រឹមឆ្នាំ២០៣០ ហើយធ្វើឲ្យ ប្រជាពលរដ្ឋគ្រប់រូបទទួលបានមកវិ ញនូវកំណើនសេដ្ឋកិច្ចដែលមានចីរភាពស្មើគ្នា និងមានផលិតភាពកាន់តែប្រសើរជាងមុ ន។
ដូចគ្នានេះដែរ លោកស្រី ធីដា ឃិះ នាយិកាប្រតិ្តបត្តិអង្គការសីលកា រ  បានស្នើឲ្យមានការខិត ខំសម្រេចឲ្យបាននូវការលើកកម្ពស់ស មភាពយេនឌ័រ និងផ្តល់ឱកាសឲ្យស្រ្តី និងកុមារ មានចូលរួម ក្នុងការអភិវឌ្ឍសង្គមឲ្យបានខ្លាំងក្លា។
ឆ្លើយតបនឹងសំណើនេះ លោក ណុប ណាវុឌ្ឍ អ្នកនាំពាក្យក្រសួងផែនការ បានប្រាប់ឲ្យដឹងថា នៅក្នុងឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលនឹងអនុម័តនូវសេចក្ តីព្រាងគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពរបស់កម្ពុជា ដើម្បីអាចចាប់ផ្តើមអនុវត្តន៍ផែន ការអភិវឌ្ឍន៍ដែលធានាដោយចីរភាព ។
សូមបញ្ជាក់ថា  រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ទិសដៅក្នុងការប្រែ ក្លាយប្រទេសកម្ពុជា ឲ្យក្លាយទៅជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមក្នុ ងឆ្នាំ២០៣០ និងមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ដូចបានកំណត់ក្នុងផែនការយុទ្ ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៤-២០១៨។
ផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា កម្ពុជានេះ គឺស្របគ្នានឹងគោលដៅអភិវឌ្ឍន៍ដោយ ចីរភាពនាឆ្នាំ២០៣០ ដែលត្រូវបានមេដឹកនាំពិភពលោក អនុម័តនៅកិច្ចប្រជុំកំពូលរបស់ អង្គការសហប្រជាជាតិ កាលពីខែកញ្ញា ឆ្នាំ២០១៥ ដើម្បីឲ្យរយៈពេល១៥ឆ្នាំបន្ទាប់ មានការអភិវឌ្ឍប្រកបដោយចីរភាព ទាំងជីវភាពរបស់ប្រជាពលរដ្ឋ សង្គមកិច្ច សេដ្ឋកិច្ច ផលិតភាព បរិស្ថាន ធនធានធម្មជាតិ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ៕  
 
ត្រលប់ក្រោយ >>