ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថ្លែងថា សាសនាខុសគ្នា ជាតិសាសន៍ខុសគ្នា មិនមែនជាឧបសគ្គរារាំងការអភិវឌ្ឍប្រទេសនោះទេ
ចេញផ្សាយ  ៤-កញ្ញា-២០១៧    ដោយ : Kol Chhamnol

 ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថ្លែងថា សាសនាខុសគ្នា ជាតិសាសន៍ខុសគ្នា មិនមែនជាឧបសគ្គរារាំងការអភិវឌ្ឍប្រទេសនោះទេ

អត្ថបទៈ   ផន វាសនា    04/09/17
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងថា សាសនាខុសគ្នា ជាតិសាសន៍ខុសគ្នា មិនមែនជាឧបសគ្គរារាំងការអភិវឌ្ឍប្រទេសនោះទេ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ ជាផ្លូវការនូវវិហារឥស្លាម ជើមៀក ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា នេះ។សម្តេចតេជោ បានបន្តថា តាំងពីគណបក្សប្រជាជនកម្ពុជាដឹកនាំ ប្រទេសរយៈពេលជិត៣៩ឆ្នាំ សុខុដុមនីយកម្មរវាងជាតិសាសន៍និងសាសនា ត្រូវបានធ្វើ យ៉ាងល្អប្រសើរ។សម្តេចតេជោ បន្ថែមថា ប្រទេសកម្ពុជាមិនមានជម្លោះសាសនាកើតឡើង នោះទេ ព្រោះសាសនាខុសគ្នា ជាតិសាសន៍ខុសគ្នា មិនមែនជាឧបសគ្គរារាំងការអភិវឌ្ឍប្រទេសនោះទេ ទោះបីកម្ពុជាចាត់ទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ប៉ុន្តែរាជរដ្ឋាភិបាលមិនបានមើលរំលងសាសនាដទៃទៀត គឺមានការយកចិត្តទុកដាក់លើគ្រប់សាសនា ហើយក៏បានផ្តល់សិទ្ធសេរីភាពដល់ប្រជាពលរដ្ឋគ្រប់រូបក្នុងការគោរពសាសនាដែលខ្លួន ស្រឡាញ់ពេញចិត្ត។សម្តេចតេជោ បានបញ្ជាក់ថា ព្រោះគ្រប់សាសនាទាំងអស់តែងតែ អប់រំ ទូន្មានប្រជាជនគ្រប់រូបឲ្យធ្វើអំពើល្អ ដូច្នេះជំនឿសាសនា មិនមែនជាបញ្ហារបស់កម្ពុជានោះទេ ប៉ុន្តែអ្វីដែលសំខាន់គឺត្រូវរួមគ្នារក្សាឲ្យបានគោលនយោបាយសុខុដុមនីយកម្មចំពោះជាតិសាសន៍និងសាសនាបន្តទៀត៕       
       
 
ត្រលប់ក្រោយ >>