ព័ត៌មានថ្មីៗ:អបអរសាទរ “ទិវាជាតិ នៃការចង់ចាំ” ២០ឧសភាឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងសារលិខិត សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាស ទិវាសេរីភាពសារព័ត៌មានសកលលោកមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានថា ជំហរគាំទ្ររបស់ចិន ពុំមែនជាឧបសគ្គនៃការវិលរកតុចរចា របស់អ្នកនយោបាយខ្មែរនោះទេមហាសន្និបាតលើក​ទី១ នៃ​សភា​តំណាងប្រជាជន​ ទូទាំង​ប្រទេសចិន​នីតិកាល​ទី១៣​ បាន​បិទ​បញ្ចប់​ ឯកឧត្តម​ ​ស៊ី ជីនភីង ប្រធានរដ្ឋ​ចិន​គូស​បញ្ជាក់​ថា គ្មាន​កម្លាំង​ណា​មួយ​អាច​រារាំង​​​ប្រជាជន​ចិន​ ក្នុង​ការ​បោះ​ជំហាន​​ទៅ​សម្រេច​សុបិន ​របស់​ខ្លួន​នោះ​ឡើយ​
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា នឹងមិនឲ្យជនណាមួយមកបំផ្លិចបំផ្លាញកម្ពុជាជាដាច់ខាត
ចេញផ្សាយ  ៤-កញ្ញា-២០១៧    ដោយ : Kol Chhamnol

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា នឹងមិនឲ្យជនណាមួយមកបំផ្លិចបំផ្លាញកម្ពុជាជាដាច់ខាត

អត្ថបទៈ   ផន វាសនា    04/09/17
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា នឹងមិនឲ្យជនណាមួយមកបំផ្លិចបំផ្លាញកម្ពុជា តាមរយៈការធ្វើអាយ៉ងរបស់ជនបរទេសនោះទេ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ ជាផ្លូវការនូវវិហារឥស្លាម ជើមៀក ស្ថិតក្នុងក្រុងកំពង់ចាម ខេត្ត កំពង់ចាមនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា នេះ។សម្តេចតេជោ បានបន្តថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងខ្លាំង ណាស់ ដើម្បីរក្សាឲ្យបានសន្តិភាព ដូច្នេះយើងត្រូវរួមគ្នា រក្សាសន្តិភាព ហើយមិនត្រូវឲ្យក្រុមណាមួយមកបំផ្លិចបំផ្លាញតាមរយៈការធ្វើអាយ៉ងរបស់ជនបរទេស ហើយមកបំផ្លិចបំផ្លាញខ្មែរ ដូចក្នុងឆ្នាំ១៩៩០នោះទេ។ សម្តេចតេជោ បន្ថែមថា ពេលថ្មីៗនេះ សមត្ថិកិច្ចក៏ បានចាប់ខ្លួនជនដែលបង្ករអំពើក្បត់ជាតិផងដែរ។ ប៉ុន្តែរាជរដ្ឋាភិបាលទុកឲ្យតុលាការជា អ្នកកំណត់ទោស ។ សម្តេចតេជោ បានចាត់ទុកដល់អ្នកដែលធ្វើសេចក្តីថ្លែងការគាំទ្រ ដល់លោក គឹម សុខា គឺគ្រាន់តែជាការការពារអាយ៉ងរបស់ខ្លួនឲ្យរួចផុតពីការចោទប្រកាន់តែប៉ុណ្ណោះ។សម្តេចតេជោ អះអាងថា ទោះតំលៃណាក៏ដោយគឺមិនអាចឲ្យបរទេស មកប្រើ ប្រាស់ជនជាតិខ្មែរ មកបំផ្លាញខ្មែរនោះទេ៕
 
ត្រលប់ក្រោយ >>