ព័ត៌មានថ្មីៗ:វិទ្យុសម្លេងប្រជាជនក្វាងស៊ីចិន សហការជាមួយអ្នកពាក់ព័ន្ធ បង្កើនមិត្តភាពចិន-កម្ពុជា នាពិធីសែនព្រះខែឆ្នាំ២០១៧អាជ្ញាធររាជធានីភ្នំពេញចុះពិនិត្យដោះស្រាយបញ្ហាប្រលាយលូមួយចំនួនដែលបង្កឲ្យមានការជន់លិចទីក្រុងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីភាព នៅក្នុងពិធីបិទទ្វារទឹកទំនប់វារីអគ្គិសនី សេសានក្រោម២​ពលរដ្ឋខ្មែរជាង ២០០នាក់ នៅក្រៅប្រទេស​ ចូលរួមពិសារអាហារល្ងាច ជាមួយ ឯកឧត្ដម ហ៊ុន ម៉ាណែត​ប្រមុខរាជរដ្ឋាភិបាលចាត់ទុកបញ្ហាអគ្គីសនី ជាវិស័យអាទិភាពក្នុងការ អភិវឌ្ឍ​ប្រទេស
ក្រសួងធម្មការថា ពុទ្ធបរិសទ័ទៅទីវត្តអារ៉ាមមានចំនួនច្រើនទ្វេដងនៅក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ឆ្នាំនេះ
ចេញផ្សាយ  ៦-កញ្ញា-២០១៧    ដោយ : Kol Chhamnol

 ក្រសួងធម្មការថា ពុទ្ធបរិសទ័ទៅទីវត្តអារ៉ាមមានចំនួនច្រើនទ្វេដងនៅក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ឆ្នាំនេះ

អត្ថបទ ហុក សុខរិន ថ្ងៃទី ៦ ខែសីហា ឆ្នាំ២០១៧
MCមន្រ្តីក្រសួងធម្មការនិងសាសនាអៈអាងថា ក្នុងឱកាសថ្ងៃវេនទី១នៃពិធីបុណ្យកាន់បិណ្ឌឆ្នាំ នេះពុទ្ធបរិសទ័ មានសន្ទុះកើនឡើងច្រើន ក្នុងការទៅបំពេញបុណ្យកុសលនៅតាមទីវត្តអារាមនានា នៅទូទាំងប្រទេសដែលបានបង្ហាញអំពី ការគោរពជំនឿព្រះពុទ្ធសាសនា។
ឯឧ.សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃ ទី៦កញ្ញានេះថា នៅតាមទីវត្តអារាមនានាទំាងជាង៤ពា ន់វត្តនៅទូទំាងប្រទេសបើទោះបីជាវត្តស្ថិតនៅតំបន់ដាច់ស្រយាលក៏មានពុទ្ធបរិស័ទពីជិតឆ្ ងាយៗអញ្ចើញទៅចូលរួម យ៉ាងច្រើនអធឹកអធមជាងឆ្នាំមុនៗ។
ឯឧ.បានបញ្ជាក់ថា មូលហេតុដែលពុទ្ធបរិស័ទច្រើននេះ មកពីស្ថានភាពនយោបាយមានភាពមានដំណើរការល្អ ប្រជាពលរដ្ឋមានជំនឿមុតមាំលើព្រះ ពុទ្ធសាសនា ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានការអភិវឌ្ឍល្អពិសេស ពេលវេលានៃការដាក់បិណ្ឌមានអំណោយផលល្អ ទំាងអាកាសធាតុ និងប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធដែ លធ្វើឲ្យពួកគាត់កាន់តែមានឱកាសងា យស្រួលបានធ្វើបុណ្យប្រកបដោយសទ្ធាជ្រះថ្លា។ 
ព្រះញាណវង្សឃឹម សន ព្រះមេគុណរាជធានីភ្នំពេញគង់នៅវត្តបុទុមវត្តី មានព្រះថេរដីកា ទទួលស្គាល់ថាពុទ្ធបរិសទ័មានសន្ ទុះកើនឡើងទំាងពេលបោះបាយបិណ្ឌនៅពេលព្រឹក និង ពេលថ្ងៃត្រង់ដោយពុទ្ធបរិស័ទបាននាំយកនូវគ្រឿងឧបភោគបរិភោគដើម្បីមកប្រកេនព្រះសង្ឃនៅក្នុងឱកាសថ្ងៃកាន់បិណ្ឌនេះ ស្របតាមគន្លងប្រពៃណីសាសនា។ ព្រះតេជគុណបន្តថា ទីអារាមនានានៅរាជធានីភ្នំពេញ គឺបានរៀបចំទីអារាមរបស់ខ្លួនបានយ៉ាងល្អប្រសើរទំាងអនាម័យបរិស្ថានសន្តិសុខសណ្តាប់ធ្នាប់ និងការបែងចែកម្ហូបអាហារដែលលើសពី តម្រូវការព្រះសង្ឃចែកជូនទៅដល់ប្រជាពលរដ្ឋក្រីក្រចំណុះជើងវត្ត ក្មេងកំពា្រ និងអ្នកជំងឺនៅតាមមន្ទីរពេទ្យជា ដើម។ 
ចំណែកអ្នកស្រី ម៉ែន ធីតា ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញបា នបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លំាងដែលបានមកធ្វើបុណ្យកាន់បិណ្ឌវេនទី១នៅវត្តបុទុមនេះ ថារៀបចំបានល្អ ធ្វើឲ្យពុទ្ធបរិស័ទងាយស្រួលក្នុងការមកធ្វើបុណ្យមិនបារម្ភពីបញ្ហា សន្តិសុខ។
គួរំលឹកថា រាជរដ្ឋាភិបាលបានបើកទូលាយឲ្យប្ រជាពលរដ្ឋកាន់ជំនឿសាសនាទៅតាម ការពេញចិត្តរបស់ខ្លួន ហើយក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ជាង១៥លាននាក់ក្នុងនោះ ប្រជាពលរដ្ឋជាង៩៥ ភាគរយបានកាន់ជំនឿព្រះពុទ្ធសាសនា ថេរវាទ ក្រៅពីនេះ សាសនា ឥស្លាម គ្រឹស្តសាសនា សាសនាមហាយាន កៅដាយ បាហាយ និងសាសនាជាច្រើនទៀត។
សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ ឌបានកើតឡើងតាំងពីសម័យពុទ្ធកាលមានរយៈ ពេលរហូតដល់៩០ថ្ងៃគឺរាប់ចាប់ពីថ្ ងៃចូលព្រះវស្សាមក ហើយពិធីបុណ្យនេះក៏បានផ្សារភ្ជាប់ទៅ រឿងព្រេងនិងទំនៀមទំលាប់របស់សង្ គមខ្មែរផងដែរប៉ុន្តែមកពេលបច្ចុប្បន្ននេះពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌត្រូវបានបង្ រួមនៅសល់ចំនួន១៥ថ្ងៃបុណ្ណោះ គឺចាប់ពីថ្ងៃ១រោច ខែ ភទ្របទ ដល់ថ្ងៃ១៥រោចខែភទ្របទ៕
 
ត្រលប់ក្រោយ >>